ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​រុះ​សំណង់​អគារ​កុ​ដ្ឋិ​ក្នុង​វត្ត​ «​ព្រះ​អង្គ​​ខ្មៅ​» ចេញ​វិញ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប៖ កាលពី​រសៀល​ថ្ងៃ​ទី០៥ ​មេ​សា ឆ្នាំ​២០២០ ក្រុម​គណៈកម្មការ​ចម្រុះ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​ការ​ដឹកនាំ​របស់​លោក​អគ្គនាយករង ទទួល​បន្ទុក​គ្រប់​លើ​ការងារ​សំណង់ក្នុង​តំបន់​អង្គរ បាន​ដឹកនាំ​គ្រឿងចក្រ​ចុះ​ធ្វើការ​ជីកគាស់កកាយ​គ្រឹះ​​​សំណង់​អគារ​កុ​ដ្ឋិ នៅ​ក្នុង​ទី​វត្ត​ព្រះ​អង្គ​ខ្មៅ ដែល​បាន​​​សាង​សង់​ខុស​ទៅ​នឹង​ច្បាប់​អនុញ្ញាត​របស់​អាជ្ញាធរ​ជាតិ​អប្សរា…

ខេត្ត​សៀម​រា​ប៖ កាលពី​រសៀល​ថ្ងៃ​ទី០៥ ​មេ​សា ឆ្នាំ​២០២០ ក្រុម​គណៈកម្មការ​ចម្រុះ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​ការ​ដឹកនាំ​របស់​លោក​អគ្គនាយករង ទទួល​បន្ទុក​គ្រប់​លើ​ការងារ​សំណង់ក្នុង​តំបន់​អង្គរ បាន​ដឹកនាំ​គ្រឿងចក្រ​ចុះ​ធ្វើការ​ជីកគាស់កកាយ​គ្រឹះ​​​សំណង់​អគារ​កុ​ដ្ឋិ នៅ​ក្នុង​ទី​វត្ត​ព្រះ​អង្គ​ខ្មៅ ដែល​បាន​​​សាង​សង់​ខុស​ទៅ​នឹង​ច្បាប់​អនុញ្ញាត​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។

តាម​ការ​បញ្ជាក់​​ពី​លោកឡុ​ង កុ​លស អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរាបាន​ឲ្យ​ដឹង​ថា លោក​ចៅអធិការ​វត្ត បាន​ធ្វើការ​កសាង​ទី​វត្ត ដោយ​បាន​សាងសង់​កុ​ដ្ឋិ​ថ្មី ហើយ​ព្រះ​អង្គ​ក៏​បាន​ដាក់​ពាក្យសុំ​ច្បាប់​សាងសង់​កុ​ដ្ឋិ​ទៅ​អាជ្ញាធរជាតិ​អប្សរា ។ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​វត្ត អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​អនុញ្ញាត​ច្បាប់​ថ្វាយ​ប្រគេន​ឲ្យ​ធ្វើការ​សាងសង់​ទៅ តាមសំណើ​របស់​វត្ត​ផង​ដែរ​។​

លោក​​បន្ត​ទៀត​ថា ​​ក្នុង​នោះ ​អាជ្ញាធរ​ជាតិ​អប្សរាបាន​អនុញ្ញាត​ទៅ​តាម​ទំហំ​មួយ​ដែល លោក​បាន​ដាក់​សំណើ​មក តែ​នៅ​ពេល​ដែល​លោក​ចាប់ផ្តើម​ធ្វើ​គ្រឹះ​ក្រោម​នៃ​អគារ​នោះ មាន​ទំហំ​ធំ​ជាង​ច្បាប់​អនុញ្ញាត ឲ្យ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អនុញ្ញាត​ឲ្យ​ធ្វើ​តែ​កម្ពស់​១​ជាន់​ផ្ទាល់​ដី តែ​ត្រូវ​លោក​បាន​ធ្វើ​គ្រឹះ​តម្រូវ​ទៅ​កម្ពស់​២ជាន់​ទៅ​វិញ ។

ម្យ៉ាងទៀត​ ដោយ​ទី​វត្ត​នេះ ស្ថិត​នៅ​ចំ​តំបន់​បេតិកភណ្ឌ ចំ​កណ្តាល​បេះដូង​នៃ​តំបន់​អង្គរ ហើយ​អាជ្ញាធរ ជាតិ​អប្សរា មិន​អាច​អនុញ្ញាត​លោក​ធ្វើ​ទៅ​តាម​ព្រះ​ទ័យ​របស់​លោក​ឡើយ ។ កត្តា​នេះ​ ទើប​គណៈកម្មការ​គម្ព​បាល ដែល​មាន​ព្រះ​មហាវិមលធម្ម ពិន សែ​ម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ ឧត្តម​ទីប្រឹក្សា​គណៈ​សង្ឃ​នាយក សមាជិក​ថេរៈ​សភា​សង្ឃ ជា​ប្រធានកិត្តិយស បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​វត្ត​អារាម បាន​ធ្វើការ​សម្រេស​ជា ឯក​ច្ឆ​ន័ ឲ្យ​ព្រះ​គ្រូ ចៅ អធិការ​វត្ត​ព្រះ​អង្គ​ខ្មៅ​ធ្វើការ​កែសម្រួល​សំណង់​អគារ​នេះ​ឲ្យ​បាន​ត្រឹមត្រូវទៅតាម​ច្បាប់​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត ។

ដូច្នេះ​ហើយ​ ទើប​អាជ្ញាធរ​ជាតិ​អប្សរាបាន​ដាក់​គ្រឿង​ចាក់​ធ្វើការ​ជីកកកាយ​គ្រឹះ ដើម្បី​ធ្វើការ​រៀបចំ​សាងសង់​ឡើង​វិញ ឲ្យ​ត្រឹម​​ត្រូវ​តាម​គម្រោង​ប​ប្លង់​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាតតែ​ប៉ុណ្ណោះ។

អត្ថបទសរសេរ ដោយ