ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​៤ចំណុច​​​​ គ្រូមន្តអាគម​អគ្គី​នេត្រត្រូវ​សន្យា​ឈប់ប្រព្រឹត្តទៀត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រូមន្តអាគម​អគ្គី​នេត្រ ឈ្មោះ វ៉ា​ន់ សុខ​សីហា អាយុ​២៤​ឆ្នាំ ដែល​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​ ប្រមាណ​៩​ម៉ោង ជំ​ុ​វិញ​ការផ្សាយ​ព័ត៌មាន​មិន​ពិត…

រាជធានី​ភ្នំពេញ ៖ គ្រូមន្តអាគម​អគ្គី​នេត្រ ឈ្មោះ វ៉ា​ន់ សុខ​សីហា អាយុ​២៤​ឆ្នាំ ដែល​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​ ប្រមាណ​៩​ម៉ោង ជំ​ុ​វិញ​ការផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើ​យ័ន្ត​ការពារ​ជំងឺ​កូ​វី​ដ១៩​នៅ​ក្នុង​បណ្តាញ​សង្គម បាន​ត្រូវ​នគរបាល​កា​រិយា​ល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផែនការសន្តិសុខ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ទួល​គោក ធ្វើ​កិច្ចសន្យា​អប់រំ​និង​ដោះ​លែងអោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​កាលពី​វេលា​ម៉ោង​ប្រមាណ​៥ ​និង៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែមេ​សា ។

បន្ទាប់​ពី​ដោះ​លែង គណៈ​បញ្ជាការ​ឯកភាពខណ្ឌទួលគោក ក៏​បាន​ចុះ​ទៅ​បញ្ឈប់​អាជីវកម្មព្រមទាំង​រុះរើ​ស្លាក​​សញ្ញា​គ្រូ​អគ្គី​នេត្រ​រូប​នេះ ​ដល់លំនៅ​ឋាន​ផង​ដែរ ។ ឈ្មោះ វ៉ា​ន់ សុខ​សីហា ហៅ​គ្រូ​អគ្គី​នេត្រ ដែល​អួត​អាង​ខ្លួនឯង​ថា ​ជា​គ្រូមន្តអាគម​អូ​ម​អាមនេះ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១៤ ផ្លូវ​លេខ​៣៣៦ភូមិ​៧ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក កន្លង​មក ​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​បទ​ជួញដូរ​និង​ចែកចាយ​គ្រឿង​ផង​ដែរ ។

បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន គ្រូ​អគ្គី​នេត្រ​រូប​នេះក៏​បាន​ទទួលកំហុស និង​បាន​ឡាយ​សុំ​ទោស​ជាសាធារណៈ​ តាម​រយៈ​ផេ​ក​របស់​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ធ្វើ​កិច្ចសន្យានៅ​ចំពោះ​មុខ​ច្បាប់រួម​មាន ៖

១-​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត (​បង្ហោះព័ត៌មាន​មិន​ពិត​អំពី​ការ​ការពារ​កូ​វី​ដ​១៩​តាមបណ្តាញ​សង្គម
​ហ្វេ​ស​បុ​៊​ក​ជា​សាធារណៈ ផ្ទុយពី​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​)។២-​មិន​ប្រព្រឹត្ត​អំពើ​ល្មើស​នឹង​ច្បាប់​​របស់​រដ្ឋ ៣-​បញ្ឈប់​អាជីវកម្ម​លក់​យ័ន្ត​មន្ត​គាថា ពី​ការមិន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​កឈ្មោះ​គ្រូ​អគ្គី​នេត្រ​មាន​ប័ណ្ណធានា ​Kruakinet ចាប់ពី​ពេល​នេះ​តទៅ និង៤-​រុះរើ​ស្លាក​សញ្ញា​គ្រូ​អគ្គី​នេត្រ​មាន​ប័ណ្ណ​ធានា​Kruakinet ដែល​បិទ​នៅ​តាម​ជញ្ជាំង​ផ្ទះប្រជាពលរដ្ឋ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ចាប់ពី​ពេល​នេះ​តទៅ ។

គួរ​បញ្ជាក់​ថា គ្រូអូមអាម​រូប​នេះ​បាន ត្រូវ​នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផែនសន្តិសុខ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​វេលាម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា បន្ទាប់ពី​រូបគេ​បាន​បង្ហោះ​ផ្សព្វផ្សាយ​យ័ន្ត​ការពារ​ជំងឺកូ​វី​ដ​១៩​នៅ​ក្នុង​បណ្តាញ​សង្គម ដោយ​អះ អាងថា​ មានគុណ​ភាព​១០០​ភាគរយ ។ បន្ទាប់​ពី​មានការ​ឡាយ​(live)​និង​ចែករំលែកត​ៗ​គ្នា គ្រូអូមអាម​រូប​នេះ​ថែម​ទាំង​អួតអាង​ទៀតថា បើសិនជា​យ័ន្ត​នោះ​ មិន​ការពារ​ពិត​ប្រាក​ដ​នឹង​ឲ្យ​កាប់​ក្បាល​នឹង​ពូថៅ វាយ​នឹង​ចបជីក ។

ការ​ផ្សាយ​ព័ត៌មាន​នេះ ធ្វើ​ឲ្យ​មហាជន​រិះគន់យ៉ាង​ខ្លាំង និង​ចាត់​ទុក​ថា ​ជា​ព័ត៌មាន​មិន​ពិតបោកប្រាស់ ហើយ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន តែ​ម្តង ។

បន្ទាប់​ពី​ឡាយ​សុំ​ទោស និង​ធ្វើ​កិច្ចសន្យារួច​ហើយ នគរបាល​ក៏​បាន​ដោះ​លែង​គ្រូអូមអាមរូប​នេះ​ឲ្យ​មាន​សេរីភាព​វិញ ។ ជាមួយ​នេះ សមត្ថកិច្ច​និង​អាជ្ញាធរ​ខណ្ឌទួលគោក ក៏​បាន​ទៅ​ធ្វើកំណត់ហេតុ​បិទ​អាជីវកម្ម និង​ដោះ​ស្លាក​យីហោតែ​ម្តង​។ខណៈនោះ​ដែរ នគរបាល​ក៏​បាន​ធ្វើការ​ណែនាំ បើសិន​មិន​គោរព​តាម​កិច្ចសន្យា ហើយ​នៅ​តែបន្ត​ឡាយ​ព័ត៌មាន​មិន​ពិត​ទៀត គឺ​គ្រូ​អាគម​អូ​ម​អាម​រូប​នេះ​ អាច​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់ មិន
ខុស​ពី​ស្ត្រី​ឈ្មោះ ថៃ ស្រី​នាង នោះ​ទេ ៕

អត្ថបទសរសេរ ដោយ