ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៣​នាក់​នាំ​គ្នា​ពពាក់ពពូន​ក្នុងផ្ទះ​សំណាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ម្នាក់​ៗ​គេ​នាំ​គ្នា​បារម្ភ​ខ្លាចរអា​នឹង​ជំងឺឆ្លង​កូ​វី​ដ​១៩ គ្រប់​ៗ​គ្នា​ស្ទើរតែ​មិន​ហា៑ន​ចេញពីផ្ទះ ព្រោះ​ជា​ជំងឺឆ្លង​សាហាវ បែរជា​បុរស​ទាំង​៣​នាក់​នេះ នាំ​គ្នា​ពពាក់ពពូន​ប្រើ​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​ទៅ​វិញ ដែល​ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​០២…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ម្នាក់​ៗ​គេ​នាំ​គ្នា​បារម្ភ​ខ្លាចរអា​នឹង​ជំងឺឆ្លង​កូ​វី​ដ​១៩ គ្រប់​ៗ​គ្នា​ស្ទើរតែ​មិន​ហា៑ន​ចេញពីផ្ទះ ព្រោះ​ជា​ជំងឺឆ្លង​សាហាវ បែរជា​បុរស​ទាំង​៣​នាក់​នេះ នាំ​គ្នា​ពពាក់ពពូន​ប្រើ​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​ទៅ​វិញ ដែល​ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុងផ្ទះ​សំណាក់​ព្រំ​មាន​ជ័យ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

បើ​តាម​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ រួម​មាន ៖ ១-​ឈ្មោះ ញឹ​ម ចំណាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ក្នុងភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ២- ឈ្មោះ វ៉ា​ន់ សូ​នី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង ៣- ឈ្មោះ សិទ្ធ រក្សា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ (​អនីតិជន ) មាន​ទីលំនៅ មិន​ពិតប្រាកដ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា រីឯ​វត្ថុ​តាង​ដែល​នគរបាល​ចាប់​យក​បាន​មាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ដែល​​គេ​សង្ស័យ​ថា ជា​សារធាតុ​ញៀន​ចំនួន​១០​កញ្ចប់ ។ ប៉ុន្តែ​ក្រោយមក ដោយ​មានការ​អនុ​ញ្ញាត​ពី​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បានឱ្យ​ឈ្មោះ សិទ្ធ រក្សា ជា​អា​នីតិជន ត្រឡប់​ទៅ​ផ្ទះ​វិញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​២​នាក់​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ