ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បងប្អូន​ណា​ស្គាល់​ទេ​! កុមារី​តូច​អាយុ​៣​ឆ្នាំ នៅ​តាម​ផ្លូវ រក​ម៉ែឪ​មិនឃើញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កុមារី​អាយុ​៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដើរ​ល្បាត ហើយ​ក៏​ប្រទះ​ឃើញ​អង្គុយ​​នៅ​តាម​ផ្លូវ ដោយ​មិនដឹង​ថា ឪពុក​ម្តាយ ឬ​អាណាព្យាបាល​នៅឯណា​នោះ​ទេ ទោះបីជា​សាកសួរ​ពលរដ្ឋ​ជុំវិញ​នោះ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កុមារី​អាយុ​៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដើរ​ល្បាត ហើយ​ក៏​ប្រទះ​ឃើញ​អង្គុយ​​នៅ​តាម​ផ្លូវ ដោយ​មិនដឹង​ថា ឪពុក​ម្តាយ ឬ​អាណាព្យាបាល​នៅឯណា​នោះ​ទេ ទោះបីជា​សាកសួរ​ពលរដ្ឋ​ជុំវិញ​នោះ ក៏​មិនដឹង​ជា​កូន​អ្នក​ណា​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​ឧកញ៉ា ម៉ុង រិ​ទ្ធី ស្ថិត​ក្នុងភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

សេចក្តីរាយការណ៍​បន្ត​ថា កុមារី​ខាងលើ​អាយុ​ប្រហែល​៣​ឆ្នាំ មិន​អាច​សាកសួរ​អ្វី​បាន​ឡើយ ហើយ​ត្រូវ​ក៏​បាន​កម្លាំង​ល្បាត​របស់​នគរបាល​ខណ្ឌ​សែន​សុខ ប្រទះ​ជួប​នៅអង្គុយ​​តាម​ផ្លូវ នៅ​ចំណុច​ខាងលើ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទោះបីជា​សាកសួរ​ពលរដ្ឋ​ជុំវិញ​ក្បែរ​នោះ ក៏​មិនដឹង​ថា ជា​កូនចៅ​អ្នក​ណា​ដែរ ដូច្នេះ​សមត្ថកិច្ច​មាន​តែ​នាំ​នាង​តូច យក​ទៅ​សំចត​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ដើម្បី​រង់ចាំ​ស្រាវជ្រាវ និង​ប្រកាស​ស្វែងរក​ឪពុក​ម្តាយ​នាង​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ