ភូកេត ៖ ប៉ូលីសថៃបានចាប់ខ្លួនជនបរទេស៩នាក់ និងស្ត្រីថៃ៥នាក់ ដែលនាំគ្នាជប់លៀង ល្មើសនឹងបម្រាប ដើម្បីគ្រប់គ្រងការរីករាលដាល នៃជំងឺ COVID-19 នេះបើតាមកាសែតបាងកកប៉ុស្តិ៍ ។
ជនបរទេសនិងថៃ ត្រូវបានចាប់ខ្លួន នៅលើដំបូលផ្ទះជួលមួយកន្លែង នៅលើផ្លូវស៊ីរីរ៉ាត់ ក្នុងស្រុកប៉ាតុង ខេត្តភូកេត កាលពីយប់ថ្ងៃពុធទី១ មេសា ២០២០ បន្ទាប់ពីប៉ូលីសថៃបានទទួលពាក្យបណ្តឹងអំពីពិធីជប់លៀងនេះ ។
ជនបរទេស ដែលត្រូវបានចាប់ខ្លួន (បុរស៦នាក់ និងស្ត្រី៣នាក់) រួមមាន ៖ ជនជាតិអូស្ត្រាលី ៤នាក់, ជនជាតិអ៊ុយក្រែន ០៤នាក់ និងអាមេរិចកាំង ម្នាក់ ។
រួមទាំងស្ត្រីថៃ៥នាក់ មកពីខេត្តផ្សេងៗក្នុងប្រទេសថៃ រួមមាន ៖ នារីអាយុ៣១ឆ្នាំ មកពីខេត្ត Satun, នារីអាយុ៣៦ឆ្នាំ មកពីខេត្ត Trang, នារីអាយុ២៨ឆ្នាំ មកពីខេត្ត Chon Buri, នារីអាយុ២៣ឆ្នាំ មកពីណា Nakhon Si Thammarat និង នារីអាយុ៣៣ឆ្នាំ មកពីខេត្ត Satun ។
ក្នុងប្រតិបត្តិការបង្ក្រាបការជួបជុំនេះ ប៉ូលីសបានរកឃើញ កញ្ឆាចំនួន ៤ក្រាម និងកូកាអ៊ីនចំនួន ០,៩៤ក្រាម ក្នុងពីធីជប់លៀងរបស់ពួកគេ ហើយក៏បានរឹបអូសយកឧបករណ៍មួយចំនួនផងដែរ ។
ជាបឋមពួកគេត្រូវបានចោទប្រកាន់ ពីបទរំលោភបទបញ្ជារបស់អភិបាលខេត្តភូកេត ហាមឃាត់ការប្រមូលផ្តុំមនុស្ស និងរំលោភក្រឹត្យគ្រាអាសន្ន របស់ប្រទេសថៃ ៕
ចែករំលែកព័តមាននេះ