ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​កូ​វី​ដ​១៩ ម្នាក់ ខាំ​មុខ​គិលានុ​បដ្ឋា​យិកា​នៅ​ចិន ដើម្បី​រត់គេច

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ដែល​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ បាន​ក្លាយជា​ជនបរទេស​ចុង​ក្រោយបង្អស់​ដែល​ប្រឈម​នឹង​ការ​អំពាវនាវ​ឱ្យ​និរទេស​ចេញពី​សំណាក់​ប្រព័ន្ធ​បណ្តាញ​សង្គម​នៅ​ប្រទេស​ចិន​។ បុរស​អាយុ ៤៧ ឆ្នាំ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា Okonkwonwoye…

ប្រទេស​ចិន ៖ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ដែល​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ បាន​ក្លាយជា​ជនបរទេស​ចុង​ក្រោយបង្អស់​ដែល​ប្រឈម​នឹង​ការ​អំពាវនាវ​ឱ្យ​និរទេស​ចេញពី​សំណាក់​ប្រព័ន្ធ​បណ្តាញ​សង្គម​នៅ​ប្រទេស​ចិន​។

បុរស​អាយុ ៤៧ ឆ្នាំ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា Okonkwonwoye Chika Patrick បាន​វាយប្រហារ​គិលានុបដ្ឋាយិកា​ម្នាក់​កាលពី​ព្រឹក​ថ្ងៃ​ពុធ ខណៈ​ដែល​ព្យាយាម​រត់​ចេញពី​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ក្វា​ង​ចូ​វ ដែល​ជា​កន្លែង​ដែល​គាត់​កំពុង​ទទួល​ការ​ព្យាបាល និង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​។

នៅ​ពេល​គិលានុបដ្ឋាយិកា​ព្យាយាម​បញ្ឈប់​គាត់ គាត់​បាន​គ្រវែង​នាង​ទៅ​នឹង​ដី និង​វាយ​នាង​ហើយ​វាយ​ទៀត​។ រូបភាព​បង្ហោះ​ក្នុង​អ៊ី​ន​ធើ​រ​ណេ​ត​បាន​បង្ហាញ​ពី​សភាព​របស់​គិលានុបដ្ឋាយិកា​ដែល​កំពុង​ហូរ​ទឹកភ្នែក និង​មាន​ស្នាម​នៅ​លើ​មុខ​របស់​នាង​ក្បែរ​ភ្នែក​។ នាង​ក៏​មាន​ស្នាម​នៅ​ត្រង់​.​ក និង​ចង្កេះ​ផង​ដែរ​។

វា​មិន​ច្បាស់​ទេ​ថា តើ​មាន​អ្វី​កើតឡើង​ចំពោះ​បុរស​នោះ? គាត់​បាន​មក​ដល់ទី​ក្រុង​ក្វា​ង​ចូ​វ កាលពី​ថ្ងៃ​ទី​២០ ខែមីនា ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ បន្ទាប់​ពី​បាន​ធ្វើតេស្ត​កូ​វី​ដ​១៩ វិជ្ជមាន​។

សម្រាប់​ពេល​នេះ គាត់​នឹង​នៅ​តែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ប៉ូ​លី​ស​។ អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា នៅ​ពេល​គាត់​បានជា​សះស្បើយ ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​នឹង​ត្រូវ​បាន​ដាក់​លើ​គាត់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghai (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ