ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ត្នោត​ចម្លែក​​មាន​ដើម​តែ​មួយ​ដុះ​បែកមែក​៩​ដើម​ ​ជំនឿ​ថា​មាន​ឬ​ទ្ធិបារមី

9 ឆ្នាំ មុន

ខេត្ត​កំពង់​​ឆ្នាំង ៖ មិន​មែន​ចម្លែក​ពេក​ទេ ព្រោះ​កោះសន្តិភាព​ធ្លាប់​បាន​ចុះ​ផ្សា​យ​ច្រើន​​ណាស់​មក​ហើយពី​អ្វី​ដែល​ប្លែក ស្រ​ដៀង​គ្នា​នឹង​អត្ថបទ​ខាងក្រោម​នេះ តែ​​ដើម្បី​ឱ្យប្រិ​យ​មិត្ត​​​បានដឹង​បន្ថែម​ទៀត​ពីធម្មជាតិ​ដែល​ប្លែក​នោះ គឺ​ដើម​ត្នោត​មួយ​ដើម​មាន​មែក​ដល់​ទៅ​៩ កាល​មុន​ធ្លាប់​ឃើ​មាន​បែក​ជា៤​ដើម​ដែរ ។ ដើម​​ត្នោត​ដ៏​កម្រ​មាន​និងចម្លែក​​​មួយ​ដើម​នេះ​ដុះ​នៅ​ក្នុងភូមិ​ជំទាវ​សុខ ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច​ ​។

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជំទាវ​សុខ​បាន​និយាយ​ឱ្យ​អ្នក​យ​ក​​​​ព័ត៌មាន​យើង​ដឹង​ថា​ ដើម​ត្នោត​នេះ​បាន​ដុះ​ប្រមាណ​ជាង​២០​ឆ្នាំ​មក​ហើយ ​ពី​មុន​មក​ប្រជាពលរដ្ឋ​ក្នុងភូមិ​មិន​ដែល​បាន​ចាប់អារម្មណ៍​ចំពោះដើមត្នោត​ចម្លែកមួយ​នេះ​ឡើយ​។​ ប៉ុន្តែ​មក​ដល់​ពេល​ថ្មី​ៗ​នេះ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​អុជ​ធូប​បន់ស្រន់ សុំ​សក​យ​ក​សំបក​ត្នោត​នេះ​ទៅ​ស្ងោរ​ហូប​ដើម្បី​ព្យា​បាល​​ជំងឺ ​ព្រោះ​ពួក​គាត់​យល់​ថា​ជាដើម​ត្នោត មានឬ​ទ្ធិ​បារមី​អាច​ជួយ​ឱ្យ​អ្នក​ភូមិ​របស់​គាត់​បានជា​សះស្បើយ​ពី​រោគា​ព្យាធិ​បា​ន ។ ​

ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​សំណូម​ពរ​​សុំ​​ដល់​ម្ចាស់​ដី​និង​ម្ចាស់​​ដើម​ត្នោត​សូមកុំ​ឱ្យ​កាប់​ដើម​ត្នោត​ចោល និង​សុំ​ឱ្យអាជ្ញាធរ​ដែនដី​ជួយ​អភិរក្ស​កន្លែង​ដើម​ត្នោត​ចម្លែក​​នេះ​ទុក​ឱ្យ​បាន​ស្អាត​​ល្អ ដើម្បីធ្វើ​ជា​កន្លែង​គោរព​បូជា និង​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មក​ពី​ខេត្ត​ផ្សេង​ៗ​ទៀត​មក​មើល និង​បាន​គោរពបូជា​ទាំងអស់​គ្នា​។ ​

ទោះ​ថា​ពួក​គាត់​មាន​ជំនឿ​បែប​នេះ​ក្តី ក៏​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាន​មក​អះអាង​ថា​បានជា​ជំងឺ​​ ដោយសារ​ផឹក​សំបក​ត្នោត​នេះ​ដែរ ៕​