ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្វើសកម្មភាព​សម្រេចច្រើនលើក​ អស់លក្ខណ៍​ត្រឹមមេការផ្ទះសំណាក់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តម​សេនី​យ៍​ត្រី ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ​ដឹកនាំ​ដោយ លោក​វរ​សេនី​យ៍ទោ យី វណ្ណ​ដា…

ខេត្ត​កណ្តាល ​៖ ​ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តម​សេនី​យ៍​ត្រី ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ​ដឹកនាំ​ដោយ លោក​វរ​សេនី​យ៍ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​នៅ​ក្នុង​ក្រុង​តា​ខ្មៅ​ចំនួន​៤​លើក​បាន​ហើយ​។

លោក​វរ​សេនី​យ៍ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​អោយ​ដឹង​ថា ក្រុម​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​នេះ បាន​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៤​ករណី​ហើយ​នៅ​ក្រុង​តា​ខ្មៅ និង​នៅ​រាជធានី បាន​សម្រេច​ទាំងអស់ ។ បន្ទាប់​ពី​កម្លាំង​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើ​អង្កេត​អស់​រយៈ​ពេល​កន្លះ​ខែ​ប៉ុណ្ណោះ ទើប​កំណត់​មុខសញ្ញា ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​តែ​ម្តង​។

ហេតុ​ការ​ណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​អំឡុង​ខែមីនា និង​ខែមេសា ឆ្នាំ​២០២០ នៅ​ជុំវិញ​ក្រុង​តា​ខ្មៅ និង​តាម​ផ្លូវ​រង្វង់​មូល​វត្ត​ព្រែក​ប្រា​ភូមិ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​មាន​ចំនួន​៤​នាក់​រួម​មាន ១​-ឈ្មោះ សុខ ស្រី​លន់ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ​មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច ​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​២-​ឈ្មោះ សៅ ស្រី​ណុ​ច​ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​បុគ្គលិក​ពេទ្យ​ឯកជន មាន​ទីលំនៅ​ភូមិ​កោះក្របី​ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ​ ៣-​ឈ្មោះ សួន​កញ្ញា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច ​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​៤-​ឈ្មោះ​អ៊ូ​សុខា ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ជា​​មន្ត្រី​ចូល​និវត្ត​ន៍​ មាន​ទីលំនៅ​ភូមិ​ទួល​រកា​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​។

ចំណែក​ជនសង្ស័យ​​ទាំង៣​នាក់​ខាងលើ​រួម​មាន​ ១-​ឈ្មោះ ម៉ែ​ន រិ​ទ្ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ២​-ឈ្មោះ រ៉​ន ម៉េ​ង​ហួរ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​​៣​-ឈ្មោះ​ម៉ាត់ សុខ​គ្រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​អធិការ​បាន​បញ្ជាក់​ថា មុនពេលកើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​​ លុះ​មក​ដល់​ចំ​ណុចកើតហេតុ​ខាងលើ ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ ព​ណ៌ខ្មៅ​ ស៊េរី​​ឆ្នាំ​២០១៤​ ​ពាក់ស្លាក​លេខ​ ​កណ្តាល​ ១S-៦៣០៧​ បាន​ធ្វើ​សកម្មភាពឆក់​កាបូប​របស់​គាត់ ហើយ​ជិះ​គេចខ្លួន​បាត់​ ។ ​លុះ​មក​ដល់​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០​ ទើប​សមត្ថកិច្ច​បាន​ទទួល​ព័ត៌​មាន​ពី​មេការ​ផ្ទះសំណាក់​​ថា ​មានមុខ​សញ្ញា​សង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ខាងលើ​ចូល​ដេក​ក្នុងផ្ទះ​សំណាក់​របស់​គាត់ ​ទើប​​កំលាំង​សមត្ថកិច្ច​​ចុះ​ទៅ​ឃាត់ខ្លួន​ និង​ដកហូត​វត្ថុ​តាង​យក​មក​ចាត់ការ​តាម​និ​តិ​វិធី​តែ​ម្តង​។

តាម​ចំលើយ​សារភាព​ជនសង្ស័យ​បាន​​ឱ្យ​ដឹង​ថា ពួកខ្លួន​​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​គេ​បាន​សម្រេច​ចំនួន​៤​ដង ដូច​រៀបរាប់​ខាងលើ​ប្រាកដ​មែន ៕ (កែសម្រួលដោយ​ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ