ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩៖ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនព្រមានពីបញ្ហាការលំហូរ​​មនុស្សច្រើននាឱកាសចូលឆ្នាំប្រពៃណីខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ថ្មីៗនេះអ្នកជំនាញវេជ្ជសាស្រ្តចិនបានឲ្យដឹងថាបើទោះបីជាកម្ពុជានាពេលបច្ចុប្បន្ននេះ ពុំទាន់មានការឆ្លងក្នុងតំបន់សហគមន៍ពាក់ព័ន្ធនឹងវីរុសកូវីដ១៩ តែឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាអំឡុងខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ប្រជាពលរដ្ឋនឹងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅកាន់បណ្តាខេត្តផ្សេងៗដែលនាំឲ្យមានលំហូរមនុស្សច្រើន ដូច្នេះត្រូវបង្កើននូវវិធានការប្រុងប្រយ័ត្ននិងទប់ស្កាត់នូវការឆ្លងវីរុសកូវីដឲ្យបានម៉ឹងម៉ាត់ ។ នេះបើយោងតាមព័ត៌មាននៅហ្វេសប៊ុកផេករបស់ស្ថានទូតចិននៅកម្ពុជា…

រាជធានីភ្នំពេញ៖ ថ្មីៗនេះអ្នកជំនាញវេជ្ជសាស្រ្តចិនបានឲ្យដឹងថាបើទោះបីជាកម្ពុជានាពេលបច្ចុប្បន្ននេះ ពុំទាន់មានការឆ្លងក្នុងតំបន់សហគមន៍ពាក់ព័ន្ធនឹងវីរុសកូវីដ១៩ តែឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាអំឡុងខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ប្រជាពលរដ្ឋនឹងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅកាន់បណ្តាខេត្តផ្សេងៗដែលនាំឲ្យមានលំហូរមនុស្សច្រើន ដូច្នេះត្រូវបង្កើននូវវិធានការប្រុងប្រយ័ត្ននិងទប់ស្កាត់នូវការឆ្លងវីរុសកូវីដឲ្យបានម៉ឹងម៉ាត់ ។ នេះបើយោងតាមព័ត៌មាននៅហ្វេសប៊ុកផេករបស់ស្ថានទូតចិននៅកម្ពុជា ។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយដើម្បីបណ្ដុះបណ្តាលកាន់តែច្បាស់លាស់ស្តីអំពីកិច្ចប្រយុទ្ធប្រឆាំងជម្ងឺវីរុសCOVID-19 ជូនដល់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ហើយស្ថិតក្រោមកិច្ចសម្របសម្រួលរៀបចំពីស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងសុខាភិបាលប្រចាំកម្ពុជា នាថ្ងៃទី២៧ ខែមីនា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តដែលជាក្រុមជំនួយរបស់ភាគីចិនជូនចំពោះ ភាគីកម្ពុជា បានអញ្ជើញចុះពិនិត្យអំពីចំណុចខ្វះខាតនៃការទប់ស្កាត់ជម្ងឺក្នុងខេត្តព្រះសីហនុ ហើយពួកគាត់បានណែនាំអំពីកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុស COVID-19 ក្នុងតំបន់សេដ្ឋកិច្ចពិសេសប្រចាំខេត្ត។

នេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ដែលជាគំរូកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា ផ្តល់ដោយរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។

នៅក្នុងជំនួបនោះ លោក Ai Xiang ប្រធានក្រុមអ្នកជំនាញវេជ្ជសាស្រ្ត និងជាអនុប្រធាននាយកដ្ឋានការពារសុខភាព នៃគណៈកម្មាធិការសុខាភិបាល និងសុខភាពក្នុងតំបន់ស្វយ័តជនជាតិZhuang​នៃGuangxi ប្រទេសចិនបានបង្ហាញការគាំទ្រចំពោះវិធានការបច្ចុប្បន្នដែលបានកំណត់ដោយតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ។

ចំពោះកិច្ចទប់ស្កាត់ដំណាក់កាលបន្ទាប់ លោកក៏បានផ្តល់ជាមតិណែនាំចំនួន២ ក្នុងនោះ ទី១- គឺការបន្តពង្រឹងកម្លាំងផ្សព្វផ្សាយបន្ថែម ដើម្បីឲ្យអ្នកក្នុងតំបន់យល់កាន់តែច្បាស់ អំពីចំណុចសំខាន់ៗនៃការទប់ស្កាត់នឹងជម្ងឺវីរុស បង្កើនចំណេះដឹងការពារដោយខ្លួនឯង។ ទី២-គឺ ការទប់ស្កាត់ហានិភ័យយ៉ាងម៉ឺងម៉ាត់។

លោកបានបញ្ជាក់ថា «ត្បិតតែបច្ចុប្បន្ននេះកម្ពុជាពុំទាន់មានការឆ្លងក្នុងតំបន់សហគមន៍ តែក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ នឹងជួបបញ្ហាជាមួយនឹងការលំហូរនៃមនុស្សជាដំណំ យើងត្រូវតែសហការជាមួយរាជរដ្ឋាភិបាលប្រចាំតំបន់ ដើម្បីពង្រឹងការតាមដាន និងគ្រប់គ្រងក្នុងកិច្ចការកាត់បន្ថយលំហូរនៃមនុស្ស និងការជួបជុំគ្នា ត្រូវតែពិនិត្យឲ្យឃើញពីជម្ងឺយ៉ាងទាន់ពេលវេលា ខណ្ឌរស់នៅដាច់ដោយឡែកយ៉ាងទាន់វេលា និងព្យាបាលយ៉ាងទាន់ពេលវេលា» ។

សមាជិកនៃអ្នកជំនាញវេជ្ជសាស្រ្តផ្សេងទៀត ក៏បានផ្តល់ជាមតិ និងយោបល់យ៉ាងចំគោលដៅ ស្តីអំពីរបៀបនៃការទប់ស្កាត់ជម្ងឺវីរុសក្នុងបរិវេណ នៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ