ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទម្លាក់​ទុនបម្រុង​កាតព្វកិច្ច​ភាគច្រើន ​មិន​បាន​ជួយ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ប្រសាសន៍​ថា ថ្មី​ៗ​នេះ​ធន​គារ​ជាតិ​នៃ កម្ពុជា​មាន​វិធានការ​ជា​ច្រើន​ចំពោះ​ធន​គារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​ទម្លាក់​ទុន បម្រុង​កាតព្វកិច្ច​ពី ១២% មក​ត្រឹម ៧%…

រាជធានី​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ប្រសាសន៍​ថា ថ្មី​ៗ​នេះ​ធន​គារ​ជាតិ​នៃ កម្ពុជា​មាន​វិធានការ​ជា​ច្រើន​ចំពោះ​ធន​គារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​ទម្លាក់​ទុន បម្រុង​កាតព្វកិច្ច​ពី ១២% មក​ត្រឹម ៧% ដែល​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ទាំងអស់​មាន​ទុនបម្រុង​ជាង ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ដោះស្រាយ​ជាមួយ និង​កូន បំណុល ឬ​បន្ធូរបន្ថយ​និង​កូនបំណុល ។ តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ខាង​សមាគម មីក្រូហិរញ្ញវត្ថុ​មើលឃើញ​ថា​ភាគច្រើន​ហាក់​មិនសូវ​បាន​ជួយ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ តែ​ទោះជា​យ៉ាងនេះ​ក្តី​សមាគម​បន្ត​អំពាវនាវ​ឱ្យ​សមាជិក​របស់​ខ្លួន​ត្រូវ​មាន​ភាព​ទន់ ភ្ល​ន់​ជាមួយ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​កូ​វី​ដ​១៩ ។

បើតាម​ការ​ឆ្លើយ​តប​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានឱ្យ «​កោះសន្តិភាព​» ដឹង​ថា​ការ អនុវត្ត​បន្ថយ​ទុនបម្រុង​កាតព្វកិច្ច គឺ​ចាប់​អនុវត្ត​ចាបពី​ថ្ងៃ​ចេញ​វិធានការ​របស់​ធនាគារជាតិ នៃ​កម្ពុជា នា​ថ្ងៃ​ទី ១៧​ខែមីនា ឆ្នាំ ២០២០ ។ សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ ការ​បន្ថយ​ទុន កាតព្វកិច្ច​ពី​ជាង ១២% មក​ត្រឹម ៨% ហាក់​មិនសូវ​បាន​ជួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប៉ុ​ន្មា​ទេ ដោយសារ​តែ​ក្នុង​ចំណោម​សមាជិក​របស់​សមាគម​ជាង ១០០​គ្រឹះស្ថាន មាន​តែ ៧​គ្រឹះ ស្ថាន​ប៉ុណ្ណោះ​ដែល​ទទួល​ប្រាក់​បញ្ញើ​អតិថិជន ហើយ​ទទួល​បានការ​បន្ធូរបន្ថយ​នេះ ។

សមាគម​មីក្រូហិរញ្ញវត្ថុ​បញ្ជាក់​ថា សមាជិក​ផ្សេង​ៗ​ទៀត​ដែល​មិន​ទទួល​ប្រាក់​បញ្ញើរ មិន បាន​ទទួល​អត្ថប្រយោជន៍​នេះ​ទេ ។ ប៉ុន្តែ​យ៉ាងនេះ​ក្តី សមាគម បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ដែល​ជា​សមាជិក​ឱ្យ​ជួយ​សម្រួល និង​មាន​ភាព​ទន់ភ្លន់ ជាមួយ​អតិថិជន​តាម ស្ថានភាព​ជាក់ស្តែង​ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង និង​ពិតប្រាកដ ។

បើ​តាម​សមាគម​ខាងលើ «​ទន្ទឹម​នឹង​នេះ យើង​បាន​ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ​ដល់​សមាជិក ឱ្យ អនុវត្ត​នូវ​វិធានការ​រួម​ទាំង​សារាចរ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក៏​ដូច​ជា​បន្ត​តាមដាន ដោយ​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​របស់​អតិថិជន និង​គាំទ្រ​សមាជិក​ក្នុង​ការ​ធានា​ឱ្យ​បាន នូវ​ផែនការ​បន្ត​អាជីវកម្ម​របស់​ខ្លួន និង​ការ​ការពារ​ការ​រីក​រាលដាល​វីរុស Covid-19 នៅ​ក្នុង ស្ថាប័ន​សមាជិក និង​តំបន់​ប្រតិបត្តិការ​របស់​ខ្លួន រួម​ទាំង​ពិនិត្យ​ទៅ​លើ​វិធាន​នានា ក្នុង​ការ ទប់ស្កាត់​ផល​ប៉ះពាល់​អវិជ្ជមាន ផ្សេង​ៗ​ទៀត​ដែល​អាច​កើត​មាន​លើ​វិស័យ​ហិរញ្ញវត្ថុ​» ។

យោងតាមរបាយការណ៍ប្រចំាឆ្នំារបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបង្ហាញការផ្តល់ឥណទាន និងការទទួលប្រាក់បញ្ញើកាលឆ្នំា ២០១៩ សម្រាប់ប្រាក់សន្សំនៅតាមគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុមានប្រមាណ ៣.៧៨១លានដុល្លារអាមេរិក គិតជាចំនួនអតិថិជនប្រមាណ ២,៨ លាននាក់ បើធៀបនឹងឆ្នំា ២០១៨ មាន ២.៨១៩លានដុល្លារអាមេរិកគិតជាចំនួនអតិថិជន ២‌,១លាននាក់ ។ ចំណែកការផ្តល់ប្រាក់កម្ចី ឬការផ្តល់ឥណទាននៅឆ្នំា ២០១៩ មាន ៧.៣៤១លានដុល្លារអាមេរិកផ្តល់ជូនអតិថិជនប្រមាណ ២,២លាននាក់ បើប្រៀបធៀប នឹងឆ្នំា ២០១៨ មានតែ ៥.៥៣៧លានដុល្លារអាមេរិកផ្តល់ជូនអតិថិជន ២លាននាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ