ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រតិកម្ម​ជា​ច្រើន​ផ្ទុះ​ឡើង​នៅ​សហ​រដ្ឋ​អា​មេ​រិក

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​ថា ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 នៅ​សហរដ្ឋអាមេរិក​ បាន​កើន​លើស​ពី​៣០០.០០០​នាក់ ​គិត​មក​ដល់​ថ្ងៃ​ទី​៤ មេ​សាវេលា​ម៉ោង​១៥​ម៉ោង​ក្នុងស្រុក ។ តាម​សាកលវិទ្យាល័យ​នេះ…

សហរដ្ឋអាមេរិក ៖ យោង​តាម​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​ថា ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 នៅ​សហរដ្ឋអាមេរិក​ បាន​កើន​លើស​ពី​៣០០.០០០​នាក់ ​គិត​មក​ដល់​ថ្ងៃ​ទី​៤ មេ​សាវេលា​ម៉ោង​១៥​ម៉ោង​ក្នុងស្រុក ។ តាម​សាកលវិទ្យាល័យ​នេះ ​ដែល​អា​អាជ្ញាធរអា​មេ​រិ​ក អនុញ្ញាត​ឲ្យ​ចេញ​តុល្យការ​ប្រចាំ​ថ្ងៃ​ថា ចំនួន​អ្នក​ឆ្លង​វីរុស​​នៅ​សហរដ្ឋអាមេរិក​បាន​ឡើង​ដល់​៣០០.៩១៥​នាក់​ ហើយ​ចំនួន​អ្នក​ស្លាប់ឡើង​ដល់​៨.១៦២​នាក់ ។

រដ្ឋ​ញូ​វ​យ៉​ករង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ ដោយសារ​វីរុសជាមួយ​អ្នក​ឆ្លង​១១៣.៨០៦​នាក់ និង​អ្នក​ស្លាប់​៣.​៥៦៥​នាក់ ។ ក្នុង​ចំណោមរដ្ឋឯទៀត​ៗ​ ដែល​មាន​អ្នក​ឆ្លង​លើស​ពី​១០.០០០​នាក់​ មាន​ដូច​ជា​រដ្ឋ​ញូ​វ​ចឺ​សី​ុ មី​ជី​ហ្គេ​ន កាលី​ហ្វ័​រ​នី​ញ៉ា ល្វី​ហ្សា​ណា​ផ្ល​រី​ដា ម៉ា​សាជូ​សេត​និង​ផេ​ន​សី​ុ​ល​វេ​នៀ ។ ក្នុង​កម្រិត​ពិភពលោក​កត់​សម្គាល់​​​ឃើញ​អ្នកឆ្លង​សរុប​១.១៨១.៨២៥​នាក់ និង​អ្នក​ស្លាប់៦៣.៩០២​នាក់ ចំណែក​មនុស្ស​ជាង ២៤០.​០០០នាក់​បានជា​សះស្បើយ​ពី​ជំងឺ ។

ម​ន្ទីរ​ពេទ្យ​បណ្ដោះអាសន្ន​បង្កើត​ច្រើន​នៅ​អា​មេ​រិ​ក

បណ្តាមជ្ឈមណ្ឌល​សន្និសីទ ទីតាំង​កីឡា​និង​ចំណត​រថ​យន្ត​បាន​ប្រែ​ក្លាយទៅជា​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ម៉ៃ​អា​មី និង​ទីក្រុង​ឯទៀត​ៗ​របស់​អា​មេ​រិ​ក ជាមួយ​ការ​ដាក់​គ្រែ​ជា​ច្រើន​ពាន់ ។ ប៉ុន្តែ​បញ្ហា​ចោទ​មួយ​គឺ​ការ​ខ្វះ​បុគ្គលិក​ព្យាបាល​សម្រាប់​គ្រប់គ្រង​ក្នុង​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ទាំងនោះ ។ សម្រាប់​ពេល​នេះ ​គ្រែ​ទាំងនោះ​ពុំ​មាន​អ្នកជំងឺ ព្រោះ​ការ​ឆ្លង​ខ្លាំង​មាន​ក្នុង​បណ្ដា​តំបន់​ជា​ច្រើន​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​ញូ​វ​យ៉​ក ដែល​គេ​ត្រូវ​ចំណាយពេល​ច្រើន​ថ្ងៃ​តាម​រថយន្ត​ទើប​មក​ដល់ ។

ការ​រៀបចំក្នុង​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ទាំងនោះ បង្ហាញ​ពីការ​រៀបចំ​សម្រាប់​សង្គ្រាម​មួយ​ប្រឆាំង​វីរុស​នេះ ដែល​គេ​ចាត់​ទុក​ថា​ជា​គ្រោះ​មហន្តរាយ​សុខាភិបាល​មួយ​នា​ពេល​អនាគត ។ នៅ​ក្រុង​ញូ​វ​យ៉​ក​មជ្ឈ​មណ្ឌល សន្និសីទ​ដែលលោកស្រី​ហី​ុ​ល​ឡា​រី​គ្លី​ន​តុ​ន ថ្លៃ​ង​ពី​បរាជ័យ​ជូរ​ចត់បំផុត​របស់​លោកស្រី​ក្នុង​ការ​បោះ​ឆ្លោ​ត​ឆ្នាំ​២០១៦ នឹង​អាច​ទទួល​អ្នកជំងឺ​COVID-19 ។ នាវា​មន្ទីរពេទ្យ​របស់​កង​ម៉ា​រី​ន មាន​គ្រែ​ដល់​ទៅ​១.០០០ តែ​មក​ទល់​ថ្ងៃ​ទី​៤​មេ​សា​ទទួល​ព្យាបាល​អ្នកជំងឺ​ទើបបាន​២០​នាក់ ព្រះ​កងទ័ព​ចង់​ព្យាបាល
តែ​អ្នកជំងឺ​ហើយ​ពុំ​មែន​អ្នក​គ្រាន់តែ​ផ្ទុក​វីរុស​ឡើយ ។ មន្ទីរពេទ្យ​បណ្ដោះអាសន្ន​បង្កើត​ឡើង​រហូត​ដល់​នៅ​ក្នុង​បណ្ដា​ទីលាន​សាធារណៈ ។

ប្រែក្លាយ​ការដ្ឋាន​នាវា​ជា​កន្លែង​ផលិត​ម៉ាស
ការដ្ឋាន​នាវា​នៅ BROOKLYN NAVY YARD ដែល​កាលសម័យ​សង្គ្រាមលោក​លើក​ទី​២ ជាទី​តាំង​សំខាន់​សម្រាប់​ផលិត​និង​ជួសជុល​នាវាចម្បាំង ពេល​នេះ​បាន​ប្រែ​កា្ល​យ​ជាទី​តាំង ដែលរួមចំណែក​ក្នុង​ការ​ធ្វើសង្គ្រាម​ប្រឆាំង​វីរុស ដោយងាក​មក​ផលិត​ម៉ាស​ការពារ ។ ស្ថិត​ក្នុង​ការ​ដ្ខា​ន​នាវាBROOKLYN NAVY YARD អតីត​ការដ្ឋាន​នាវា​មួយ​បាន​ប្រែ​ក្លាយទៅជា​ទីតាំង​ផលិត​ម៉ាសសម្រាប់​បុគ្គលិក​សុខាភិបាល ។ ម្យ៉ាងទៀត​ប្រ​ធានាធិ​បតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​បាន​ចេញ​បញ្ជាឲ្យ​ផ្អាក​នាំ​ចេញ​ម៉ាស ។

អា​មេ​រិ​ក​ពឹង​ច្រើន​លើ​ឧបករណ៍​ចិន​ប្រឆាំង​វីរុស

ទាំង​បណ្ដា​សមាជិក​សភា​ទាំង​បណ្ដា​អុ្ន​ក​ទទួលខុសត្រូវ​អា​មេ​រិ​ក ហាក់​ពុំ​បន្ធូរ​ឡើយ​កណ្ដាប់ដៃ​ដែក​របស់​ពួក​គេ ជាមួយ​ក្រុង​ប៉េ​កាំ​ងរឿង​គ្រប់គ្រង​ប្រឆាំង​វីរុស​របស់​ចិន ។ ប៉ុន្តែ ប្រឈម​មុខ​នឹង​ការ​ពិត​ចំពោះ​មុខ​សហរដ្ឋ​អា​មេរិ​ក​ត្រូវ​ពឹងផ្អែក​ទាំងអស់​ស​ង្ឈឹ​ម​លើ​បណ្ដា​ឧបករណ៍​ចិន​សម្រាប់​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស ។ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ក្រុង​វ៉ា​សិ​ុ​ន​តោន​បាន​បរិហារ​ពី​ការ​ខ្វះ​តម្លាភាព​របស់​ចិន​ក្នុងឱកាស​ដែល​វីរុស​រាតត្បាត​នៅ​ក្រុង​វូ​ហាន​ពី​ខែធ្នូ​មក ។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មានការចោទប្រកាន់​ធ្ងន់​មួយ​ដោយ​តាម​របាយការណ៍​មួយ​របស់​ផ្នែក​សើ​ុ​ប​ការណ៍​អា​មេ​រិ​ក ដែល​សារព័ត៌មាន​ជា​ច្រើន​បាន​លើកយក​មក​ចុះ​ផ្សាយ បានចោទ​ចិន​ថា​កុហក​ពី​ចំនួន​អ្នក​ឆ្លង​និង​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​ដែល​លោក​ដូ​ណា​ល់​ត្រាំ​ថាបណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​លើ​ពិភពលោក​ទាំងមូល ។ ប្រធានាធិបតី​អា​មេ​រិ​កបាន​អំពាវនាវ​ដល់​ពលរដ្ឋ​អា​មេ​រិ​ក ពេល​ចេញ​ក្រៅ​ត្រូវ​ពាក់​ម៉ាស​ការពារ​ពេល​វីរុស​កំពុង​រាតត្បាត​ខ្លាំង​បំផុត​ក្នុង​ប្រទេស​លោក ៕

អត្ថបទសរសេរ ដោយ