ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរស​ជន​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​ដល់​បង​ប្អូន​ភ្លោះ​កំព្រាពិការ

13 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ នៅ​រសៀល​ថ្ងៃ​ទី​២ កញ្ញា អំណោយ​ជា​ថវិកា​របស់​សប្បុរស​ជន​​ជា​លើក​ទី​២ ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ដល់​កូន​ភ្លោះ​កំព្រា​ពិការ​២​នាក់​បង​ប្អូន​ ផ្ញើ​ខ្លួន​រំពឹង​លើ​ជីដូន​ជរា​ ដែល​ផ្តល់​តាម​រយៈ​កោះ​សន្តិ​ភាព ។ ប្រាក់​អំណោយ​​ទាំង​នេះ​ គឺ​បាន​ទទួល​ពី​១-លោក​សេង គី ផ្ទះ​លក់​ទា​រ​ខ្វៃ​​ច្បារ​អំពៅ​ ៣​ម៉ឺន​រៀល ២-លោក​វ៉ាន់ សឿន អនុ​ប្រធាន​ក្រុម​ការ​ងារ​ស្រុក​ចំរោង​ ខេត្ត​តាកែវ ១០​ម៉ឺន​រៀល ៣-បុគ្គ​លិក​ទាំង​អស់​នៃ​ក្រុម​ហ៊ុន​ HOYEAR

ខេត្ត​ស្ទឹង​ត្រែង ៖ នៅ​រសៀល​ថ្ងៃ​ទី​២ កញ្ញា អំណោយ​ជា​ថវិកា​របស់​សប្បុរស​ជន​​ជា​លើក​ទី​២ ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ដល់​កូន​ភ្លោះ​កំព្រា​ពិការ​២​នាក់​បង​ប្អូន​ផ្ញើ​ខ្លួន​រំពឹង​លើ​ជីដូន​ជរា​ ដែល​ផ្តល់​តាម​រយៈ​កោះ​សន្តិ​ភាព ។ ប្រាក់​អំណោយ​​ទាំង​នេះ​ គឺ​បាន​ទទួល​ពី​១-លោក​សេង គី ផ្ទះ​លក់​ទា​រ​ខ្វៃ​​ច្បារ​អំពៅ​ ៣​ម៉ឺន​រៀល ២-លោក​វ៉ាន់ សឿន អនុ​ប្រធាន​ក្រុម​ការ​ងារ​ស្រុក​ចំរោង​ ខេត្ត​តាកែវ ១០​ម៉ឺន​រៀល ៣-បុគ្គ​លិក​ទាំង​អស់​នៃ​ក្រុម​ហ៊ុន​ HOYEAR (CAMBODIA) GARMENJ-LTD ចំនួន​៨៩.០០០​រៀល និង​២២​ដុល្លារ ។

កូន​ភ្លោះ​កំញ្រ​ពិការ​ទាំង​​២​នាក់​នេះ មាន​អាយុ​១៤​ឆ្នាំ ឈ្មោះ​ដួង ហួ និង​ដួង​ ហៃ ពិការ​ស្វិត​ដៃ ជើង​តាំង​ពីរ​កំណើត​ រស់​នៅ​ជា​មួយ​ជីដូន​ជរា​ឈ្មោះ​ទូ គីម​ឡេង អាយុ​៧៩​ឆ្នាំ រស់​នៅ​ក្នុង​វត្ត​ភ្នំ ភូមិ​រាជា​នុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ដែល​មាន​ម្តាយ​ឈ្មោះ​ច្រឹប បាន​ស្លាប់​តាំង​ពី​ឆ្នាំ​១៩៩៦ ក្រោយ​ពី​វះ​​កាត់​បង្កើត​ពួក​គេ​ទាំង​ពីរ​នាក់ ​រួច​បាន​រយៈ​ពេល​តែ​​៨​ថ្ងៃ​ប៉ុណ្ណោះ​ និង​មាន​ឪពុក​ឈ្មោះ​ដួង យូ ជា​យោធា​ ហើយ​បាន​ស្លាប់​តាំង​ពី​ឆ្នាំ​២០០៦ ដោយ​ជំងឺ​គ្រុន​ចាញ់ ។

អំណោយ​ជា​ថវិកា​ដែល​យក​ទៅ​ប្រគល់​ឱ្យ​ក្មេង​កំញ្រ​ទាំង​ពីរ​នាក់​នោះ ក៏​​មាន​ការ​និមន្ត​ចូល​រួម​ពី​​សំណាក់​ព្រះ​តេជ​គុណ អ៊ិត វីន ព្រះ​ចៅ​អធិ​ការ​វត្ត​ភ្នំ​ស្ទឹង​ត្រែង ។ ដួង​ ហួ និង​ដួង ហៃ ក្រោយ​​ពី​ទទួល​អំណោយ​រួច​ក៏​បាន​លើក​ដៃ​ទាំង​ពីរ​ប្រណម​ឡើង​ដោយ​សេច​ក្តី​រីក​រាយ​អំណរ​គុណ​ដល់​សប្បុរស​ជន​ទាំង​អស់​ដែល​ជួយ​ជា​ថវិកា​ដើម្បី​ដោះ​ស្រាយ​ជីវ​ភាព​ និង​ទិញ​ថ្នាំ​លេប​ ព្រោះ​សព្វ​ថ្ងៃ​កុមារ​ពិការ​ទាំង​២​នាក់​កំពុង​​មាន​ជំងឺ​ជាប់​កាយ​ ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដៃ​ ជើង​ចេះ​តែ​ស្វិត​​ទៅៗ ។

ជំនួស​មុខ​ឱ្យ​កូន​ភ្លោះ​កំព្រាទាំង​ពីរ​នាក់​​នេះ​ព្រះ​តេជ​គុណ អ៊ិត វីន ព្រះ​ចៅ​អធិ​ការ​វត្ត​ភ្នំ​ស្ទឹង​ត្រែង បាន​ថ្លែង​អំណរ​គុណ​ដល់​សប្បុ​រស​ជន​ដែល​មាន​​ទឹក​ចិត្ត​​អាណិត​អាសូរ​ យក​ចិត្ត​ទុក​ដាក់​លើ​ការ​រស់​នៅ​របស់​ក្មេង​ទាំង​ពីរ​នាក់​នេះ​ ដែល​កន្លង​មក​ពួក​គេ​មិន​សូវ​ជា​មាន​ពន្លឺ​ប៉ុន្មាន​ទេ តែ​ឥឡូវ​នេះ​ពួក​គេ​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ពី សប្បុរស​ជន​នានា ជា​ពិសេស​សារ​ព័ត៌​​មាន​កោះ​សន្តិ​ភាព​បាន​លាត​ត្រដាង​ពី​ជីវិត​ពិត​របស់​ពួក​គេ ។ ព្រះ​អង្គ​សូម​ជូន​ពរ​ដល់​សប្បុរស​ជន​ជា​ម្ចាស់​អំណោយ​ ឱ្យ​ជួប​តែ​សេច​ក្តី​សុខ​ សេច​ក្តី​​ចំរើន​ ​និង​ទទួល​​បាន​ជោគ​ជ័យ​គ្រប់​ការ​ងារ​ទាំង​ពួង​ទាំង​ឡាយ ៕