ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​អាយុ​៤​ខែ​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩ ខណៈ​ឆ្លង​ថ្មី​មាន​៤​ករណី​សុទ្ធ​ជា​ជនបរទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

ចាត់ទុកជា​ដំណឹង​ដ៏​រីករាយ​មួយ​ដែល​ទារក​អាយុ ៤​ខែ ដែល​ផ្ទុក​កូ​វី​ដ​១៩ និង​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​បានជា​សះស្បើយ​ហើយ ខណៈ​ក្រសួងសុខាភិបាល​កម្ពុជា​ក៏​បាន​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​ចំនូ​ន ៤ ករណី​ផ្សេង​ទៀត លើ​ជនជាតិ​បារាំង​៣​រូប នៅ​ខេត្ត​ព្រះ​សីហ​នុ និង​មួយ​ករណី​ទៀត…

ចាត់ទុកជា​ដំណឹង​ដ៏​រីករាយ​មួយ​ដែល​ទារក​អាយុ ៤​ខែ ដែល​ផ្ទុក​កូ​វី​ដ​១៩ និង​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​បានជា​សះស្បើយ​ហើយ ខណៈ​ក្រសួងសុខាភិបាល​កម្ពុជា​ក៏​បាន​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​ចំនូ​ន ៤ ករណី​ផ្សេង​ទៀត លើ​ជនជាតិ​បារាំង​៣​រូប នៅ​ខេត្ត​ព្រះ​សីហ​នុ និង​មួយ​ករណី​ទៀត លើ​ជនជាតិ​ម៉ា​ឡេ​ស៊ី នៅ​ខេត្តកំពង់ចាម ដែល​ជា​ក្រុម​អ្នក​ដើរ​ធ្វើការ​សាសនា ។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ ថ្ងៃ​ទី​៣ មេ​សា ក៏​បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ត្រឹម​ម៉ោង​៧ ព្រឹក​ថ្ងៃ​ទី ៣ មេ​សា​នេះ ករណី​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​កម្ពុជា​មាន​ចំនួន​កើនឡើង​ដល់ ១១៤ ករណី ក្នុង​នោះ​ស្ត្រី ៣២ នាក់​និង​បុរស ៨២ នាក់ ដែល​ក្នុង​នោះ​អ្នក​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​កើនឡើង​ដល់ ៣៥ នាក់​ទូ​ទាំង​ប្រទេស ឬ​ស្នើ​នឹង ៣០,៧០ ភាគរយ​ធៀប​នឹង​ចំនួន​អ្នកមាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ