ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេហ្ស៊ីប​ប្រកាសថា ខ្លួន​នឹង​ទទួលស្គាល់​​ស៊ូដង់​​ខាង​ត្បូង

15 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​​ការបរទេស​អេហ្ស៊ីប លោក​ណា​ប៊ីល អឺឡារ៉ាប៊ី ​ដែលកំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ក្រុង​​​ខាទុម ជាទស្សន​កិច្ច​​នៅ​ក្រៅ​​ប្រទេស​​លើក​ដំបូង របស់​​ប្រមុខការ​ទូត​អេហ្ស៊ីប​ចាប់តាំង​​​ពីការ​ផ្តួល​រំលំ​​​ប្រធានាធិបតី​លោក​ហូស្នី ​មូបារ៉ាក់ ​កាលពី ថ្ងៃទី​​១១ កុម្ភៈ មក ថ្លែង​​កាលពីថ្ងៃទី​​២៧ មីនា ​ថា អេហ្ស៊ីបនឹង​ទទួលស្គាល់​​ស៊ូដង់​​ខាង​ត្បូង​ជា​​​រដ្ឋ​​ឯករាជ្យ​មួយ ។​ លោកអឺ​ឡា​រ៉ា​ប៊ី ​​ដែលទៅកាន់ទីក្រុង​​​ជូបា (ស៊ូដង់​​ខាងត្បូង) នា​ថ្ងៃទី​​​២៨ មីនា នោះ​ថ្លែង​ថា ​ប្រទេស​ស៊ូដង់​​មានចេតនា​ធ្វើជា​ប្រទេស​ដំបូង​គេ​ទទួលស្គាល់​​​ស៊ូដង់​​ខាង​ត្បូង​ជា​រដ្ឋ​​ឯករាជ្យ ​ហើយ​​អេ​ហ្ស៊ីប​​ចង់​​ធ្វើជា​ប្រទេស​ទី​​២ ទទួលស្គាល់​​​រដ្ឋ​​ថ្មី​នេះ ។​
ក្រោយ​ពី​​បោះប្រជា​មតិ​គាំទ្រ​​ការបំបែកខ្លួន​​ចេញពីស៊ូដង់​ កាលពីខែ​​មករា​មក ​ពលរដ្ឋ​​ស៊ូដង់​​​ខាងត្បូង​ត្រូវ​ប្រកាស​ឯករាជ្យ​​នាថ្ងៃទី​​​៩ កក្កដា​ ខាង​មុខ​នេះ ៕