ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​កូ​វី​ដ​១៩ ៖ យ៉ាងម៉េច​ហៅ​ថា ​ជា​សះ​​ស្បើយ?

4 ឆ្នាំ មុន
  • ភ្នំពេញ

គ្រូពេទ្យ​នឹង​កំណត់​ថា ​អ្នកជំងឺ​កូ​វី​ដ​១៩​ម្នាក់​ បានជា​សះស្បើយ​ ដោយ​ផ្អែក​លើ​ការ​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន​ពីរ​លើ​ និង​កត្តា​មួយ​ចំនួន​ទៀត​។ យោង​តាម​ពិធីសារ​នៃ​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ​បានឱ្យ​ដឹង​ថា អ្នកជំងឺ​កូ​វី​ដ​១៩​ ម្នាក់​ បានជា​សះស្បើយ…

គ្រូពេទ្យ​នឹង​កំណត់​ថា ​អ្នកជំងឺ​កូ​វី​ដ​១៩​ម្នាក់​ បានជា​សះស្បើយ​ ដោយ​ផ្អែក​លើ​ការ​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន​ពីរ​លើ​ និង​កត្តា​មួយ​ចំនួន​ទៀត​។

យោង​តាម​ពិធីសារ​នៃ​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ​បានឱ្យ​ដឹង​ថា អ្នកជំងឺ​កូ​វី​ដ​១៩​ ម្នាក់​ បានជា​សះស្បើយ បើសិនជាបុគ្គល​នោះ​មាន​ចំណុច​ដូច​ខាងក្រោម ​៖

១- កំ​ដៅ​មិន​លើស​ពី​៣៨​អង្សារ​សេ រ​យៈ​ពេល​៣ថ្ងៃ​ជាប់​គ្នា
២ គ្មាន​សញ្ញា​ ឬ​មានការ​ប្រសើ​ឡើង​ចំពោះ​វិបត្តិ​ដង្ហើម
៣ ល​ទ្ធ​ផល​អវិជ្ជមាន​ចំនួន​២​ដង​ជាប់​គ្នា​ សម្រាប់​ការ​ធ្វើតេស្ត​រៀង​រាល់​ពីរ​ទៅ​បួន​ថ្ងៃ​ម្តង​។

បច្ចុបន្ន​មាន​អ្នកជំងឺ​កូ​វី​ដ​១៩​ នៅ​កម្ពុជា ​ចំនួន​២៥​បានជា​សះស្បើយ ខ​ណៈ​ដែល​​មាន​៨៤​នាក់ ទៀត​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ព្យាបាល​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ