ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City ផ្តល់​កីឡដ្ឋាន​​ដល់ NHS ដើម្បី​ប្រើប្រាស់​ប្រយុទ្ធ​ប្រឆាំង​នឹង Covid-19

3 ឆ្នាំ មុន

ក្រុម Manchester City បាន​បរិច្ចាគ​កីឡដ្ឋាន Etihad របស់​ខ្លួន​ដល់​សេវា​សុខភាព​ជាតិ​ក្នុង​ប្រទេស​អង់គ្លេស (NHS) ដើម្បី​ចូលរួម​ជួយ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វីរុស Covid-19 ។…

ក្រុម Manchester City បាន​បរិច្ចាគ​កីឡដ្ឋាន Etihad របស់​ខ្លួន​ដល់​សេវា​សុខភាព​ជាតិ​ក្នុង​ប្រទេស​អង់គ្លេស (NHS) ដើម្បី​ចូលរួម​ជួយ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វីរុស Covid-19 ។

កីឡាដ្ឋាន​ដែល​មាន​កៅអីអង្គុយ​ចំនួន ៥៥,០០០ ទំនងជា​ត្រូវ​បាន​ប្រើប្រាស់​ដោយ NHS ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​បុគ្គលិក ដែល​ចូលរួម​នៅ​ជួរ​មុខ​ដើម្បី​ព្យាបាល​អ្នកជំងឺ​ផ្ទុក​វីរុស Covid-19 ។

រដ្ឋាភិបាល​បាន​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ចំពោះ​តំរូវការ​កន្លែង​វេជ្ជសាស្ត្រ​កាន់តែ​ច្រើន​នៅ​ពី​រស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ហើយ​ការងារ​នេះ​បាន​ចាប់ផ្តើម​មុនគេ​គឺ​នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍ និង​សន្និបាត​អន្ដរជាតិ ExCeL London នៅ​ភាគ​ខាងកើត​ទីក្រុង​ឡុ​ង​ដ៍ ដើម្បី​ផ្លាស់​ប្តូរ​ទៅ​ជា​មន្ទីរពេទ្យ ។

ស្ថិត​ក្នុង​កម្រិត​ខ្ពស់​បំផុត​នៃ​វីរុស​នេះ ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​នៅ​ចក្រភព​អង់គ្លេស​ក្នុង​រយៈពេល​ប្រហែល​មួ​យស​ប្តា​ហ៍​នេះ រដ្ឋាភិបាល​បាន​បង្កើន​ការ​ប្រើប្រាស់​សម្ភារៈ​ពេទ្យ និង​សម្ភារៈ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​ជា​ច្រើន ហើយ​មន្ទីរពេទ្យ​បណ្តោះអាសន្ន​មួយ​កំពុង​ត្រូវ​បាន​រៀបចំ​នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត​នៅ​កណ្តាល​ទីក្រុង Manchester ផង​ដែរ ។

មុន​សម្រេច​ផ្តល់​កីឡដ្ឋាន Etihad របស់​ខ្លួន​ឱ្យទៅ​កាន់ NHS ក្លិប Manchester City ក៏​បាន​បរិច្ចាគ​ប្រាក់​រួម​គ្នា​ជាមួយ​ក្លិប Manchester United ដល់​ធានា​គារ​ស្បៀងអាហារ ដើម្បី​ជួយ​ដល់​អ្នក​ខ្វះខាត​ក្នុង​ទីក្រុង Manchester កំឡុង​ពេល​ការ​រាតត្បាត​នៃ​វីរុស Covid-19 ។

ចក្រភព​អង់គ្លេស​បាន​ប្រកាស​អំពី​ចំនួន​អ្នក​ស្លាប់​របស់​ខ្លួន​លើស ១០០០​នាក់​។ តួលេខ​ចុង​ក្រោយបង្អស់​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សៅរ៍​បាន​បង្ហាញ​ពី​ការ​កើនឡើង​ចំនួន ៣៤% នៃ​ការ​ស្លាប់​ដោយ​មាន​ចំនួន ២៦០​នាក់​បាន​​បាត់បង់ជីវិត​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​ដែល​ចំនួន​អ្នក​បាត់បង់ជីវិត​សរុប​ដល់ ១.០១៩ នាក់​។ ដោយឡែក​គិត​មក​ទល់​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា​នេះ អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​កើនឡើង​ដល់​ជាង ១៧,០០០​នាក់ ៕ (ដកស្រង់​ចេញពី Metro)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ