ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ចង់​ឃើញ​សមាជិក​រាជរដ្ឋាភិបាល​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដោយ​ស្ម័គ្រចិត្ត​ប្រយុទ្ធ​ជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ពេលវេលា​នេះ គឺជា​កាលៈទេសៈ​ដែល​មន្ត្រី​រាជរដ្ឋាភិបាល​ធ្វើការ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ដោយ​ស្ម័គ្រចិត្ត​គ្មាន​បង្ខំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ និង​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ពេលវេលា​នេះ គឺជា​កាលៈទេសៈ​ដែល​មន្ត្រី​រាជរដ្ឋាភិបាល​ធ្វើការ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ដោយ​ស្ម័គ្រចិត្ត​គ្មាន​បង្ខំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ និង​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ ។

យោង​តាម​សំឡេង​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចេញផ្សាយ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​២ ខែមេសា បាន​បញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​សូម​គណៈ​អចិន្ត្រៃយ៍​ក៏​ដូច​ជា សមាជិក​រាជរដ្ឋាភិបាល ក៏​ដូច​ជា ថ្នាក់ដឹកនាំ​នៅ​តាម​ស្ថាប័ន ហើយ​ថ្នាក់​ខេត្ត និង​ថ្នាក់​ផ្សេង​ៗ ដែល​មានការ​ពារ​ព័ន្ធ​នៅ​ពេល​ប្រយុទ្ធ​ជំងឺ​កូ​វី​ដ​១៩​នេះ រាជរដ្ឋាភិបាល​មិនមែន​ខ្វះ​លុយ​ទេ ប៉ុន្តែ​ទឹកចិត្ត​របស់​ប្រជាជន​យើង​មានការ​ចូលរួម​ខ្លាំង​ណាស់ រហូត​ដល់​ពេល​នេះ​លុយ​ជាង​១១​លាន​ដុល្លារ ត្រូវ​បា​នប​ញ្ជូ​ល​ជា​បន្តបន្ទាប់​តាម​តិច​តាម​ច្រើន​» ។

សម្តេច​បន្ត​ថា បន្ទាប់​ពី​សម្តេច​ប្រកាស​យក​ប្រាក់បៀវត្ស​ន៍​របស់​ខ្លួន ចំនួន​៧​ខែ សម្រាប់​ចូល​ទៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩ ឃើញ​មន្ត្រី​រាជរដ្ឋាភិបាល​ធ្វើ​មាន​ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទៅ ។ ខ្ញុំ​យល់​ថា​ការងារ​នេះ​មិនមែន​ជា ការ​ចាប់បង្ខំ​នោះ​ទេ ក៏​ប៉ុន្តែ​វា​បង្ហាញ​ពី​កាយវិការ​នៃ​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​មិនមែន​គ្រាន់តែ​ចូលរួម​នឹង​មាត់​នោះ​ទេ គឺ​មាន​ថវិកា​ផ្ទាល់ខ្លួន​ថែម​ទៀត ។ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​មាន​ជំនឿ​ចិត្ត​ដល់​ប្រជាពលរដ្ឋ ហើយ​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​នូវ​ក្រុម​គ្រួ​ពេទ្យ​ដែល​ចុះ​ជួយ​ព្យាបាល​អ្នកជំងឺ តាម​ការ​រំលែក​ថវិកា ផ្ទាល់ខ្លួន​នេះ ។

សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា ៖«​មន្ត្រី​នីមួយ​ៗ មាន​លទ្ធភាព​មិន​ដូច​គ្នា​នោះ​ទេ អី​ញ្ចឹ​ង​មន្ត្រី​ខ្លះ​មាន​លទ្ធភាព​អាច​បរិច្ចាគ​បាន​រាប់​ខែ​ទាំងស្រុង តែ​មន្ត្រី​ខ្លះ​ទៀត​អាច​លទ្ធភាព​២០% ឬ​៣០% ឬ ៤០% ឬ​៥០% ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ។ អី​ញ្ចឹ​ង​ខ្ញុំ​ស្នើ​ថា ខាង​រាជរដ្ឋាភិបាល​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​ធ្វើការ​ចលនា​ទៅ​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ធ្វើការ​បរិច្ចាគ​ទៅ​តាម​ការ​ស្ម័គ្រចិត្ត ។ អ្នកខ្លះ​ប្រាក់​ប៉ុណ្ណឹង មិន​មាន​បញ្ហា​សម្រាប់​គាត់​ទេ ប៉ុន្តែ​អ្នកខ្លះ​មាន​ប្រាប់​សម្រាប់ តែ​សម្រាប់​បង្គ្រប់​តែ​ក៏​មាន​លទ្ធផល​ភាព​អាច​ជួយ​ខ្លះ​បាន​ដែរ ។ ចំណែក​មន្ត្រី​រដ្ឋសភា ព្រឹទ្ធសភា ក៏​អាច​ធ្វើការ​បរិ​ច្ចាក​បាន​ដែរ​ម្នាក់​ៗ ខាង​ផ្នែក​កងទ័ព នគ​បាល ក៏​អាច​ធ្វើ​បាន​ប៉ុន្តែ​សូមកុំ​ចាប់បង្ខំ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា អ្នក​ស្ម័គ្រចិត្ត​បរិក្ខា​ថវិកា​ផ្ទាល់ខ្លួន​នោះ ត្រូវ​តែ​សរសេ​លិខិត​ទៅ​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ប្រឆាំង​នឹង​ជំងឺ កូ​វី​ដ​១៩​ថា ខ្លួន​បរិច្ចាគ​ប្រាក់​ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ភាគរយ​ក្នុង​មួយ​ខែ ហើយ រយៈពេល​ប៉ុន្មាន​ខែ ។ គេ​ចម្លង​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​មុខងារសាធារណៈ ដើម្បី​គេ​ធ្វើការ​ចាត់ចែង​ប្រាក់​ទាំងនេះ ។ សម្តេច​ក៏​បាន​លើក​ឡើង​សម្រាប់​សម្តេច​ប្រាក់ខែ​មួយ​ខែ​ប្រមាណ​១០​លាន​រៀល អី​ញ្ចឹ​ង​កាត់​ពន្ធ​នៅ​ដល់​៩​លាន ៩​ម៉ឺន​រៀល​ទេ ក្នុង​មួយ​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ