ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហាមួយ​ប៉ះ​ចំ​ប្តី​គេ ប្រទូស្តរ៉ាយ​ពេញ​ហាង​អ៊ុត​សក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​ចំណង​ស្នេហា​ប៉ះ​ចំ​ប្តី​គេ ហើយ​ប្រពន្ធ​បុរស​នោះ​បាន​មក​ប្រាប់​ម្តង​ហើយ​ឱ្យ​បិទ​បេះដូង តែ​ការ​ស្រណោះដៃ​អាល័យ​ស្នេហ៍​ក៏​នៅ​តែ​លួច​ទាក់ទង​ទៀត ទើបប្រពន្ធ​បុរស​នោះ​ទ្រាំ​មិន​បាន​ក៏​នាំ​បងប្អូន​ទៅ​វាយ​ផ្អើល​ពេញ​ហាង​អ៊ុតសក់ ។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​ចំណង​ស្នេហា​ប៉ះ​ចំ​ប្តី​គេ ហើយ​ប្រពន្ធ​បុរស​នោះ​បាន​មក​ប្រាប់​ម្តង​ហើយ​ឱ្យ​បិទ​បេះដូង តែ​ការ​ស្រណោះដៃ​អាល័យ​ស្នេហ៍​ក៏​នៅ​តែ​លួច​ទាក់ទង​ទៀត ទើបប្រពន្ធ​បុរស​នោះ​ទ្រាំ​មិន​បាន​ក៏​នាំ​បងប្អូន​ទៅ​វាយ​ផ្អើល​ពេញ​ហាង​អ៊ុតសក់ ។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង​ច្រកចូល​សាលារៀន​សុវណ្ណ​ភូមិ ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ជា​ប្រពន្ធ​និយាយ​ថា រូប​គាត់​និង​ប្តី​បាន​រៀប​ការ​អស់​រយៈ​ពេល​​ជាង​១០​ឆ្នាំ​មក​ហើយ និងបង្កើត​បានកូន​ស្រី​-ប្រុស​ចំនួន​៣​នាក់​ផង​ដែរ ។

មូលហេតុ​ដែល​រូប​គាត់​និង​បងប្អូន​មក​រករឿង​ស្ត្រី​អ៊ុតសក់​ខាងលើ​ដល់​ហាង ព្រោះតែ​កាលពី​៦​ខែ​មុន គាត់​បាន​មក​ប្រាប់​ដល់​ហាង​អ៊ុតសក់​ម្តងមក​ហើយ​ថា បុរស​ដែល​នាង​ទាក់ទង​នេះ​ជា​ប្តី​របស់​គាត់​និង​កូន​ចំនួន​៣​នាក់​ហើយ កុំ​ទាក់ទង​ប្តី​គាត់​ទៀត ។ ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​គាត់​ទៅ​ហាង​នោះ មិន​បាន​ជួប​ស្ត្រី​ដែល​លួច​ទាក់ទង​ជាមួយ​ប្តី​គាត់​ឡើយ គឺ​បាន​ជួប​បងស្រី​របស់​គេ​និង​បាន​យំ​សំពះ​អង្វរករ​ឱ្យ​ប្រាប់​ប្អូនស្រី​របស់​ខ្លួន​ផង​កុំឱ្យ​ទាក់ទង​ជាមួយ​ប្តី​គាត់​ទៀត ។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ក្រោយមក​គាត់​បានដឹង​ថា​ស្ត្រី​ខាងលើ​នៅ​តែ​លួច​ទាក់ទង​ជាមួយប្តី​របស់​គាត់​ដដែល ថែម​ទាំង​មាន​ផ្ទៃពោះ​ជាមួយ​គ្នា​ទៀត​ផង ទើប​ធ្វើ​ឲ្យ​គាត់​ខឹង​ទប់ចិត្ត​មិន​បាន ក៏​នាំ​បងប្អូន​ស្រី​ប្រុស​ទៅ​ដល់​ហាង​អ៊ុតសក់​ខាងលើ​និង​បាន​វាយ​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក ។ ក្នុង​ជម្លោះ​នេះ បណ្តាល​ឲ្យ​បែក​ទូកញ្ចក់​ព្រមទាំង​ខូច​របស់របរ​មួយ​ចំនួន​ទៀត និង​ត្រូវ​នគរបាល​ប៉ុស្តិ៍​មក​អន្តរាគមន៍​ភ្លាម​ៗ ឃាត់ខ្លួន​រូប​គាត់​មក​ប៉ុស្តិ៍​ដោយ​ចោទ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ។

បើ​តាម​ស្ត្រី​ដែល​ជាប់ចោទ​ស្នេហ៍​ប៉ះ​ចំ​ប្តី​គេនិយាយ​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​និង​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ដែល​ជា​ប្តី​ស្ត្រី​រូប​នោះ​មែន​។​ការ​ទាក់ទង​គ្នា​នេះ​មាន​រយៈពេល​២​ឆ្នាំ​មក​ហើយ ដោយ​បុរស​ខាងលើ​បាន​ប្រាប់​នាង​ថា ខ្លួន​មិន​មាន​ប្រពន្ធ​ទេ ។ លុះ​បាន​ខ្លួនប្រាណ​រយៈពេល​ជាង​១​ឆ្នាំ ក៏​ដឹង​ថា​មនុស្ស​ប្រុស​ដែល​នាង​ទាក់ទង​នោះ​មាន​ប្រពន្ធ​និង​កូន​ហើយ ឯ​នាង​ក៏​បាន​ដកចិត្ត​លែង​មាន​ទំនាក់ទំនង​តាំងពី​ស្ត្រី​ជា​ប្រពន្ធ​មក​ប្រាប់​ម្ល៉េះ តែ​ក៏​ហួសពេល​ដោយសារ​នាង​មាន​ផ្ទៃពោះ​៥​ខែ​ហើយ ។

បន្ទាប់​ពី​សមត្ថកិច្ច​នាំ​ក្រុម​ស្ត្រី​ជា​ប្រពន្ធ ដែល​បាន​នាំ​បងប្អូន​មក​វាយ​បំផ្លិចបំផ្លាញ​របស់របរដល់​ហាង​អ៊ុត​សក់​ខាងលើ​នេះ ខាង​ភាគី​ស្រី​ស្នេហ៍របស់​ប្តី​បាន​ទាមទារ​សំណង​ចំនួន​៥០០​ដុល្លារ សម្រាប់​ថ្លៃ​ការ​ខូចខាត ។ ប៉ុន្តែ​ដោយ​ភាគី​ខាងប្រពន្ធដើម​មិន​មាន​លុយ​គ្រប់​ដើម្បី​សង ក៏​បានទូរស័ព្ទ​ទៅ​ប្តី​ឲ្យ​មក​សុំ​បញ្ចុះ​នៅ​ត្រឹម​២០០​​ដុល្លារជា​ការ​បញ្ចប់រឿង​នៅ​ត្រឹម​ប៉ុស្តិ៍ ដោយ​ធ្វើ​កិច្ចសន្យា​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ