ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់ដឹងថាប៉ូលិស ​ប្រញ៉ាយ​បែក​ហ្វូង​ល្បែង រត់ចោលម៉ូតូ៨គ្រឿង

4 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨យប់​ថ្ងៃ​ទី​២ មេសា​ កម្លាំង​ផែន​ព្រហ្ម​ទណ្ឌ និង​កម្លាំង​អន្តរាគមន៍ ខេត្តកំពត ចុះ​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​យូគី​) មួយ​កន្លែង​នៅ​ភូមិ​អ​ង្គុ​ញ…

​ខេត្តកំពត ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨យប់​ថ្ងៃ​ទី​២ មេសា​ កម្លាំង​ផែន​ព្រហ្ម​ទណ្ឌ និង​កម្លាំង​អន្តរាគមន៍ ខេត្តកំពត ចុះ​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​យូគី​) មួយ​កន្លែង​នៅ​ភូមិ​អ​ង្គុ​ញ ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​៤ នាក់ និង​ប៉ុន្មាន​នាក់​ទៀត​រត់​ចោល​ម៉ូតូ​៨​​គ្រឿង ។

មនុស្ស​ទាំង៤នាក់​នោះ​មាន ១-​ឈ្មោះនួន ងោ​ល ភេទ​ស្រី អាយុ​៧៨​ឆ្នាំ, ២-​ឈ្មោះ ចំ រឹម ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ៣-​ឈ្មោះ មៀ​ក តូ​យ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ៤-​ឈ្មោះ ជិន ស៊ឹម ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ទាំង​៤​នាក់ នៅ​ភូមិ​អ ង្គុ​ញ ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្តកំពត ។

ជាមួយ​និង​ការ​ឃាត់ខ្លួន​មនុស្ស​៤នាក់​នោះ​ សមត្ថកិច្ច​បាន​ធ្វើការ​ចាប់​យក​សម្ភារ​ក្នុង​វង់​រួម​មាន ៖
​ប៉ាយ​យូគី១ សន្លឹក​រូប​សត្វ​ទាំង​១២ មួយ​ចំនួន និង​ម៉ូតូ៨ គ្រឿង ។ បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ត​កិច្ច​បាន​នាំ​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី​បន្ត​នីតិវិធី។

អត្ថបទសរសេរ ដោយ