ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩ឆក់យកជីវិត​អតីត​ប្រធាន​ក្លិប​បាល់ទាត់ Marseille ម្នាក់

4 ឆ្នាំ មុន

អតីត​ប្រធាន​ក្លិប Marseille លោក Pape Diouf បាន​ទទួលមរណភាព​ក្នុង​អាយុ៦៨ឆ្នាំ ដោយសារ​វីរុស Covid-19 ។ លោក…

អតីត​ប្រធាន​ក្លិប Marseille លោក Pape Diouf បាន​ទទួលមរណភាព​ក្នុង​អាយុ៦៨ឆ្នាំ ដោយសារ​វីរុស Covid-19 ។

លោក Diouf ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ប្រទេស​សេ​ណេ​ហ្កា​ល់ ដែល​ជា​ប្រទេស​កំណើត​របស់​លោក ហើយ​ត្រូវ​បាន​ដាក់​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម​ជាប់​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​អាកា​រៈ​ជំងឺ​របស់​លោក​មាន​សភាព​ធ្ងន់ធ្ងរ ។

សាច់ញាតិ​របស់​លោក​សង្ឃឹមថានឹង​នាំ​លោក​ទៅ​កាន់​ប្រទេស​បារាំង ដើម្បី​ទទួល​ការ​ព្យាបាល​បន្ថែម​ទៀត ប៉ុន្តែ​ជា​អកុសល​លោក​បាន​ទទួលមរណភាព​ទៅ​ហើយ កាលពី​ម្សិលមិញ ។

Marseille បាន​បញ្ជាក់​ពី​ការ​ស្លាប់​របស់​លោក Diouf ជាមួយនឹង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ Twitter ថា «Olympique de Marseille បាន​រៀនសូត្រ​ជាមួយនឹង​ភាព​សោកសៅ​យ៉ាង​ខ្លាំង នៃ​មរណភាព​របស់​លោក Pape Diouf ។ Pope នឹង​នៅ​តែ​ស្ថិតស្ថេរ​ក្នុង​ចិត្ត​របស់ Marseille ក្នុង​នាម​ជា​សិប្បករ​ដ៏​ឆ្នើម​ម្នាក់​នៃ​ប្រវត្តិសាស្ត្រ​ក្លិប​»​។

សូម​បញ្ជាក់​ថា​លោក Pape Diouf ក៏​ជា​អ្នក​សារព័ត៌មាន​សេ​ណេ​ហ្កា​ល់​ដ៏​ល្បីល្បាញ​មួយ​រូប​ផង​ដែរ រួម​ទាំង​ជា​អ្នកតំណាង​កីឡាករ​ឆ្នើម​មួយ​ចំនួន ក្នុង​នាម​ជា​ភ្នាក់ងារ (Agent) ដែល​មាន​កីឡាករ Antoine Bell, Marcel Desailly, Basile Boli, William Gallas, Samir Nasri និង Didier Drogba ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ