ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Club Brugge នឹង​ក្លាយជា​ជើងឯក បន្ទាប់​ពី​លី​គ​បែ​ល​ហ្ស៊ិ​ក​ត្រៀម​រំសាយ​ចោល

4 ឆ្នាំ មុន

លី​គ​បែ​ល​ហ្ស៊ិ​ក ត្រៀម​នឹង​ក្លាយ​ជាលី​គ​ធំ​ដំបូង​គេ​នៅ​អឺរ៉ុប ដែល​ត្រូវ​រំសាយ​ចោល​នៅ​រដូវ​កាល​នេះ ដោយសារ​តែ​ការ​រាតត្បាត​ឥត​ឈប់​ឈរ​នៃ​វីរុស Covid-19 នៅ​ទ្វីបអឺរ៉ុប ។ Club Brugge នឹង​ត្រូវ​បាន​ប្រកាស​ថា…

លី​គ​បែ​ល​ហ្ស៊ិ​ក ត្រៀម​នឹង​ក្លាយ​ជាលី​គ​ធំ​ដំបូង​គេ​នៅ​អឺរ៉ុប ដែល​ត្រូវ​រំសាយ​ចោល​នៅ​រដូវ​កាល​នេះ ដោយសារ​តែ​ការ​រាតត្បាត​ឥត​ឈប់​ឈរ​នៃ​វីរុស Covid-19 នៅ​ទ្វីបអឺរ៉ុប ។

Club Brugge នឹង​ត្រូវ​បាន​ប្រកាស​ថា ជា​ម្ចាស់​ជើងឯក​លី​គ​រដូវ​កាល​នេះ ដោយសារ​តែ​ពួក​គេ​បច្ចុប្បន្ន​ជា​ក្រុម​ដែល​ឈរ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Belgian First Division A ក្រោយ​មាន ៧០​ពិន្ទុ​ដោយ​ដាច់ ១៥​ពិន្ទុ​ពី​ក្រុម​លេខ​២ Gent ។

ការ​សម្រេចចិត្ត​បែប​នេះ វា​សឹងតែ​ក្លាយជា​ផ្លូវការ​ទៅ​ហើយ នៅ​ក្រោយ​ក្រុមប្រឹក្សាភិបាល​នៃ​លី​គ​បែ​ល​ហ្ស៊ិ​ក រួម​និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​បាន​ផ្តល់​ការ​ណែនាំ​ក្នុង​ការ​រំសាយ​លី​គ​ចោល វា​គ្រាន់តែ​ត្រូវការ​ឆ្លង​ការ​យល់ព្រម​នៅ​ក្នុង​ការ​ប្រជុំ​មហាសន្និបាត​នៅ​ថ្ងៃ​ទី ១៥ ខែ មេ​សា តែ​ប៉ុណ្ណោះ ។

ក្នុង​នោះ​វា​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​ផង​ដែរ នៅ​ថ្ងៃ​ទី​១៥ ខែ​មេ​សា ជាមួយ​ក្រុមការងារ​ដើម្បី​សម្រេច​ថា ត្រូវ​មាន​ក្រុម​ដែល​ត្រូវ​កាត់​ចោល និង​ក្រុម​ឡើង​មក​ពី​លី​គ​លំដាប់​ទី​២ ដែរ​ឬ​អត់ ៕ (ដកស្រង់​ចេញពី Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ