ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​មនុស្ស​មិន​ត្រូវធ្វើ​ក្នុង​គ្រា​វិបត្តិ​កូវីដ ១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រជាជន ក៏​ដូច​ជា​ប្រជាជន​នៅ​ក្នុង​ពិភពលោក​ដែរ កំពុង​តែ​ប្រ​ឈ​មុខ​នឹង​វិបត្តិ​នៃ​កូ​វី​ដ​១៩ ដែល​គំរាមកំហែង​សុខភាព និង​ជីវិត​របស់​មនុស្ស ព្រមទាំង​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​។ មានការ​សង្កេត​ឃើញ​ថា ការ​ភ័យ​ខ្លាច​របស់​ប្រជាជន ក៏​ត្រូវ​បាន​គេ​ចម្រាញ់​ចេញ​ជា​ផល​ប្រយោជន៍​​សេដ្ឋកិច្ច និង​នយោបាយ​ដោយ​ធ្វើការ​បំភ័យ​បន្ថែម…

ប្រជាជន ក៏​ដូច​ជា​ប្រជាជន​នៅ​ក្នុង​ពិភពលោក​ដែរ កំពុង​តែ​ប្រ​ឈ​មុខ​នឹង​វិបត្តិ​នៃ​កូ​វី​ដ​១៩ ដែល​គំរាមកំហែង​សុខភាព និង​ជីវិត​របស់​មនុស្ស ព្រមទាំង​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​។

មានការ​សង្កេត​ឃើញ​ថា ការ​ភ័យ​ខ្លាច​របស់​ប្រជាជន ក៏​ត្រូវ​បាន​គេ​ចម្រាញ់​ចេញ​ជា​ផល​ប្រយោជន៍​​សេដ្ឋកិច្ច និង​នយោបាយ​ដោយ​ធ្វើការ​បំភ័យ​បន្ថែម ដើម្បី​ជា​ផលប្រយោជន៍​លុយកាក់ និង​នយោបាយ​។ នេះ​ជា​អ្វី​ដែល​មនុស្ស​ទាំងអស់​ត្រូវ​ចៀសវាង​ការ​កេ​ញ​ចំណេញ​ពី​ប្រជាជន​នៅ​ក្នុង​គ្រា​លំបាក​មួយ​នេះ​។ ជំនួស​មក​វិញ យើង​ត្រូវ​តែ រួម​គ្នា​ជា​កម្លាំង​តែ​មួយ ជា​ប្រជាជាតិ​មួយ​ដែល​ពោរពេញ​ដោយ ការ​ស្រឡាញ់​គ្នា និង​ជួយ​គ្នា​។

វា​សាហាវ​ណាស់ និង​ខ្វះ​ភាព​ជា​មនុស្ស នៅ​ពេល​ដែល​នរណា​ម្នាក់​ធ្វើ​អ្វីមួយ​ដែល​នាំ​អោយ​ប៉ះ​ពាល់​ដល់ សេចក្តីសុខ សុខភាព និង​ជីវិត​របស់​ប្រជាជន​កម្ពុជា នៅ​ក្នុង​គ្រាមួយ​ដែល​កម្ពុជា កំពុង​ត្រូវការ​សាមគ្គីភាព​ជា​ធ្លុង​មួយ ដើម្បី​ឆ្លង​ផុត​ពី​វិបត្តិ​ពិភពលោក​មួយ​នេះ​។

គេ​គិត​ថា មានការ​ដំឡើង​ថ្លៃ​ទំនិញ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដើម្បី​បំភ័យ​មនុស្ស ឬ​ក៏​ការ​លក់​ផលិតផល​បោកប្រាស់​ដោយ​អះអាង​ថា អាច​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ យ៉ាង​សាក​សិទ្ធិ​។ ការ​ធ្វើ​ដូច្នេះ វា​មិន​ត្រឹមត្រូវ​ទេ​។ វា​នឹង​ធ្វើ​អោយ​ប្រជាជន​ដ៏​ស្លូតត្រង់​របស់​យើង​កាន់តែ​រង​គ្រោះ ខណៈ​ដែល​ពួក​គេ​កំពុង​តែ​បារម្ភ​ស្រាប់​ពី​បញ្ហា​កូ​វី​ដ​១៩​។

ដូច្នេះ​បើ​យើង​មាន​បេះដូង​ជា​ខ្មែរ យើង​ស្រឡាញ់​ប្រជាជន​ខ្មែរ និង​ប្រទេស​កម្ពុជា​របស់​យើង​នោះ យើង​ត្រូវ​តែ​ចៀសវាង​ការ​ធ្វើអំពើ​មិន​ត្រឹមត្រូវ​ទាំងនេះ ដើម្បី​កុំអោយ​វា​ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។

អបិយ​ជំនឿ​មួយ​ចំនួន​ក៏​បាន​កើត​មាន​ផង​ដែរ នៅ​កន្លែង​ខ្លះ​ដូច​ជា​ការ​ស្រោច​ទឹក ការ​បន់ស្រន់ ការ​សែនអ្នកតា​ជាដើម ដើម្បី​ការពារ​ពី​ការ​ឆ្លង​មេរោគ​ក៏​វី​ដ​១៩​។ ខណៈ​ដែល​អបិយ​ជំនឿ​អាច​ជួយ​ពង្រឹង ស្មារតី​មនុស្ស​នៅ​ក្នុង​កម្រិត​ណាមួយ​នោះ វា​មិន​អាច​ជួយ មនុស្ស អោយ​រួច​ផុត​ពី​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ទេ បើសិនជា​យើង​មិន​ចេះ​វិធានការ​បង្ការ​ខ្លួន​ពី​មេរោគ​នេះ​។

ដូច្នេះ អ្វី​ដែល​ប្រជាជន​ត្រូវធ្វើ គឺ​ការ​លាង​សម្អាត​ដៃ​អោយ​បាន​ញឹកញាប់​ជាមួយ​ទឹក​ស្អាត និង​សាប៊ូ ឬ​ក៏​ជែ​ល​សម្លាប់​មេរោគ មិន​ធ្វើការ​ជួបជុំ​មនុស្ស​ច្រើន មិន​នៅ​ជិត​អ្នកជំងឺ​មាន​មេរោគ​កូ​វី​ដ​១៩ និង​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ដែល​មានការ​ឆ្លង​មេរោគ​ច្រើន​។ ទន្ទឹម​នោះ រស់នៅ​ប្រកបដោយ​អនាម័យ និង​បរិភោគ​អាហារ​ដែល​នាំ​មក​នូវ​សុខភាព​ល្អ​។

មធ្យោបាយ​ទាំងនេះ គឺជា​អាវុធ​ដែល​យើង​អាច​ប្រើ​បាន​ដើម្បី​ប្រយុទ្ធ​នឹង​មេរោគ​កូ​វី​ដ​១៩​។

នៅ​ពេល​ដែល​យើង​មាន​រោគ​សញ្ញា​ក្តៅខ្លួន ក្អក កណ្តាស ឬ​ពិបាក​ដង្ហើម ហើយ​ធ្លាប់​នៅ​ជិត​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ និង​ធ្លាប់​ទៅ​កាន់​កន្លែង​ដែល​មានការ​រាលដាល​មេរោគ​នោះ យើង​មិន​ត្រូវធ្វើ​ដំណើរ​ឡើយ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​ទាក់ទង​រក​ជំនួយ​ពី​គ្រូពេទ្យ ឬ​ក៏​យើង​ត្រូវ​ដាក់​ខ្លួនឯង​អោយ​នៅ​ឆ្ងាយ​ពី​អ្នក​ដទៃ​សិន​។ ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ចៀសវាង​ការ​ចម្លង​មេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។

ប្រជាជន​កម្ពុជា​ទាំងអស់ ក៏​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ខ្លួន ដើម្បី​កុំអោយ​ចាញ់បោក​ការ​បោកប្រាស់​ណាមួយ​របស់​ជនខិលខូច​តាម​រយៈ​ការ​តាមដាន​ព័ត៌មាន​ដែល​គួរ​ទុកចិត្ត​និង​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​និង​រដ្ឋាភិបាល​។

នៅ​ក្នុង​ដំណាក់កាល​នេះ ប្រជាជន​ចាំបាច់​ចូលរួម​ជាមួយ​រដ្ឋាភិបាល និង​អនុវត្តន៍​តាម​គោល​នយោ​បាយ ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​យ៉ាង​ទទួល​ខុស ត្រូវ​ក្នុង​ការ​ប្រយុទ្ធ​នឹង​មេរោគ​កូ​វី​ដ​១៩​។ កម្ពុជា​ត្រូវ​បង្កើត​ប្រ​ព័​ន្ឋ​ការពារ​មួយ​ដែល​ជា​កម្លាំង​មនុស្ស​ទូ​ទាំង​ប្រទេស​។

បច្ចុប្បន្ន កម្ពុជា មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ចំនួន​៩៨​នាក់ ដោយ​ជាង​ពាក់កណ្តាល​ជា​ជន​បរទេស​។ ដូច្នេះ បើសិនជា​ប្រជាជន​កម្ពុជា​ទាំងអស់ មានការ​យល់​ដឹង​អំពី​អ្វី​ដែល​ត្រូវធ្វើ និង​អ្វី​ដែល​មិន​ត្រូវធ្វើ​នោះ ពួក​គេ​នឹង​អាច​ចូលរួម​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​រដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​មេរោគ​កូ​វី​ដ​១៩​។

ជា​ថ្មី​ម្តងទៀត សូម​អង្វរ​ថា បើសិនជា​នរណា​ម្នាក់​មិន​បាន​ជួយ​អ្វី​ដល់​កិច្ចការ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩​នេះ សូមកុំ​រំខាន​ដល់​កិច្ច​ប្រឹងប្រែង​នេះ ហើយ​សូមកុំ​ធ្វើ​អ្វីមួយ​ដែល​នាំ​ការ​លំបាក ដល់​ប្រជា​ជន និង​រដ្ឋាភិបាល​ដែល​កំពុង​តែ​ដុតដៃដុតជើង​ប្រឹង​អស់កម្លាំង​កាយ​ចិត្ត ដើម្បី​យកឈ្នះ​សមរភូមិ​ជាមួយនឹង​សត្រូវ​គ្មាន​រូប​កូ​វី​ដ​១៩៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ