ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខណ្ឌឫស្សីកែវ ផ្តល់​ប្រាក់​បៀរ​វត្ស​៦​ខែ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩ កំពុង​តែ​ផ្ទុះ​នៅ​ក្នុង​ប្រទេស​នោះ លោក​ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌឫស្សីកែវ បាន​ផ្តល់​ប្រាក់​ចំនួន ៥៦០០០០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩ កំពុង​តែ​ផ្ទុះ​នៅ​ក្នុង​ប្រទេស​នោះ លោក​ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌឫស្សីកែវ បាន​ផ្តល់​ប្រាក់​ចំនួន ៥៦០០០០ រៀល​ក្នុង​មួយ​ខែ ដែល​ប្រាក់​នោះ ជា​ប្រាក់បៀវត្ស​របស់​លោក​ជា​អភិបាលរង​ដែល​បាន​សម្រេច​បរិច្ចាគ​ចំនួន​៦​ខែ គឺ​ចាប់ពី​ខែមេសា រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០២០ ជូន​ដល់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ដើម្បី​ជា​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​ដ៏​សាហាវ​នេះ​ដែល​កំពុង​រាលដាល​នៅ​ប្រទេស​កម្ពុជា ។

បើ​តាម​លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌឫស្សីកែវ បាន​ថ្លែង​ឱ្យ​ដឹង​ថា បើសិនជា​៦​ខែ​ទៅ​មុខ​ទៀត ស្ថានភាព​ជំងឺ​នេះ​នៅ​តែ​រាតត្បាត​លើ​ប្រជាពលរដ្ឋ​តទៅ​ទៀត​នោះ លោក​នឹង​បន្ត​កាត់​ប្រាក់ខែ​ជួយ​ដល់​គណៈ​ក​ម្មា​ការ​ជាតិ​បន្ត​ទៀត ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ