ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទទ្វារ​តូប​លក់ដូរ លុះ​មក​វិញ​ចោរ​គាស់​តូប​លួច​ទូរស័ព្ទ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ បាន​ប្តឹង​ពី​សកម្មភាព​ចោរ​មួយ​ក្រុម​ដែល​គាស់​តូប​លក់ដូរ រួច​លួច​យក​ទូរស័ព្ទ​ដៃ​អស់​ចំនួន​៦​គ្រឿង…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ បាន​ប្តឹង​ពី​សកម្មភាព​ចោរ​មួយ​ក្រុម​ដែល​គាស់​តូប​លក់ដូរ រួច​លួច​យក​ទូរស័ព្ទ​ដៃ​អស់​ចំនួន​៦​គ្រឿង ខណៈ​ម្ចាស់​បិទទ្វារ​មិន​នៅ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះជា​ម្ចាស់​តូប​ខាងលើ​ឈ្មោះ អុ​ន ចំណាប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ​ដៃ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

បើ​តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៧ ខែមីនា វេលា​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​យប់ គាត់​បាន​បិទទ្វារ​តូប​លក់​ទូរស័ព្ទ រួច​ហើយ​ទៅ​ដេក​នៅ​ឯ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល លុះដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក គាត់​បាន​ចេញពីផ្ទះ​ទៅ​កន្លែង​លក់​វិញ ខណៈ​ពេល​ទៅ​ដល់​ភ្លាម គាត់​បាន​ចាក់សោ​ទ្វារ​ខាង​មុខ រួច​ក៏​ដើរ​ចូល​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​មេសោ​ចំនួន​៣ ដាក់​នៅ​លើ​តុ​ក្បែរ​បង្អួច​ខាងជើង និង​មេសោរ​១​ទៀត​ដាក់​នៅ​ខាងក្រោម​ទ្វារ​ជិត​ទូរ​ដាក់​គ្រឿង​ទូរស័ព្ទ លុះ​ពិនិត្យ​មើល​ឱ្យ​ច្បាស់​ទើប​ដឹង​ថា បាត់​ទូរស័ព្ទ​ចំនួន​៦​គ្រឿង​ទៀត និង​ម៉ាស៊ីន​អ៊ុត​អេ​ក្រង់​នៅ​លើ​តុ​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ទើប​ដឹង​ថា ចោរ​ចូល​លួច​យក​ទាំងអស់ ក្នុង​នោះ​ទូរស័ព្ទ​ម៉ាក IPhone ៣​គ្រឿង ទូរស័ព្ទ​ម៉ាក OPPO ជួសជុល​៣​គ្រឿង និង​ម៉ាស៊ីន​អ៊ុត​អេ​ក្រុង​ចំនួន​១​គ្រឿង ។

ក្រោយ​ពេល​កើតហេតុ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ជន​រង​គ្រោះ​សម្រេចចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​ស្វែងរក​តាម​ចាំ​ខ្លួន​ជនសង្ស័យ​មក​ផ្តល់​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ