ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្កើន​ការ​ការពារ​ជំងឺឆ្លង COVID19 ឱ្យ​កាន់តែ​ខ្ពស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ចាប់តាំងពី​មាន​ករណី​ផ្ទុះ​ឡើង​នូវ​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​១៩ ក្នុង​ប្រទេស​កម្ពុជា លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ចាប់តាំងពី​មាន​ករណី​ផ្ទុះ​ឡើង​នូវ​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​១៩ ក្នុង​ប្រទេស​កម្ពុជា លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​នូវ​ផែនការ​ពារ​ប្រឆាំង និង​ជំងឺឆ្លង​វីរុស​កូ​វី​ដ​១៩​នេះ ជា​បន្តបន្ទាប់ ។

ដើម្បី​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ទូ​ទាំង​រាជធានី​ភ្នំពេញ អនុវត្ត​បាន​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ផ្តើម​ចេញពី​ការ​ថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន អនាម័យ​ជុំវិញ​អង្គភាព អនាម័យ​តាម​គ្រួសារ​អាវុធហត្ថ​នីមួយ​ៗ និង​មាន​វិធានការ​ប្រុង​ប្រយ័ត្ន​ផ្សេង​ៗ​ជា​លំដាប់ ស្រប​តាម​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល ថែម​ទាំង​បាន​ចូលរួម​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ជូន​ដល់​ប្រជាជន មហាជន នៅ​តាម​បណ្តា​មូលដ្ឋាន ភូមិ​សង្កាត់​ក្នុង​ខណ្ឌ​ទាំង​១៤ នៃ រាជធានី​ភ្នំពេញ​ផង​ដែរ ។

ជាង​នេះ​ទៀត នៅ​រសៀល​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បាន​បន្ថែម​នូវ​វិធាន​ការពារ ដោយ​បំពាក់​ឧបករណ៍ (​ទូរ​បាញ់ថ្នាំ​) សម្លាប់​មេរោគ នៅ​តាម​ច្រក​-​ចូល​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បើក​ចែក​នូវ​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ឆ្លង​កូ​វី​ដ​១៩ ដល់​បណ្តា​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ និង​បើក​ភ្ជាប់​ជាមួយ​ទឹក​ថ្នាំ​សម្លាប់​មេរោគ សាប៊ូ​លាងដៃ ក្រដាស់​ជូត​ដៃ ស្រោមដៃ ម៉ាស និង​ត្រីខ គ្រប់​ៗ​ខណ្ឌ។

ជាមួយ​នោះ​ផង​ដែរ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​ម៉ូតូ​កង់​៣​រាប់​សឹ​ប​គ្រឿង ដែល​បំពាក់​ដោយ​ឧ​ឃោស​ន​ស័​ព្វ​ទៅ​តាម​បណ្តា​ខណ្ឌ​ទាំង​១៤ សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​របស់​ក្រសួងសុខាភិបាល ស្តី​ពី​ជំងឺឆ្លង​ដែល​កំពុង​រីក​រាលដាល​ពាសពេញ​សកលលោក នូវ​វីរុស​កូ​វី​ដ​.១៩ នេះ ។

ដើម្បី​ការពារ និង​ប្រឆាំង​ជាមួយ​ជំងឺឆ្លង​កូ​វី​ដ​១៩ ដ៏​សាហាវ​នោះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ខំចិត្ត​បង្កើន​ការ​ការពារ​ជំងឺឆ្លង​ឲ្យ​កាន់តែ​ខ្ពស់ គឺ​បាន​ដាក់​នូវ​ឧបករណ៍​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​ច្រក​ចេញចូល​ធ្វើការ ដែល​នេះ​មិនមែន​ជា​រឿង​ធម្មតា​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ