ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនអ្នកបើកឡានធុនត្រាស្លាក 2BA-​9111 មក​​កាន់តុលាការ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក​វរសេនីយ៍ទោ សែ​ម រតនា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​​ព្រឹក​ថ្ងៃ​ទី​៣១ ​មីនា ​និង​មានការ​ឯកភាព និង​យល់ព្រម​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានីភ្នំពេញ ៖ លោក​វរសេនីយ៍ទោ សែ​ម រតនា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​​ព្រឹក​ថ្ងៃ​ទី​៣១ ​មីនា ​និង​មានការ​ឯកភាព និង​យល់ព្រម​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​បញ្ជូន​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះសេង ចិន្តា ភេទ​ប្រុស ទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី ។ នេះយោង​ប្រភពពី​​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

សូមបញ្ជាក់ថា ជន​បង្កខាងលើ បាន​បើកបរ​ក្នុង​ស្ថា​ភាព​ធ្វេសប្រហែស បណ្តាល​ឲ្យ​មនុស្ស​២​នាក់​បាត់បង់​ជីវិត​​​​យប់ថ្ងៃ​ទី​៣០ ​មីនា ឆ្នាំ​២០២០ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដឹកនាំ​ដោយ​ផ្ទាល់ ​ដោយ​លោក​វរសេ​នីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ តាម​ចាប់​ឃាត់ខ្លួន​ក្នុង​វេលា​ម៉ោង​១ និង​២០​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ មីនា ។

​ជនរងគ្រោះ​ទាំង២​បាន​ជិះ​ម៉ូតូឌុ​ប​គ្នា​ឆ្លងផ្លូវ ទល់មុខ ផ្ទះលេខ១២៤ បណ្ដោយផ្លូវ លេខ ៥៨P ស្ថិត​នៅ​ភូមិ ដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ ។ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BA-9111 បើកបរក្នុង ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនបុក​ម៉ូតូ​​យ៉ាង​ពេញទំហឹង ជន​បង្ក​បើករថយន្ត​គេចខ្លួន​បាត់ ។ សូមរំលឹកថា ៖ លោក​ចង់​រត់​ម្តេច​រួច បើ​បើកឡាន​ឆក់​ជីវិត​​២​នាក់​ទៅ​ហើយ

អត្ថបទសរសេរ ដោយ