ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​កូ​វី​ដ​១៩ ​វាយប្រហារ​សួត​ និង​សម្លា.ប់​​មនុស្ស​យ៉ាងដូចម្តេច?

4 ឆ្នាំ មុន
  • ភ្នំពេញ

ការ​វាយប្រហារ​របស់​កូ​វី​ដ​១៩ ​ទៅ​លើ​សួត​របស់​អ្នកជំងឺ ​នឹង​នាំ​អោយ​ស្ថានភាព​ជំងឺ​មាន​ភាព​ធ្ងន់​ធ្ងរ​ ហើយ​អាច​នាំ​ដល់​ការ​បាត់បង់​ជី​វិត​។ តើ​កូ​វី​ដ​១៩ វាយប្រហារ​សួត ​និង​សម្លាប់​មនុស្ស​យ៉ាងដូចម្តេច? នៅ​ក្នុង​ដំណាក់កាល​គ្មាន​រោគ​សញ្ញា ឬ​មាន​រោគ​សញ្ញា​កម្រិត​ស្រាល មេរោគ​កូ​វី​ដ​១៩​…

ការ​វាយប្រហារ​របស់​កូ​វី​ដ​១៩ ​ទៅ​លើ​សួត​របស់​អ្នកជំងឺ ​នឹង​នាំ​អោយ​ស្ថានភាព​ជំងឺ​មាន​ភាព​ធ្ងន់​ធ្ងរ​ ហើយ​អាច​នាំ​ដល់​ការ​បាត់បង់​ជី​វិត​។ តើ​កូ​វី​ដ​១៩ វាយប្រហារ​សួត ​និង​សម្លាប់​មនុស្ស​យ៉ាងដូចម្តេច?

នៅ​ក្នុង​ដំណាក់កាល​គ្មាន​រោគ​សញ្ញា ឬ​មាន​រោគ​សញ្ញា​កម្រិត​ស្រាល មេរោគ​កូ​វី​ដ​១៩​ មិន​ទាន់​វាយ​លុក​ចូល​ដល់​សួត​នៅឡើយ​ទេ​។ ដូច្នេះ​អ្នកជំងឺ​នៅ​ក្នុង​ដំណាក់កាល​នេះ​ភាគច្រើន មាន​ល​ទ្ធ​ផល​​ល្អ ​ហើយ​អាច​នឹង​ជា​សះស្បើយ​។

ការ​ក្តៅខ្លួន ​និង​ការ​ក្អក ​ត្រូវ​បាន​អ្នកជំនាញ​វេជ្ជសាស្ត្រ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ច​ន វី​ល​សុ​ន ( John Wilson) នៅ​អូស្ត្រាលី យល់​ថា​ វា​បណ្តាល​មក​ពី​មេរោគ​កូ​វី​ដ​១៩ វាយប្រហារ​ទៅ​លើ ប្រព័​ន្ធ​​ដង្ហើម ផ្នែក​ខាងលើ​ដោយសារ​មានការ​លាក​។

ប៉ុន្តែ​នៅ​ពេល​ការ​រលាក​កាន់តែ​ធ្ងន់ធ្ងរ វា​នឹង​វាយប្រហារ​ដល់​សាច់​សួត​ និង​ថង់​សួត​ដោយ​នាំ​អោយ​​មាន​ជំងឺ​រលាក​សួត​ដែល​ភាសា​អង់គ្លេស ហៅ​ថា pneumonia​។

លោក​ពន្យល់​ថា ​នៅ​ពេល​ដែល​សួត​មានការ​រលាក វា​នឹង​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ ក្នុង​ការ​នាំ​ខ្យល់ អុ៊​ក​ស៊ី​សែន​ទៅ​កាន់​ចរន្តឈាម​ ហើយ​រាង​កាយ​ក៏​ទទួល​អ៊ុ​ក​ស៊ី​សែន​មិន​គ្រន់​គ្រាន់​ហើយ​រាង​កាយ​មិន​អាច​កំចាត់​ចោល​កាបូនឌីអុកស៊ីត​។

លោក​សាស្ត្រាចារ្យ​និយាយ​ថា​ «​នេះ​គឺជា​មូលហេតុ​នាម​អោយ​មនុស្ស​ស្លាប់​ដោយសារ​រលាក​សួត​ធ្ងន់ធ្ងរ​»​។

កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ចំនួន​១០៣​នាក់ ក្នុង​ចំណោម​នោះ​មាន​មនុស្ស​ចំនួន​ន​១១​នាក់ បានជា​សះស្បើយ​។

រហូត​មក​ទល់​ពេល​នេះ កម្ពុជា​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយសារ​មេ​រោ​គ​កូ​វី​ដ​១៩​ទេ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ