បុរស​ម្នាក់​ត្រូវ​ចាក់​២​កាំបិត រួច​រុញ​ទម្លាក់​​ពីលើ​រថយន្ត


ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​អ្នកដំណើរ​ប្រទះ​​ឃើញ​មាន​គេ​រុញ​ទម្លាក់​ពីលើ​ឡាន ដោយ​មាន​ស្នាម​ឈាម​ហូរ​ដាប​ពេញ​ខ្លួន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថ​កិ​ច​ចុះ​ទៅ​ពិនិត្យ កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២០ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ម៉ឺន ចេក ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បា​អំពៅ ហើយ​ជន​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​ចាក់​២​កាំបិត​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​តែ​ម្តង ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​តូច​មួយ​គ្រឿង​(​មិន​ស្គាល់​ម៉ាក និង​ចាំ​ពណ៌​) បាន​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​គេ​ឃើញ​ជន​រង​គ្រោះ​ត្រូវ​បាន​រុញ​ទម្លាក់​ពីលើ​រថយន្ត ហើយ​រថយន្ត​ក៏​បាន​បើក​គេចខ្លួន​ទៅ​ទិស​ខាងកើត​បាត់​ទៅ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​ក្រុម​ជនសង្ស័យ​ចាក់​២​កាំបិត ដោយ​១​កាំបិត​ចាក់​ចំ​.​ក និង​រួច​១​កាំបិត​ទៀត​ចាក់​ចំពោះ ហើយ​កាំបិត​នោះ​ជាប់​នឹង​ពោះ​ជន​រង​គ្រោះ​តែ​ម្តង ក្រោយមក​ជនសង្ស័យ​ក៏​រុញ​ទម្លាក់​ជន​រង​គ្រោះ​ពីលើ​លើ​រថយន្ត រួច​ក៏​ជិះ​រថយន្ត​ចេញ​ទៅ​ទិស​ខាងកើត​បាត់ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា អាច​ជា​ករណី​ប្លន់​យក​រថយន្ត​ពី​ជន​រង​គ្រោះ​។ ទោះជា​យ៉ាងណា ក្រោយ​ពី​ពិនិត្យ​សព​រួច សមត្ថកិច្ច​បញ្ជាក់​ថា អាច​អាច​មាន​តំរុយ​ខ្លះ​ៗ​ក្នុង​ករណី​​នេះ​ហើយ ខណៈ​សមត្ថកិច្ច​សង្ស័យ​ថា ជនសង្ស័យ​អាច​ជា​មនុស្ស​ស្គាល់គ្នា​ទៀត​ផង​។

សូម​បញ្ជាក់​ថា មាន​​ប្រភព​ក្រៅផ្លូវការ​មួយ​បាន​ឱ្យ​ដឹង​​ថា ជន​រង​គ្រោះ​ក៏​ជា​សមត្ថកិច្ច​ដែរ តែ​មិន​ដឹង​ថា នៅ​អង្គភាព​ណា​នោះ​ទេ ហើយ​ខណៈ​ពេលទំនេរ ជន​រង​គ្រោះ​ក៏​ឆ្លៀតពេល​អ្នក​រត់​តាក់ស៊ី ។ ហើយ​មុន​ពេល​កើតហេតុ​នោះ គឹ​មាន​ជា​ជនជាតិ​ចិន​២​នាក់​បាន​ហៅ​គាត់​ពី​បេនឡាន​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​ឱ្យ​ដឹក​ឆ្ពោះទៅ​ភ្នំពេញ តម្លៃ​ម្នាក់​10​ដុល្លារ​។ លុះ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ ជន​ជាតិ​ចិន​នោះ​ក៏​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ទាំង​រថយន្ត និង​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត​ដូច​ជា កាបូប​លុយ ទូរ​ស័​ព្ធ និង​កាំភ្លើងខ្លី​មួយ​ដើម​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ