ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ដើរទៅយកកាហ្វេ មកវិញបាត់កា​បូប លុះឆែកកាមេរ៉ាបែកធ្លាយបរទេសម្នាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ទុក​កាបូប​នៅ​លើ​តុ​ក្នុងហាងកាហ្វេ​ រួចក៏​​ដើរទៅ​យក​កាហ្វេ​ លុះ​ត្រឡប់​មក​វិញ​​ស្រាប់តែ​​បាត់កាបូប បន្ទាប់មកជនរងគ្រោះក៏សុំឆែកកាមេរ៉ាសុវត្ថិភាព​ក្នុងហាងឃើញ​ភិនភាគ​បុរសបរទេសម្នាក់ស្ពាយយកកាបូបនោះទៅបាត់ ​ក្រោយមក​​ជន​រង​គ្រោះក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ដើរ​តាម​ផ្លូវ​ចូល​ទៅ​ក្នុងហាងអុីនធើ​ណេ​ត​​មួយ​កន្លែង ក៏​​​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ជួយអន្តរាគមន៍​ឃាត់ខ្លួន​បាន​តែម្តង​។​ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​​កា​លពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២​ខែ​មេ​សា ឆ្នាំ​២០២០…

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ទុក​កាបូប​នៅ​លើ​តុ​ក្នុងហាងកាហ្វេ​ រួចក៏​​ដើរទៅ​យក​កាហ្វេ​ លុះ​ត្រឡប់​មក​វិញ​​ស្រាប់តែ​​បាត់កាបូប បន្ទាប់មកជនរងគ្រោះក៏សុំឆែកកាមេរ៉ាសុវត្ថិភាព​ក្នុងហាងឃើញ​ភិនភាគ​បុរសបរទេសម្នាក់ស្ពាយយកកាបូបនោះទៅបាត់ ​ក្រោយមក​​ជន​រង​គ្រោះក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ដើរ​តាម​ផ្លូវ​ចូល​ទៅ​ក្នុងហាងអុីនធើ​ណេ​ត​​មួយ​កន្លែង ក៏​​​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ជួយអន្តរាគមន៍​ឃាត់ខ្លួន​បាន​តែម្តង​។​

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​​កា​លពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២​ខែ​មេ​សា ឆ្នាំ​២០២០ នៅ​​ចំណុច​ហាងអុីនធើរណេត​មួយកន្លែង​ តាម​បណ្តោយ​ផ្លូវ​១៣​កែង​ផ្លូវ​១៣០ ស្ថិត​ក្នុង​​ភូមិ​៤ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

​ជនរងគ្រោះ​ឈ្មោះ សែ​ម ស៊ុ​ហ្វី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ មុខរបរ​យោធា ស្នាក់​នៅផ្ទះ​លេខ​៣១ ផ្លូវ​P09A ភូមិ​បឹង​ស្នោរ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។ ចំណែកបុរសបរទេសជា​ជនសង្ស័យ​ឈ្មោះ RENAUD Olivier មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។​

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែមេសា គាត់​បាន​ចេញពីផ្ទះ​មក​ផ្សារ​ទំនើប​មួយកន្លែង​ ក្នុង​គោលបំណង​មក​ញុំ​ា​កាហ្វេ​នៅ​ហាង​កាហ្វេ​ក្នុងផ្សារទំនើបនោះ ។

តាមប្រភពដដែលបានបន្ត​ថា ពេល​ទៅ​ដល់​ហាងកាហ្វេ​ គាត់​បាន​ជួប​​ជាមួយ​មិត្ត​ភក្ដិ​​ និង​បាន​ជជែក​គ្នា​លេង ហើយ​គាត់​ទុក​កាបូបស្ពាយ​ពណ៌​ខ្មៅ​នៅ​លើ​កៅអី ហើយ​មិត្ត​ភក្ដិ​របស់​គាត់​បាន​ដើរទៅ​ក​ុំម្ម៉​ង់​កាហ្វេ ហើយ​គាត់​នៅ​អង្គុយ​ចាំ​នៅនឹង​តុ លុះ​ដល់​ពេល​កាហ្វេ​ឆុង​រួច គាត់​និង​មិត្តភក្តិបាន​ដើរទៅ​យក​កាហ្វេ ដោយ​ទុក​កាបូបស្ពាយ​ចោល​នៅ​លើ​តុ ពេល​ត្រឡប់​មក​វិញ​ស្រាប់តែ​បាត់​កាបូប​មិនឃើញ មិនដឹង​អ្នក​ណា​លួច​យក​ទៅ​ទេ ។

តាមប្រភពដដែលបានបន្តទៀត​ថា ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ក៏​បាន​សុំ​ឆែក​កាំ​មេ​រ៉ា​សុវត្ថិភាព​នៅ​ក្នុង​ហាង​កាហ្វេ ឃើញ​ភិនភាគ​បុរស​ម្នាក់​ជា​ជនបរទេស​ពាក់​អាវយឺត​ពណ៌​ទឹក​ប៉ិច ស្លៀកខោ​វែង​ ពណ៌​ខ្មៅ និង​ស្ពាយ​កាបូប​ធំ​មួយ​បាន​លួច​យក​កាបូប​គាត់​គេចខ្លួន​ទៅ​បាត់​​។ ចំណែក​សម្ភារៈ​ដែល​ក្នុង​កាបូបស្ពាយ​នោះ​រួម​មាន អត្តសញ្ញាណប័ណ្ណ​១​សន្លឹក លិខិតឆ្លងដែន​មួយ​ក្បាល សញ្ញាបត្រ​យោធា​មក​ពី​ប្រទេស​ចិន​មួយ​សន្លឹក លុយ​​​ចំនួន​២០០​ដុល្លារ លុយ​​២​លាន​រៀល និង​កុំព្យូទ័រ​មួយ​យួរដៃ​មួយ​គ្រឿង ។

តាម​ប្រភពដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗនោះ​​គាត់​ក៏​បាន​ដើរ​ស្វែងរក​ និង​ប្រទះ​ឃើញ​​បុរសបរទេស​ជាជនសង្ស័យ​ខាងលើ​កំពុង​ដើរ​តាម​ផ្លូវ​១៣​កែង​ផ្លូវ​១៣០ ចូល​ទៅ​ក្នុង​​ហាងអុីនធើរណេតមួយកន្លែង​ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ផ្សារ​ចាស់ឱ្យ​ឃាត់ខ្លួន​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាលរ​ដ្ធ​បាល​ទន្លេបាសាក់​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ។

ក្រោយ​កើតហេតុ​ ​សមត្ថកិច្ច​​បាន​​កសាង​សំ​​ណុំ​រឿងដោយ​​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ រួច​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​អធិកា​ដ្ធា​ន​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​តាម​នី​​តិ​វិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ