រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអះអាងថា នៅទូទាំងប្រទេសមានចំនួនអ្នកជាប់ឃុំជិត៤ម៉ឺននាក់ ក្នុងនោះពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមានជាង២ម៉ឺនករណី ។
សម្តេចក្រឡាហោម សខេងបានថ្លែង ក្នុងពិធីប្រការផ្ទេរចូលកាន់ដំណែងរដ្ឋមន្ត្រីក្រសួង យុត្តិធម៌នា រសៀលថ្ងៃទី១ ខែមេសាថា វិស័យធនធានមនុស្សក្នុងវិស័យយុត្តិម៌ នៅមានភាពខ្វះ ខាត ទោះបីជាកន្លងមកក្រសួងយុត្តិធម៌ ខិតខំផលិតធនធានមនុស្សសម្រាប់វិស័យនេះក្តី ប៉ុន្តែការកើនឡើងនូវសំណុំរឿងនៅតាមសាលាជម្រះក្តីបានធ្វើឲ្យវិស័យនេះប្រឈមនឹងកង្វះខាត ។
សម្តេចបានបញ្ជាក់ថា ធនធានមនុស្សដែលខ្វះខាតក្នុងវិស័យច្បាប់មានចៅក្រម ព្រះរាជ្ញា និងក្រឡាបញ្ជីជាដើម ។ ដូច្នេះមិនមែនតុល្យភាពនៃការកើនឡើងនូវសំណុំរឿង ជា មួយនឹងមន្ត្រីតុលាការនោះទេ ។ នេះជាបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយ ។ ទន្ទឹម នឹងនេះការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី កាន់តែមានភាពស្មុគស្មាញ ពិសេសនោះ បន្ទាប់ ពីកាដាក់ឲ្យដំណើរការនូវយុទ្ធនាកាប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន៤លើកមកនេះ ។ ដូច្នេះអ្នក ដែលជាប់ឃុំក្នុងសំណុំគ្រឿងញៀនមិនទាន់ដោះស្រាយស្រេចនោះទេ ។
សម្តេចសខេងបានបញ្ជាក់ថា ៖«ខ្ញុំសូមបញ្ជាក់បន្តិចតិចថា បើយើងគិតដល់ថ្ងៃ៣០ ខែមីនា ឆ្នាំ២០២០ ស្ថានភាពរូមរបស់ជនជាប់ឃុំ គឺមានជនជាប់ឃុំសរុប ៣៨៩៩០នាក់ ក្នុងនោះមានស្រី២៥៩៦នាក់ ជនត្រូវចោទនិងជនជាប់ចោទ ចំនួន ១៤៧៩១នាក់ ក្នុងនោះជនជាប់ចោទ មាន៤៧២៥នាក់ ។ ពិរុទ្ធជន១៣៤០២នាក់ ស្ត្រីមានចំនួន៩០៣នាក់ ។ ពិរុទ្ធជនជាប់ បណ្តឹងនៅតុលាការសាលាឧទ្ធរណ៍ចំនួន៩៩៦នាក់ ពិរុទ្ធជនជាប់បណ្តឹងនៅតុលាការកំពូលមានចំនួន១៣៦នាក់ ពិរុទ្ធជនដែលមិនទាន់ទទួលបានសាលក្រម ឬសាលដីការក្រម ស្ថារព ១២៣០៥នាក់ ទណ្ឌិត១០១៩៧នាក់ ក្នុងនោះស្ត្រី៧២១នាក់ » ។
សម្តេចបន្តថាស្ថានភាពជនជាប់កំពុងជាប់ឃុំគិតត្រឹមថ្ងៃទី៣០ខែមីនា ឆ្នាំ២០២០ ទាក់ ទងនិងបទល្មើសគ្រឿងញៀនមានចំនួន ២២១៧៦នាក់ ស្ត្រី១៩០២នាក់ ស្មើនឹង ៥៧.៧ ភាគរយ នៃចំនួនអ្នកជាប់ឃុំសរុប៣៨៩៩០នាក់ ក្នុងនោះជនត្រូវចោទ និងជនជាប់ ចោទ ចំនួន ៦១២៨នាក់ ស្ត្រី៧២៦នាក់ ពិរុទ្ធ៧៨១៨នាក់ស្ត្រី ៦៦២នាក់ ទណ្ឌិត ចំនួន ៥២៣០នាក់ ស្រី៥០៦នាក់ ៕
ចែករំលែកព័តមាននេះ