ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​នៅ​ក្បែរ​ព្រំដែន​ត្អួ​ញ​ត្អែ​រ​គ្រប់​ៗ​គ្នា ក្រោយ​ថៃ​បិទ​ច្រក​ទ្វារ​អន្តរ​ជាតិ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០ ក្រោយ​ពី​មានការ​ផ្ទុះ​ករណី​ជំងឺ​កូ​វី​ដ​១៩ ស្រប​ពេល​ដែល​ខាង​ភាគី​ថៃ​បិទ​ច្រក​ទ្វារ​អន្តរជាតិ បាន​ប៉ា​កាត ក្នុងភូមិ​ប៉ា​កាត…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០ ក្រោយ​ពី​មានការ​ផ្ទុះ​ករណី​ជំងឺ​កូ​វី​ដ​១៩ ស្រប​ពេល​ដែល​ខាង​ភាគី​ថៃ​បិទ​ច្រក​ទ្វារ​អន្តរជាតិ បាន​ប៉ា​កាត ក្នុងភូមិ​ប៉ា​កាត ឃុំ​ខ្ល​ង​យ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បូ​រី ជាប់​នឹង​ព្រំប្រទល់​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ អស់​រយ​:​ពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក ធ្វើ​ឱ្យ​អាជីវករ​លក់ដូរ​ជា​ច្រើន​បាន​នាំ​គ្នា​ត្អូញត្អែរ​ថា ស្ងាត់​ភ្ញៀវ​ជាង​មុន អត់​សូវ​មាន​អតិថិជន​ចូល​ទិញ​នំចំណី ម្ហូបអាហារ ដែល​ពួក​គាត់​លក់ដូរ​សព្វដង​នោះ​ឡើយ ។

ចំណែក​កាស៊ីណូ​ក៏​អត់​សូវ​មាន​ភ្ញៀវ​ចូល​លេង​ដូច​ពី​មុន​ដែរ ព្រោះ​ជនជាតិ​ថៃ​ភាគច្រើន​ត្រឡប់​ទៅ​ស្រុក​កំណើត​គេ​វិញ ។

បើ​តាម​ប្រភព​ពី​បុរស​ម្នាក់​ឈ្មោះ ស៊ឹ​ម វែង អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​តែងតែ​បើកបរ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ដឹក​នំចំណី ដូច​ជា តែ​គុ​ជ តែ​បៃតង អូ​វ៉ា​ន់ទី​ន និង​កាហ្វេ​ជាដើម យក​ទៅ​ចត​ដាក់​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​កាស៊ីណូ​ជាប់​ព្រំដែន ដោយ​ពី​មុន​ក្នុង​១​ថ្ងៃ គាត់​អាច​រកបាន​ប្រាក់​ចំណូល​បាន​រហូត​ដល់​១៥​ទៅ​២០​ម៉ឺន​រៀល ។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​បន្ទាប់​ពី​ផ្ទុះ​ករណី​មេរោគ​កូ​វី​ដ​១៩ ហើយ​ខាង​ថៃ​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ថែម​ទៀត ធ្វើ​ឱ្យ​ស្ងាត់​ភ្ញៀវ​យ៉ាង​ខ្លាំង ដោយ​បច្ចុប្បន្ន​នេះ​គាត់​អាច​លក់ដូរ​បាន​ត្រឹមតែ​៥​ទៅ​១០​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ប៉ុណ្ណោះ ជួនកាល​ក៏​បាន​តិច​ជាង​នេះ​ដែរ ។

បើ​តាម​ប្រភព​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ បានឱ្យ​ដឹង ដែរ​ថា គាត់​លក់​ផ្លែ​ឈើ​គ្រប់មុខ លក់​ចំណិត​ម្ជូរ​ស្វាយ​ខ្ចី និង​លក់​ឥ​វ៉ា​ន់​ចាប់ហួយ​ជា​ច្រើន ដោយ​សង្កេត​ឃើញ​ថា ទំនិញ​របស់​គាត់​មានការ​សល់​ក្នុង​រយ​:​ពេល​ច្រើន​ថ្ងៃ ទើប​លក់​អស់ ពោល​គឺ​មិន​ដូច​កាលពីមុន​នោះ​ឡើយ ដោយ​ក្នុង​១​ថ្ងៃ​ៗ​លក់ដាច់​អស់​ៗ​តែ​ម្តង ។

គាត់​បន្ត​ទៀត​ថា តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច សង្កេត​ឃើញ​មាន​ម៉ូយ​ចូល​ទិញ​ឥ​វ៉ា​ន់​ក្នុង​តូប​គាត់ តិចតួច​បំផុត ជា​ពិសេស​អត់​សូវ​មាន​ភ្ញៀវ​ជនជាតិ​ថៃ​ចូល​មក​លេង​កាស៊ីណូ​ដូច​ពី​មុន​ឡើយ ស្រប​ពេល​ដែល​ច្រក​ទ្វារ​អន្តរជាតិ​ត្រូវ​បាន​គេ​បិទ មិន​អនុញ្ញាតិ​ឱ្យ​ភ្ញៀវ​ឆ្លងកាត់​ចេញចូល​ទៅ​មក​ដូច​កាលពីមុន ។

បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ សុខ ជា អាយុ​៣៩​ឆ្នាំ ប្រកប​របរ​លក់​ប្រហិត​ចៀន បានឱ្យ​ដឹង​ដែរ​ថា កាលពីមុន​គាត់​លក់​ប្រហិត​បាន​ចាប់ពី​៥០​ទៅ​៦០​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។ ប៉ុន្តែ​ឥឡូវនេះ មានការ​ថយ​ចុះ​ខ្លាំង ដោយ​លក់​បាន​ត្រឹមតែ​១០​ទៅ​២០​ម៉ឺន​ក្នុង​១​ថ្ងៃ​ប៉ុណ្ណោះ ។ គាត់​បន្ត​ទៀត​ថា ករណី​ជំងឺ​កូ​វី​ដ​១៩ ពិតជា​ប៉ះពាល់​ខ្លាំង ដល់​ការ​រកស៊ី​របស់​គាត់ ហើយ​មិនដឹង​ជា​ពេល​ណា ទើប​គេ​បើក​ច្រក​ទ្វារ​អន្តរជាតិ​នេះ​ឡើង​វិញ​នោះ​ទេ បើសិនជា​នៅ​តែ​បិទ​បន្ត​បែប​នេះ ប្រហែលជា​លំបាក​ក្នុង​រកស៊ី​លក់ដូរ​ម្ហូបអាហារ​ជាក់​ជា​មិន​ខាន ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បានឱ្យ​ដឹង​ដែរ​ថា ថៃ​បិទ​ច្រក​ទ្វារ​ខាងគេ មិន​អនុញ្ញាតិ​ឱ្យ​ឆ្លងកាត់​ទៅ​មក​ដូច​ពី​មុន​នោះ​ឡើយ ដោយសារ​តែ​គេ​បារម្ភ​ពី​បញ្ហា​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដោយ​មិនដឹង​ជា ពេល​ណា​ទើប​គេ​បើក​ឱ្យ​ដំណើរការ​ដូច​ដើម​វិញ​នោះ​ទេ ។ ទាល់តែ​ជំងឺ​មួយ​នេះ មានការ​ថយ​ចុះ ឬ​លេង​ឆ្លង​រាលដាល​បន្ត​ទៀត ទើប​គេ​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ ។

ប៉ុន្តែ​បើ​មាន​ពលករ​ខ្មែរ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ គឺ​គេ​អនុញ្ញាតិ​ឱ្យ​ចូល​មក​ខ្មែរ ដោយ​មាន​អាជ្ញាធរ​ខ្មែរ​រង់ចាំ​ទទួល និង​ពិនិត្យ​សុខភាព​មុន​នឹង​ឱ្យធ្វើ​ដំណើរ​បន្ត​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ