ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​មាន​អ្នក​ឆ្លង​ថ្មី ខ​ណៈ​ដែល​ពីរ​នាក់​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រ​សួង​សុខាភិបាល​ថ្ងៃនេះ ​ប្រកាស​ថា ​មិន​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី​ទេ ខ​ណៈ​ដែល​ក្រសួង​បានអោយ​ដឹង​ថា ​មនុស្ស​ពីរ​នាក់​បានជា​សះស្បើយ​ ។ អ្នកជា​សះស្បើយ​ទាំង​ពីរ​រូប​នោះ ​គឺ​ម្នាក់​ជា​ជនជាតិ​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ ក្រ​សួង​សុខាភិបាល​ថ្ងៃនេះ ​ប្រកាស​ថា ​មិន​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី​ទេ ខ​ណៈ​ដែល​ក្រសួង​បានអោយ​ដឹង​ថា ​មនុស្ស​ពីរ​នាក់​បានជា​សះស្បើយ​ ។

អ្នកជា​សះស្បើយ​ទាំង​ពីរ​រូប​នោះ ​គឺ​ម្នាក់​ជា​ជនជាតិ​ខ្មែរ ​និង​ម្នាក់​ទៀត​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​ ។ សរុប​អ្នកជា​សះស្បើយ​មក​ដល់​ពេល​នេះ​មាន​ចំនួន​២៥​នាក់ ខ​ណៈ​មនុស្ស​ចំនួន​៨៤ នាក់​ទៀត កំពុង​ទទួល​ការ​ព្យាបាល ​។ រហូត​មក​ទល់​ពេល​នេះ​កម្ពុជា​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩​ចំនួន​១០៩​នាក់​។

ក្រសួងសុខាភិបាល​បាន​ចេញសេចក្តីប្រកាស​នា​វេលា​ម៉ោង​៨​និង​៥៣​នាទី ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២០ នេះ ហើយ​មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ថ្មី នៅ​ថ្ងៃ​ទី​៣១ ខែមីនា​នេះ​ទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សូម​មើល​តារាង​ខាងក្រោម​នេះ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ