ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេព្រៃ​រឹបអូស​ឈើ​សុ​ក្រំ​ជាង​១៧០​ដុំ ​តែ​បែរ​មិន​​​ស្គាល់​ម្ចាស់​​?

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ឈើ​សុ​ក្រំ​ជាង​១៧០​ដុំដែល​ស្មើនឹង១២,៦៣៩​ម៉ែ​ត្រ​គូប ត្រូវ​បាន​មន្ត្រី​ព្រៃឈើ​និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំឡូតរក​ឃើញ​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង នៅ​ក្នុងភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ហើយ​បាន​ធ្វើ​កំណត់ហេតុ​រឹបអូស​ឈើ​ទាំង​អស់នោះ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី០៣ មេ​សា តែ​គេ​មិន​បាន​និយាយ​ពី​ឈ្មោះ​ម្ចាស់​ឈើ​…

ខេត្តបាត់ដំបង ​៖ ឈើ​សុ​ក្រំ​ជាង​១៧០​ដុំដែល​ស្មើនឹង១២,៦៣៩​ម៉ែ​ត្រ​គូប ត្រូវ​បាន​មន្ត្រី​ព្រៃឈើ​និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំឡូតរក​ឃើញ​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង នៅ​ក្នុងភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ហើយ​បាន​ធ្វើ​កំណត់ហេតុ​រឹបអូស​ឈើ​ទាំង​អស់នោះ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី០៣ មេ​សា តែ​គេ​មិន​បាន​និយាយ​ពី​ឈ្មោះ​ម្ចាស់​ឈើ​ ឬ​ឈ្មោះ​ម្ចាស់​ដី​ឡូត៍ ដែល​ជាទី​តាំង​ស្ដុក​ឈើ​ល្មើសច្បាប់​នោះ​ទេ​ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ឈើ​សុ​ក្រំ​ដែល​ត្រូវ​បាន​រឹបអូស​ទាំងនោះ មាន​ចំនួន១៧២​ដុំស្មើនឹង​១២,៦៣៩​ម៉ែត្រគូប​។ ឈើ​នេះ​ ត្រូវ​បាន​ឈ្មូ​ញ​ទុច្ចរិត​ប្រចាំ​ស្រុក​សំឡូត ដឹក​ជញ្ជូន​ចេញពី​ព្រៃ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ ដោយ​លួចលាក់​យក​មក​ស្ដុក​ទុក​នៅ​ក្នុង​ដី​ឡូត៍​ក្នុងភូមិ​-ឃុំខាងលើ ដើម្បី​រក​ឱកាស​ដឹក​ចេញ​ទៅ​កាន់​ទីផ្សារ តែ​ត្រូវ​បាន​មន្ត្រី​ព្រៃឈើ ​និង​មន្ត្រី​កងរាជអាវុធហត្ថ​ចុះ​បង្ក្រាប​បាន​ទាន់​ពេលវេលា​ ។

ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប និងរឹបអូស​បទល្មើស​ព្រៃឈើ​នេះ មន្ត្រី​ជំនាញ​មិន​បាន​ទម្លាយ​ឱ្យ​ដឹង​ពី​ឈ្មោះ​ម្ចាស់​ឈើ​ឬ​ឈ្មោះ​ម្ចាស់​ដី​ឡូត៍ ដែល​ជាទី​តាំង​លាក់​ទុក​វត្ថុ​តាង​បទល្មើស​នេះ​ទេ​។ បើ​តាម​ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា គេ​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​ទីតាំង​លាក់​វត្ថុ​តាង​បទល្មើស​នេះ តែ​គេ​ព្យាយាម​បិទ​បាំង​..​.។

យ៉ាងណា​​ក៏ដោយ វត្ថុ​តាង​ដែល​បាន​រឹបអូស ត្រូវ​បាន​មន្ត្រី​ព្រៃឈើ​ដឹក​យក​ទៅ​រក្សា​ទុក​ហើយ​ ។

អត្ថបទសរសេរ ដោយ