ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ព្រមាន​ថា មនុស្ស​វ័យក្មេង​កាន់តែ​ច្រើន​ឡើង​ៗ កំពុង​តែ​ស្លា.ប់​ដោយសារ​កូវីដ១៩

4 ឆ្នាំ មុន

WHO ៖ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​(​ត្រូវ​នឹង​ថ្ងៃ​ទី​០៤ មេ​សា​នេះ​)​ថា មនុស្ស​វ័យក្មេង​កាន់តែ​ច្រើន​ឡើង​ៗ កំពុង​តែ​ធ្លាក់ខ្លួន​ឈឺ និង​ស្លាប់ ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នេះ ដែល​បាន​រាលដាល​ដល់​ស្ទើរតែ​គ្រប់​ប្រទេស…

WHO ៖ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​(​ត្រូវ​នឹង​ថ្ងៃ​ទី​០៤ មេ​សា​នេះ​)​ថា មនុស្ស​វ័យក្មេង​កាន់តែ​ច្រើន​ឡើង​ៗ កំពុង​តែ​ធ្លាក់ខ្លួន​ឈឺ និង​ស្លាប់ ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នេះ ដែល​បាន​រាលដាល​ដល់​ស្ទើរតែ​គ្រប់​ប្រទេស នៅ​ទូ​ទាំង​ពិភពលោក ។

លោកស្រី​វេជ្ជបណ្ឌិត ម៉ា​រី​យ៉ា វ៉ា​ន់ ខឺ​ត​ឃូ​វ (Dr. Maria Van Kerkhove) ប្រធាន​ផ្នែក​ជំងឺឆ្លង​(​ហ្សូ​ណូ​ស​) របស់​អង្គការ​សុខភាព​ពិភពលោក បាន​មាន​ប្រសាសន៍​ថា “​យើង​កំពុង​តែ​ឃើញ​យុវជន​ក្មេង​ៗ កាន់តែ​ច្រើន​ឡើង​ៗ ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​” ។ យើង​បានឃើញ​ទិន្នន័យ​មួយ​ចំនួន ពី​បណ្តា​ប្រទេស​នៅ​ទូ​ទាំង​ទ្វីប​អ៊ឺ​រ៉ុ​ប ដែល​ជា​កន្លែង​ដែល​មាន​មនុស្ស​វ័យក្មេង​ស្លាប់​ច្រើន ។ បុគ្គល​មួយ​ចំនួន ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនោះ ខ្លះ​មាន​ជំងឺ​ប្រចាំ​កាយ ប៉ុន្តែ​អ្នកខ្លះ​មិន​មាន​ទេ ។

លោកស្រី វ៉ា​ន់ ខឺ​ត​ឃូ​វ បាន​បន្ត​ថា យុវជន​ភាគច្រើន​មិន​ទាន់​ដឹង​អំពី​វីរុស​នេះ​នៅឡើយ​ទេ ដែល​ក្នុង​នោះ​រួម​មាន​មូលហេតុ​ដែល​ជំងឺ​នេះ​វិ​វត្ត​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ​លើ​យុវវ័យ​មួយ​ចំនួន ប៉ុន្តែ​មិនមែន​ទាំង​អស់នោះ​ទេ ។

លោកស្រី បាន​បន្ថែម​ទៀត​ថា នៅ​ពេល​វីរុស​រាលដាល​ដល់​ប្រទេស​ជា​ច្រើន ហើយ​ទិន្នន័យ​កាន់តែ​ច្រើន ត្រូវ​បាន​ប្រមូល​តាម​បណ្តាល​ប្រទេស​ទាំងនោះ អ្នក​ស្រាវជ្រាវ​កំពុង​សិក្សា​អំពី ភាព​សកម្ម​របស់​វីរុស​នេះ ។

លោកស្រី បាន​និយាយ​ថា ភាគច្រើន​នៃ​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​ធ្ងន់ធ្ងរ មាន​វ័យ​ចំណាស់ ឬ​មាន​ជំងឺ​ប្រចាំ​កាយ ប៉ុន្តែ​អ្វី​ដែល​WHO សង្កេត​ឃើញ​នៅ​ក្នុង​ប្រទេស​ខ្លះ គឺថា មាន​អ្នកជំងឺ​អាយុ​ខ្ទង់​៣០​ឆ្នាំ អាយុ​ជាង​៤០​ឆ្នាំ និង​អាយុ​៥០​ឆ្នាំ ដែល​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ និង​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ ។

ដោយឡែក លោក​វេជ្ជបណ្ឌិត Mike Ryan នាយក​ប្រតិបត្តិ​របស់​អង្គការ​សុខភាព​ពិភពលោក ក៏​បាន​បន្ថែម​អោយ​ដឹង​ដែរ​ថា វា​ជា​កំហុស​មួយ​ក្នុង​ការ​ដែល​យល់​ឃើញ​ថា វីរុស​នេះ មាន​ឥទ្ធិពល​ខ្លាំង​តែ​លើ​មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​មាន​ជំងឺ​ក្នុង​ខ្លួន លោក​-​អ្នក​យល់​ខុស​ហើយ មើល​ប្រទេស​អ៊ី​តា​លី ការ​ផ្ទុះ​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក ពី​១០% ទៅ​១៥% នៃ​ប្រជាជន​ទាំងអស់​ដែល​ស្ថិត​ក្នុង​ការ​ព្យាបាល គឺ​មាន​អាយុ​ក្រោម​៥០​ឆ្នាំ ។ នៅ​ប្រទេស​កូរ៉េ ម្នាក់​ក្នុង​ចំណោម ៦​នាក់ បាន​ស្លាប់ គឺជា​មនុស្ស​ដែល​មាន​អាយុ​ក្រោម​៦០​ឆ្នាំ ។

លោក Mike Ryan បាន​បន្ថែម​ថា “​មាន​ទំនោរ​ជា​ច្រើន​ខែ​មក​ហើយ ដែល​ស្ទើរតែ​ជា​អាកប្បកិរិយា​ដែល​ស្តែង​ចេញ​មក​ថា “​ជំងឺ​នេះ ធ្ងន់ធ្ងរ​តែ​ចំពោះ​មនុស្ស​ចាស់​ទេ ហើយ​វា​មិន​ឆ្លង​ចំពោះ​មនុស្ស​វ័យក្មេង​” ។ នោះ​ហើយ​ជា​បញ្ហា ដែល​មនុស្ស​រស់នៅ​ក្នុង​ពិភពលោក បាន​ព្យាយាម​បញ្ចុះបញ្ចូល​ខ្លួន​យើង​ថា ជំងឺ​នេះ មាន​លក្ខណៈ​ស្រាល ចំពោះ​មនុស្ស​វ័យក្មេង និង​ធ្ងន់ធ្ងរ​ចំពោះ​មនុស្ស​ចាស់​” ទៅ​វិញ ។

លោក Ryan បាន​បញ្ជាក់​ជា​ថ្មី​ថា តើ​វា​មាន​សារៈសំខាន់​យ៉ាងណា​សម្រាប់​យុវជន ក្នុង​ការ​ចាត់វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​នេះ ? មិន​ត្រឹមតែ​ការពារ​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ការពារ​ការ​រីក​រាលដាល និង​ការពារ​អ្នក​ដទៃ​ដែល​ងាយ​រង​គ្រោះ​ថែម​ទៀត​ផង ។

អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​ដែរ​ថា វីរុស​នេះ​អាច​ចម្លង​ទៅ​មនុស្ស​គ្រប់​វ័យ ខណៈ​ដែល​វ័យក្មេង វា​អាច​មិនសូវ​ជា​កើត​មាន ប៉ុន្តែ​វា​ក៏​អាច​វិ​វត្ត​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ និង​គំរាមកំហែង​ដល់​អាយុជីវិត បាន​ផង​ដែរ ។

កាលពី​ខែ​មុន មន្ត្រី​សុខាភិបាល​ពិភពលោក យោង​តាម​ការ​សិក្សា​មួយ​នៅ​ប្រទេស​ចិន ដែល​បាន​ពិនិត្យ​ឃើញ មាន​ករណី​កុមារ​ចំនួន ២,១៤៣​នាក់ ដែល​ត្រូវ​បាន​គេ​អះអាង​ថា បាន​ឆ្លង​កូ​វី​ដ​១៩ នៅ​ចន្លោះ​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២០ ។

ការ​សិក្សា​នោះ បាន​បង្ហាញ​ថា ជាង​៩០% នៃ​កុមារ​ទាំង​អស់នោះ គឺជា​ករណី​ស្រាល ឬ​មធ្យម ។ ទោះ​យ៉ាងណា ក៏​មាន​ជិត​៦​ភាគរយ នៃ​កុមារ គឺ​ធ្ងន់ធ្ងរ ។

លោក Ryan បាន​បញ្ជាក់​ថា “​ខ្ញុំ​គិត​ថា មាន​ភ័ស្តុតាង​នៅ​គ្រប់​ទីកន្លែង បង្ហាញ​អោយ​ឃើញ​ថា ភាព​ធ្ងន់ធ្ងរ​មាន​ទូលំទូលាយ​ណាស់ ហើយ​វា​កាន់តែ​ធ្ងន់ធ្ងរ​ចំពោះ​ក្រុម​មនុស្ស​វ័យ​ចំណាស់ ប៉ុន្តែ​វា​ក៏​មាន​ភាព​ធ្ងន់ធ្ងរ​ចំពោះ​មនុស្ស​វ័យក្មេង​ផង​ដែរ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ