លទ្ធផល​តេស្ត​ជនបរទេស​ផ្តិត​ទឹកមាត់​ដាក់​លុយ​ទុក​ចោល​នៅ​ទូ ATM ចេញ​ហើយ


រាជធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០​នេះ ​ប្រភព​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​បន្ត​ករណី​ជនបរទេស​ម្នាក់​ផ្តិត​ទឹកមាត់​ដាក់​លើ​លុយ​ក្លែងក្លាយ ហើយ​ទុក​ចោល​លើ​ទូ ATM មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ បាន​ចេញ​លទ្ធផល​ហើយ ​គឺ​អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា «​ក្រោយ​ពី​បាន​នាំ​ខ្លួន​យក​ទៅ​ពិនិត្យ​កំហាក​រួច​មក​បាន​បង្ហាញ​ជា​លទ្ធផល​ថា ជនបរទេស​នេះ​មិន​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​នោះ​ទេ ។ ហើយ​នៅ​ពេល​នេះ សមត្ថកិច្ច​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​នាំ​យក​ជន​បរទេស​​នេះ​ទៅ​ពិនិត្យ​រក​សារធាតុ​ញៀន និង​អនុវត្ត​បន្ត​តាម​នីតិ​វី​ធី​ច្បាប់​» ។

សូមរ​ម្លឹ​ង​ថា ​ក្រោយ​ពី​បាន​ធ្វើ​ឲ្យ​មហាជន​មានការ​មួយ​បារម្ភ​ខ្លាំង ​ក្រោយ​ពី​មានការ​បែកធ្លាយ​វី​ដេ​អូ​ជនបរទេស​ម្នាក់​ផ្តិត​ទឹកមាត់​ដាក់​លើ​លុយ​ក្លែងក្លាយ ហើយ​ទុក​ចោល​លើ​ទូ ATM មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ សមត្ថកិច្ច​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន ​និង​ខាង​ក្រសួង​សុខា​​ភិ​បាល​បាន​យក​សំណាក​ជនបរទេស​រូប​នោះ​ទៅ​ពិនិត្យ ៕ (កែសម្រួល​ដោយ ៖ បុប្ផា)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ