ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ប្រគល់​ឧបករណ៍​វាស់​កម្ដៅ​ដល់​មេ​ភូមិ​ទាំង​១៨៨​ក្នុងស្រុក​បារាយណ៍ និង​តាំងគោក

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​បក្ស​ចុះ​ជួយ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក ខេត្តកំពង់ធំ នា​ថ្ងៃ​ទី​២៩…

ខេត្តកំពង់ធំ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​បក្ស​ចុះ​ជួយ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក ខេត្តកំពង់ធំ នា​ថ្ងៃ​ទី​២៩ ខែមីនា​នេះ បាន​នាំ​យក​សម្ភារ​បរិក្ខា​វេជ្ជសាស្ត្រ​ជា​ច្រើន​ទៅ​ចែក​ជូន​អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង​មន្ទីរពេទ្យ​នៅ​ក្នុងស្រុក​ទាំង​ពីរ​ខាងលើ ដើម្បី​រួម​គ្នា​បង្ការ ទប់ស្កាត់ និង​ទប់ស្កាត់​ជំងឺ Covid-19 នៅ​តាម​មូលដ្ឋាន ។

សម្ភារ​បរិក្ខា​ទាំងនេះ​រួម​មាន ៖ ឧបករណ៍​ស្ទង់កម្ដៅ​ចំនួន ២០០​ឈុត តម្លៃ​សរុប​ប្រមាណ ១២,០០០​ដុល្លារ និង​ឡាំ​ប្រឺ​តា​ចំនួន​២​គ្រឿង (​តម្លៃ​សរុប​ប្រមាណ ៨០០០​ដុល្លារ​) ប្រគល់​ជូន​រដ្ឋបាល​ស្រុក​បារាយណ៍ ១​គ្រឿង និង​រដ្ឋបាល​ស្រុក​តាំងគោក​១​គ្រឿង សម្រាប់​ជា​មធ្យោបាយ​ចល័ត​ចាក់​មេក្រូ​ឃោសនា​ផ្សព្វផ្សាយ​ពី​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តាម​មូលដ្ឋាន​ប្រជាពលរដ្ឋ ។ ក្រៅពី​នោះ​ក៏​មាន​ឧបករណ៍​វាស់​កម្ដៅ ទឹក​អាល់កុល ថវិកា ស្ទិ​ក​ឃ័​រ​អប់រំ​ផ្សព្វផ្សាយ​បង្ការ​ការ​ឆ្លង​ជំងឺ Covid-19 ដែល​ជា​អំណោយ​របស់​សមាជិក​ក្រុមការងារ​ផ្សេង​ទៀត​ផង​ដែរ ។

ជាមួយនឹង​ការ​ប្រគល់​សម្ភារ​បរិក្ខា​ទាំងនេះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន ព្រមទាំង​លោក ញ៉ែ​ម ពីង ដែល​ជា​ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ក៏​បាន​ណែនាំ​អប់រំ​ពី​ការ​ប្រើប្រាស់​ឧបករណ៍ និង​វិធីសាស្ត្រ​ពាក់ព័ន្ធ​នឹង​ការ​បង្ការ ទប់ស្កាត់ និង​ទប់ស្កាត់​ជំងឺ Covid-19 ក៏​បាន​ប្រកាស​ផ្សព្វផ្សាយ​បន្ថែម​ពី​ការ​ប្រើប្រាស់​ឧបករណ៍​វាស់​កម្ដៅ និង​សារ​អប់រំ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជា​ពលករ​មក​ពី​ក្រៅប្រទេស ពិសេស​ពី​ប្រទេស​ថៃ​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ក្រើនរំឭក​ដល់​អាជ្ញាធរ​ស្រុក មេឃុំ មេ​ភូមិ ប្រជា​ការពារ យុវជន​តាម​ភូមិ​ឱ្យ​ត្រូវ​រួម​គ្នា​ចុះ​ទៅ​ណែនាំ​ឱ្យ​ពួក​គាត់​អនុវត្ត​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​ដែល​តម្រូវ​ឱ្យ​ពួក​គេ​ទាំងនោះ​ស្នាក់​នៅ​ដាច់​ដោយឡែក​ពី​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​ដទៃ​ចំនួន ១៤​ថ្ងៃ ដើម្បី​តាមដាន​ពី​អាការ​សុខភាព​របស់​សាមីខ្លួន ។

លោក ថោ​ង ខុន បាន​ក្រើនរំឭក​ពិសេស​ដល់​មេ​ភូមិ​ផ្ទាល់​ឱ្យ​ត្រូវ​ចុះ​សួរនាំ​តាមដាន​ពី​សុខភាព និង​ស្ទង់កម្ដៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ខ្នង​ផ្ទះ​ក្នុងភូមិ​របស់​ខ្លួន ពិសេស​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក ១៤​ថ្ងៃ ហើយ​ប្រសិនបើ​មាន​អ្វី​សង្ស័យ ឬ​មាន​ពលរដ្ឋ​ណា​ម្នាក់​មាន​អាការ​ក្ដៅខ្លួន ត្រូវ​កត់ត្រា និង​រាយការណ៍​ទៅ​មណ្ឌល​សុខភាព​ឃុំ​ភ្លាម ដើម្បី​ឱ្យ​មន្ត្រី​សុខាភិបាល​ចាត់វិធានការ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ