ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ជនជាតិអុីតាលី​អាយុ​១០១​ឆ្នាំ​ម្នាក់​ ជា​សះស្បើយ​ពី​​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ប្រទេស​អុីតា​លី​ ៖ សារព័ត៌មាន CNN បាន​រាយការណ៍​ថា បុរស​ជនជាតិ​អុី​តា​លី​ អាយុ១០១​ឆ្នាំ​បានជា​សះស្បើយ​ពី​ជម្ងឺ​កូ​វី​ដ​១៩ ហើយ​អភិបាលក្រុង​នៃ​ទីក្រុង​របស់​គាត់​បាន​និយាយ​ថា រឿង​នេះ​ផ្តល់​នូវ​ក្តី​សង្ឃឹម​សម្រាប់​អនាគត​។ លោក…

ប្រទេស​អុីតា​លី​ ៖ សារព័ត៌មាន CNN បាន​រាយការណ៍​ថា បុរស​ជនជាតិ​អុី​តា​លី​ អាយុ១០១​ឆ្នាំ​បានជា​សះស្បើយ​ពី​ជម្ងឺ​កូ​វី​ដ​១៩ ហើយ​អភិបាលក្រុង​នៃ​ទីក្រុង​របស់​គាត់​បាន​និយាយ​ថា រឿង​នេះ​ផ្តល់​នូវ​ក្តី​សង្ឃឹម​សម្រាប់​អនាគត​។

លោក Gloria Lisi បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា បុរស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា មានឈ្មោះ P បានជា​សះស្បើយ​ក្នុង​ករណី​ដ៏​កម្រ​មួយ​។ សារព័ត៌មាន CNN បាន​រាយការណ៍​ថា​៖ «​លោកតា​បានជា​ពី​ជម្ងឺ​នេះ​ដោយ​ជោគជ័យ ហើយ​ក្រុម​គ្រួ​សារបាន​នាំ​គាត់​ទៅ​ផ្ទះ​វិញ កាលពី​ល្ងាចម្សិលមិញ​។ នេះ​គឺ​បាន​បង្ហាញ​ថា មិន​ត្រូវ​អស់សង្ឃឹម​ទេ​»​។

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​ថា ជីវិត​របស់​លោកតា​ធ្លាប់​ឆ្លងកាត់​ការ​ផ្ទុះ​ជម្ងឺ​ផ្តាសាយ​នៅ​អេ​ស្ប៉ា​ញ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់ពី​ចន្លោះ ៣០​លាន​ទៅ​៥០​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក​។

មនុស្ស​ជាង ៨០០០​នាក់​នៃ​អ្នក​ស្លាប់​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អុី​តា​លី ដែល​បាន​ក្លាយជា​ចំណុចកណ្តាល​នៃ​ជំងឺ​រាតត្បាត​។ ខណៈ​ពេល​ដែល​មាន​ករណី​នៃ​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ លើ​មនុស្ស​វ័យ​ជំទង់ ការ​ឆ្លង​មក​លើ​មនុស្ស​ចាស់​គឺ​ធ្វើ​ឱ្យ​ករណី​នេះ​មាន​ភាព​ធ្ងន់ធ្ងរ​និង​មាន​ផលវិបាក​ច្រើន​ ៕ (យោង​តាម​ប្រភពពី www.insider.com )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ