ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នេសាទ​ចាប់​បាន​ត្រី​«ឆ្នុក»​ជាត្រី​កម្រ​ទំងន់​១២គីឡូក្រាម​ប្រវែង​១.៤ម៉ែត្រ

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ប្រជានេសាទ​រាប់​រយ​​​នាក់​បាន​ភ្ញាក់​ផ្អើល​ទៅចោម​រោម​មើល​​​ ពូជត្រីម្យ៉ាង ​ដ៏​កម្រ​បំផុត​ដែលចូល​លប​អ្នកនេ​សាទ​ម្នាក់ កាលពី​យប់​ថ្ងៃទី២២ តុលា នៅ​​តំបន់​ក្បែ​បឹង​ទន្លេ​សាប​ស្ថិត​នៅ​ភូមិ​ដូន​ឥន្ទ ឃុំ​ព្រែកហ្លួង ស្រុក
​ឯក​ភ្នំ។ ពូជត្រី​ដ៏កម្រ​មួយ​ក្បាលនេះ​ពុំ​មាន​អ្នក​នេសាទ​ណា​ម្នាក់​ស្គាល់​ឈ្មោះ​ ឡើយ ប៉ុន្តែ​យោង​តាម​​សៀវ​ភៅ​​ឯក​សារ​​មន្ត្រី​ជល​ផល​​បញ្ជាក់ថា នេះ​ជា​ត្រី «ឆ្នុក» ​ជាប្រភេទ​ត្រី​ទឹកសា​ប ហើយ​កម្រ​ជួប​ប្រទះ​ណាស់។ ប្រជា​នេសាទ

ខេត្ត​បាត់​ដំបង ៖ ប្រជានេសាទ​រាប់​រយ​​​នាក់​បាន​ភ្ញាក់​ផ្អើល​ទៅចោម​រោម​មើល​​​ ពូជត្រីម្យ៉ាង ​ដ៏​កម្រ​បំផុត​ដែលចូល​លប​អ្នកនេ​សាទ​ម្នាក់ កាលពី​យប់​ថ្ងៃទី២២ តុលា នៅ​​តំបន់​ក្បែ​បឹង​ទន្លេ​សាប​ស្ថិត​នៅ​ភូមិ​ដូន​ឥន្ទ ឃុំ​ព្រែកហ្លួង ស្រុក
ឯក​ភ្នំ។ ពូជត្រី​ដ៏កម្រ​មួយ​ក្បាលនេះ​ពុំ​មាន​អ្នក​នេសាទ​ណា​ម្នាក់​ស្គាល់​ឈ្មោះ​ឡើយ ប៉ុន្តែ​យោង​តាម​​សៀវ​ភៅ​​ឯក​សារ​​មន្ត្រី​ជល​ផល​​បញ្ជាក់ថា នេះ​ជា​ត្រី «ឆ្នុក» ​ជាប្រភេទ​ត្រី​ទឹកសា​ប ហើយ​កម្រ​ជួប​ប្រទះ​ណាស់។ ប្រជា​នេសាទ​ឈ្មោះ​លី ភ័ណ្ឌ អាយុ​២៩ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​លក មុំ អាយុ​២៦ឆ្នាំ ដែល​ជា​អ្នកនេសាទបាន​ត្រី«ឆ្នុក» ​ប្រាប់​កោះ​សន្តិ​ភាព​ថា ត្រីនេះ​​ពួកគេមិនធ្លាប់​ឃើញ​ឬ​ស្គាល់​ឈ្មោះ​ទេ។

លោក​លី ភ័ណ្ឌ បាន​និយាយ​ថា លោកបានងើប​ពីយប់ទៅលើកលប​ដ៏​ធំ​ដែល​ដាក់​​តាម​បណ្តោយ​ដង​ស្ទឹង​សង្កែ​ជាប់​បឹង​ទន្លេ​សាប​ ហើយ​​ស្រាប់​តែប្រទះ​ឃើញ​ត្រី​ចម្លែក​​នេះ​តែ​មួយ​ក្បាល​ប៉ុណ្ណោះនៅ​ក្នុងលប​។ លោកនិយាយថា ធ្លាប់​នេ​សាទ​ត្រី​រាប់​សិប​ឆ្នាំ​មក​ហើយ​ តែ​មិន​ស្គាល់​ត្រី​នេះ​ទេ។ ត្រីចម្លែក​នេះ​មាន​ដង​ខ្លួន​ដូច​ត្រី​អណ្តែង​ ប៉ុន្តែ​មាន​សម្បុរ​ដូច​ត្រី​ខ្ជឹង​ គ្មានស្រកា​ និង​មាន​ក្បាល​ដូច​ត្រី​រ៉ស់​ ឬស្រដៀង​ក្បាល​អន្ទង់មាន​ដង​ខ្លួនប្រវែង១,៤ម៉ែត្រ និង​ទំងន់​១២​គីឡូ​ក្រាម។ មន្ត្រី​ជល​ផល​​សង្កាត់​ព្រែកកញ្ច្រែង​ស្រុកឯក​ភ្នំ​​ប្រាប់ថា បើ​យោងតាម​ឯក​សារ​​ត្រីនេះ​ឈ្មោះ ត្រីឆ្នុកជា​ប្រភេទ​ត្រី​ដ៏​កម្រ​បំផុត។ វា​រស់​នៅ​ក្នុង​ទឹកសាប​។ 

គេកំរប្រទះឃើញ​ពូជត្រី​​នេះ​ណាស់។ កាល​ពី​ជាង​១០​ឆ្នាំ​មុន​មាន​អ្នក​នេ​សាទ​ចាប់​​បាន​ត្រីឆ្នុកនេះម្ត​ងដែរ។ ពូជ​ត្រី​ឆ្នុក​ដ៏កម្រ​នេះ​អា​ចធំ​ធាត់​រហូត​មានទំងន់​រាប់​រយ​គីឡូ​ក្រាម បើ​យើង​​អភិរក្ស​បានល្អ។ លោក​បញ្ជាក់ថា លោក​ចង់​ទិញ​ត្រីឆ្នុកនេះ​យកទៅលែង​នៅតំបន់​អភិ​រក្ស​ តែត្រូវចរចាជា មួយម្ចាស់ត្រីសិន។ ត្រី​ឆ្នុកនេះត្រូវ​បាន​គេ​យក ទៅ​រក្សា​ទុកនៅ​ក្នុង​វត្ត​បាក់អំរែក​ ដើម្បីរៃអង្គាស ប្រាក់​ពីអ្នក​ទៅ​ទស្ស​​នា។ ការ​សំរេច​យកទៅ​ទុក​ក្នុង​វត្ត​នេះ​​គឺ​បន្ទាប់​ពីមន្ត្រីជលផល​​ទិញ​​ដោយ​ឱ្យ​ថ្លៃ​ទាបពេក​គឺចំនួន៦ម៉ឺន​រៀល ដូច្នេះ​មិន​ត្រូវ​ថ្លៃគ្នាទេជា​មួយ​អ្នកនេសាទ​៕