ចុងខែ​មីនា​បាន​បញ្ចប់​ទៅ នាំ​ឱ្យ​តារា​ល្បី​​មួយ​ចំនួន​ជួប​ទុក្ខ​ព្រួយ​ក្នុង​គ្រួសារ


រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​នៃ​ចុងខែ​មីនា ឆ្នាំ​២០២០​នេះ ដែល​បាន​បិទ​បញ្ចប់​ទៅ​ហើយ​នោះ បាន​ស្តែង​ឱ្យ​ឃើញ​ពី​ជ្រុង​មួយ​របស់​សិល្បៈ​កើត​មានរឿង​រ៉ាវ គឺ​គួរ​ឱ្យ​កត់សម្គាល់​សឹង​ថា ទប់ចិត្ត​ទទួលយក​មិន​បាន​ឡើយ​។ ខណៈ​ដែល​តារា​សម្តែង និង​តារាចម្រៀង​ខ្លះ ត្រូវ​បាន​សាច់ញាតិ​បងប្អូន​ឈឺ ខ្លះ​ទៀត​បាត់បង់​ម្តាយ ពូ ឪពុក អ៊ុំ​ប្រុស ដោយ​មាន​សភាព​បន្ត​គ្នា​បែប​នេះ ដែល​ធ្វើ​ឱ្យ​កក្រើក​ពិភព​សិល្បៈ​ខ្លាំង​តែ​ម្តង​។

នេះ​ជា​ការ​សោកស្តាយ​មួយ​របស់​បងប្អូន​អ្នកសិល្បៈ​ដែល​សមាជិក​នៅ​ក្នុង​វិ​ថី​របស់​ខ្លួន មិន​ថា រលក​មុ​ន ឬ​ក្រោយ បែរជា​ជួប​ផល​លំបាក​រហូត​ស្ទើរតែ​ទទួលយក​លែង​បាន​។ តារា​ប៉ុន្មាន​ដួង​ដែល​គេ​ស្គាល់ ហើយ​រង​នូវ​វិបត្តិ​សោកស្តាយ​ដែល​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ រួម​មាន សូ​ដា នី​តា ទើបតែ​បាត់បង់​ម្តាយ​, លោក​ឆឹ​ម សក្ក​ដា បាត់បង់​លោកយាយ​, អ្នក​នាង​ទូច ស្រី​លក្ខណ៍ បាត់បង់​អ៊ុំ​ប្រុស ជា​វេជ្ជបណ្ឌិត​ម្នាក់​បម្រើ​ការ​ក្នុង​មន្ទីរពេទ្យ​រុ​ស្ស៊ី​, តារាចម្រៀង សុគន្ធ ថេ​រ៉ា​យុ បាត់បង់​ឪពុក ព្រោះ​ជំងឺ ។

អតីត​តារា​កំប្លែង​២​នាក់​ប្តី​ប្រពន្ធ​ដែល​ធ្លាប់​ល្បីឈ្មោះ នាយ​ត្រដក់ និង​អ្នកស្រី ជុំ រស្មី ហៅ​ស្រី​ទូច ជួប​ទុក្ខ​បាត់បង់​កូនស្រី ។ ឯ​តារាចម្រៀង​ល្បីឈ្មោះ​សាង​ស្នាដៃ​ចម្រៀង​លើ​វិស័យ​ទេសចរណ៍ សុ​ន ស្រី​ពេជ្រ ខ្វះខាត​ប្រាក់​ព្យាបាល​ប្អូនប្រុស ដែល​សម្រាក​នៅ​មន្ទីរពេទ្យ ព្រោះតែ​ជំងឺ​ធ្ងន់ធ្ងរ​មួយ​។

យោង​លើ​ការ​បង្ហោះ​សា​របស់ សូ​ដា នី​តា ក្រោយ​ពេល​ម្តាយ​ចែក​ឋាន​ថា «​នៅ​គេង​ជិត​ម៉ាក់ កំដរ​ម៉ាក់ ម្តង​មាន​អា​ម្មរណ៍​ថា ឈឺចាប់ ព្រោះ​ម៉ាក់​ចាកចេញ​ទៅ ម្តង​មាន​អារម្មណ៍​ថា កក់ក្តៅ ព្រោះ​បាន​ក្បែរ​ម៉ាក់​ដូច​មុន ម៉ាក់​មិន​ទាន់​ទៅ​ចឹ​ង​… ម៉ាក់​អើយ​ក្រោក​ឡើង កូន​ចង់​អោប​ម៉ាក់​ទៀត​»​។

ចំណែក ទូច ស្រី​លក្ខណ៍ ប៉ុន្មាន​ថ្ងៃមុន បាន​សរសេរ​ផុស​ដែរ​ថា «​ថ្ងៃនេះ ជា​ថ្ងៃ​ដែល​ឈឺចាប់​បំផុត ដែល​លោក​អ៊ុំ​របស់ខ្ញុំ​បាន​ទទួលមរណភាព​ហើយ​។ លោក​អ៊ុំ​របស់ខ្ញុំ គឺជា​វេជ្ជបណ្ឌិត​ដ៏​ឆ្មើ​ម​ដែរ លោក​បាន​ជួយ​មនុស្ស​ជា​ច្រើន​តាំងពី​លោក​បំរើ​ក​ការ​នៅ​មន្ទីរពេទ្យ​សូ​វៀត ។ លោក អ៊ុំ សៅ ស៊ី​មី របស់​ក្មួយ​កូន​លែង​បានឃើញ​មុខ​អ៊ុំ​ទៀត​ហើយ សូ​ម្បី​តែ​ដង្ហើម​ចុង​ក្រោយ​ក៏​ក្មួយ​មិន​បានលឺ ប៉ះ​លោក​អ៊ុំ​ជា​លើក​ចុង​ក្រោយ​ក៏​មិន​បាន​ប៉ះ អ៊ុំ​អើយ​អ៊ុំ ទាំង​ម៉ាក់ ទាំង​ប៉ា ពិតជា​ខ្លោចចិត្ត​ណាស់​។ នេះ​ជា​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​បាត់បង់​លោក​អ៊ុំ​ជាទី​ស្រលាញ់​របស់​ក្មួយ​ៗ លោក​អ៊ុំ​របស់​ខ្ញុំ​គាត់​ជួយ​មនុស្ស​ជា​ច្រើន មាន​ពេល​ខ្លះ​លោក​អាណិត​អ្នកជំងឺ​ត​គ្នា​ដែល​អត់ លោក​សូ​ម្បី​តែ​លុយ​ក៏​គាត់​មិន​យក​ផង គាត់​បាន​មើលថែរ​ក្រុម​គ្រួសារ​ទាំងមូល​រាល់ពេល​កូនក្មួយ​របស់​គាត់​ឈឺ​។ សូម​​លោក​អ៊ុំ​របស់​ក្មួយ​សំរាក​អ​ឱ្យ​បាន​ស្ងប់ សូម​លោក​អ៊ុំ​របស់​ក្មួយ​ទៅ​កាន់​សុគតិភព​ណា លោក​អ៊ុំ​ណា លោក​អ៊ុំ​របស់ខ្ញុំ​ទទួលមរណភាព​ដោយ​ជំងឺ​ត​ប្រចាំ​កាយ​»​។

ចំពោះ​តារាចម្រៀង សុគន្ធ ថេ​រ៉ា​យុ វិញ ជួប​ទុក្ខ​ឪពុក​ចែក​ឋាន បាន​រៀបរាប់​ថា «​វា​ពិតជា​លឿន​ណាស់​សំរាប់​ខ្ញុំ និង​ក្រុម​គ្រួសារ ប៉ា​បាន​ចាក​ចេញពី​ពួក​ខ្ញុំ​លឿន​ខ្លាំង​ណាស់ ខ្ញុំ​សឹងតែ​មិន​ចង់​ជឿ សូម​ឱ្យ​ប៉ា​ទៅ​កាន់​សុគតិភព ចំពោះ​ប្អូន​ៗ​ប៉ា​កុំ​បារម្ភ ខ្ញុំ​នឹង​មើលថែរ​ប្អូន​ៗ​ឱ្យ​បាន​ល្អ ប៉ា​ហត់​ហើយ ប៉ាស​ម្រា​ន្ត​ចុះ​» ប៉ា Alex Chan បាន​ទទួលមរណភាព​ថ្ងៃ​ច័ន្ទ ទី​30 ខែមីនា ឆ្នាំ​2020 វេលា​ប្រហែល​ជិត​ភ្លឺ ដោយ​រោគ​គា​ពា​ធ​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សិល្បៈ​និងវប្ប​​​ធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ