ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្នក​ឆ្លង​ថ្មី និង​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​រក្សា​នៅ​១១៤​នាក់ ហើយ​អ្នកជា​សះស្បើយ​៥៣​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា នៅ​ថ្ងៃ​ទី​០៥ ខែមេសា គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ថែម​បាន​ព្យាបាល​ជា​សះស្បើយ​៣​នាក់ ដែល​ចំនួន​អ្នកជា​សះស្បើយ​កើន​ដល់​៥៣​នាក់ ។ នេះ​បើ​តាម​ក្រសួងសុខាភិបាល…

រាជធានី​ភ្នំពេញ ៖ ពិតជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា នៅ​ថ្ងៃ​ទី​០៥ ខែមេសា គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ថែម​បាន​ព្យាបាល​ជា​សះស្បើយ​៣​នាក់ ដែល​ចំនួន​អ្នកជា​សះស្បើយ​កើន​ដល់​៥៣​នាក់ ។ នេះ​បើ​តាម​ក្រសួងសុខាភិបាល ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែមេសា​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ​បាន​៣​នាក់ និង​គ្មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​នោះ​ទេ នៅ​ថ្ងៃ​ទី​៥ ខែមេសា ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​មាន​អ្នក​ព្យាបាល​សះស្បើយ​សរុប​កើន​ដល់​៥៣​នាក់ ស្មើនឹង​៤៦,៤៩% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វី​ដ​១៩ ទាំ​អស់​ដែល​មាន​បុរស​ជនជាតិ​ចិន​១​នាក់ ស្ត្រី​ជនជាតិ​អង់គ្លេស​២​នាក់ បុរស​ជនជាតិ​អង់គ្លេស​១​នាក់ បុរស​ជនជាតិ​ប៊ែ​ល​ហ្សិ​ក​១​នាក់ បុរស​ជនជាតិ​បារាំង​៨​នាក់ (​ក្នុង​នេះ​មាន​ទារក​អាយុ​៤​ខែ​) ស្ត្រី​ជនជាតិ​បារាំង​៩​នាក់ បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​៧​នាក់ បុរស​ជនជាតិ​ខ្មែរ​២៣​នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​១​នាក់ (​គិត​ចាប់ពី​ខែមករា​ដល់​បច្ចុប្បន្ន​) ។ ក្រសួង​ក៏​បាន​បញ្ជាក់​ថា ៖«​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​បាន​ថយ​ចុះ មក​នៅ​សរុប​ចំនួន​៦១​នាក់ ស្ត្រី​២០​នាក់ និង​បុរស​៤១​នាក់ នៅ​តាម​មន្ទី​ពេទ្យ​រដ្ឋ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ។ អ្នកមាន​វីរុស​កូ​វី​ដ​១៩ ដែល​បាន​រក​ឃើញ​ទាំងអស់ រាប់​អ្នក​ដែល​បាន​ព្យាបាល​សះស្បើយ និង​អ្នក​ដែល​កំពុង​ព្យាបាល នៅ​ទូ​ទាំង​ប្រទេស​សរុប​ចំនួន​១១៤​នាក់ ស្រី​៣២​នាក់ និង​បុរស​៨២​នាក់ ដែល​ចំនួន​នេះ មិន​មាន​កើន​ទេ​» ។

ក្រសួង​បាន​បន្ត​ថា ករណី​ជា​សះស្បើយ​៣​នាក់ មាន​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​៣​នាក់ អាយុ​៣៩​ឆ្នាំ អាច​យុ​២៦​ឆ្នាំ និង​អាយុ​៤០​ឆ្នាំ​មក​ធ្វើកា​សាសនា​នៅ​ស្រុក​កងមាស ខេត្ត​កំ​ពង​ចាម បាន​ព្យាបាល​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ចំនួន​២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទី​ពេទ្យ​ខេត្តកំពង់ចាម ។ ទោះបី​មាន​លទ្ធផល​វិជ្ជមាន​នូវ​ការ​ព្យាបាល​សះជា​បណ្តើរ​ក្តី​ក្រសួង​បាន​អះអាង​ក្រុមការងារ​របស់​ក្រសួងសុខាភិបាល បាន​កំពុង​តែ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ករណី​ថ្មី​ជា​បន្ត​ទៀត ហើយនឹង​បន្ត​ជម្រាប​ជូន​ដល់​សាធារណជន ប្រសិនបើ​មាន​រក​ឃើញ​វិជ្ជមាន​វីរុស​កូ វី​ដ​១៩​ថ្មី​ណា​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ