ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ធម្មតា​នាងវិសាខា​តែង​ទៅ​វត្ត​២​ពេល​ក្នុង​មួយ​ថ្ងៃ

4 ឆ្នាំ មុន

តាម​ទម្លាប់​ជា​ធម្មតា​នាងវិសាខា​តែង​ទៅ​កាន់​វត្ត​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ទៅ​វត្ត​នាង​តែងតែ​មិន​ទៅ​ដោយ​ដៃទទេ​នោះ​ឡើយ ។ បើ​វេលា​ព្រឹក នាង​តែង​មាន​អាហារ​ភោជន​ទៅ​ប្រគេន​ដល់​ភិក្ខុសង្ឃ បើ​វេលា​ល្ងាច នាង​តែង​មាន​ភេសជ្ជៈ​ប្រាំបី​មុខ​ទៅ​ប្រគេន​ដែរ​ព្រោះ​នាង​មាន​ទម្លាប់​ដូច្នេះ​ជា​ប្រចាំ​ទើប​ជា​ហេតុ ដែល​ធ្វើ​ឲ្យ​ភិក្ខុ សាមណេរ និង​ឧបាសក​ឧបាសិកា​ដឹង​គ្រប់​ៗ​គ្នា​។…

តាម​ទម្លាប់​ជា​ធម្មតា​នាងវិសាខា​តែង​ទៅ​កាន់​វត្ត​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ទៅ​វត្ត​នាង​តែងតែ​មិន​ទៅ​ដោយ​ដៃទទេ​នោះ​ឡើយ ។

បើ​វេលា​ព្រឹក នាង​តែង​មាន​អាហារ​ភោជន​ទៅ​ប្រគេន​ដល់​ភិក្ខុសង្ឃ បើ​វេលា​ល្ងាច នាង​តែង​មាន​ភេសជ្ជៈ​ប្រាំបី​មុខ​ទៅ​ប្រគេន​ដែរ​ព្រោះ​នាង​មាន​ទម្លាប់​ដូច្នេះ​ជា​ប្រចាំ​ទើប​ជា​ហេតុ ដែល​ធ្វើ​ឲ្យ​ភិក្ខុ សាមណេរ និង​ឧបាសក​ឧបាសិកា​ដឹង​គ្រប់​ៗ​គ្នា​។

សូ​ម្បី​តែ​នាង​ផ្ទាល់ បើ​ថ្ងៃ​ណា​មិន​មាន​របស់​អ្វី​ទេ​ក៏​នាង​មិន​ហ៊ាន​ទៅ​វត្ត​ដែរ ព្រោះ​ខ្មាស​ភិក្ខុ​សាមណេរ ដែល​តែងតែ​រំពៃមើល​ដៃ​នាង​ថា​តើ​ថ្ងៃនេះ​នាង​បាន​ស្អី​មក​វត្ត ។

ហើយ​មុន​ពេល​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ នាង​តែងតែ​ដើរ​សាកសួរ​សុខទុក្ខ​ភិក្ខុ​សាមណេរ និង បំណងប្រាថ្នា​របស់​លោក​ផង និង​សួរសុខទុក្ខ​ភិក្ខុ​សាមណេរ​អាពាធ​ផង​គ្រប់​ៗ​ព្រះ​អង្គ​ទើប​វិល​ត្រឡប់​ទៅ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ