ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនល្បីដែលមិនខ្លាច​ញញើតច្បាប់ ​​ពេល​នេះ ត្រូវឃាត់ខ្លួន​ហើយ​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ថៅកែ​គ្រឿងចក្រ​ដ៏​មហិមា​ម្នាក់ដែល​អ្នក​ភូមិ​តែង​អួតសរសើរ​ថា «ជា​ជន​មិន​ខ្លាច​ញ​ញើត​ច្បាប់» ពេល​នេះ ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន និងកសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ចាត់​ការ​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា…

ខេត្តបាត់ដំបង ​៖ ថៅកែ​គ្រឿងចក្រ​ដ៏​មហិមា​ម្នាក់ដែល​អ្នក​ភូមិ​តែង​អួតសរសើរ​ថា «ជា​ជន​មិន​ខ្លាច​ញ​ញើត​ច្បាប់» ពេល​នេះ ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន និងកសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ចាត់​ការ​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា បន្ទាប់​ពី​ឃាត់ខ្លួនពាក់ព័ន្ធ​នឹង​ការ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​បំពាន​លើ​ដី​របស់​រដ្ឋ​ ដែល​ហាមឃាត់​ដោយ​ច្បាប់ នៅ​ក្នុង​តំបន់​ «​ពហុ​បំណង​សេក​សក​» ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ស្រែ​ស្ដៅ ឃុំ​មា​ជ័យ ស្រុក​សំឡូត ហើយ​ថែម​ទាំង​រឹបអូស​នូវ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ផង​ដែរ ​។

dig

លោក​ឡា​ច វ៉ា​ន់ នាយការិយាល័យ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌនៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​នោះ​ ឈ្មោះ ស៊ុត ទូ​ន ភេទប្រុស​ អាយុ​៥៧​ឆ្នាំ ជា​ថៅកែ​គ្រឿងចក្រ​ឈូស​ឆាយដី រស់នៅ​ភូមិ​អូរ​សំរិល ឃុំ​អូរ​សំរិល ស្រុក​សំឡូត ​។ លោក​បាន​ប្រាប់​ថា ជន​នេះ ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ សហ​ការ​ជាមួយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត ចុះ​ទៅ​បង្ក្រាប​និង​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៥ មីនា ខណៈ​ដែល​កំពុង​បញ្ជា​ឲ្យ​កម្មករ​របស់​ខ្លួន ប្រើប្រាស់​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង ធ្វើ​សកម្មភាព​ឈូស​ឆាយ​រំលោភ​បំពាន​លើ​ដី​រដ្ឋ នៅ​ក្នុង​តំបន់ហាមឃាត់ «​ពហុ​បំណង​សេក​សក​» ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ-ឃុំ​ខាងលើ​នេះ​។

បើ​តាម​របាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ដែរ​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​លោក​ថៅកែ​គ្រឿងចក្រ​នេះ មន្ត្រី​ជំនាញ ក៏​បាន​រឹបអូស​គ្រឿងចក្រ​មួយ​ចំនួន​ដូច​ជា​៖ អេ​ស្កា​ទ័​រ​ចំនួន​០២​គ្រឿង អា​ប៊ុល​ស័​រ​ចំនួន​០១​គ្រឿង រថយន្ត​សម្រាប់​ដឹក​អេ​ស្កា​ទ័​រ​ចំនួន​០១​គ្រឿង និងរថយន្ត​ដឹក​ដី​ចំនួន​០៣​គ្រឿង​។ វត្ថុ​តាង​ទាំងនេះ ត្រូវ​បាន​រឹបអូស​និង​បាន​រក្សា​ទុក​បណ្ដោះអាសន្ន នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រតន​មណ្ឌល ​។ ដោយឡែក​ លោក​ថៅ​កែ​គ្រឿងចក្រ ដែល​ជា​ជនសង្ស័យ​ឈ្មោះ ស៊ុត ទូ​ន ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថឃាត់ខ្លួន​នាំ​ទៅ​កាន់​ទី​បញ្ជា​ការ​ខេត្ត ដើម្បី​សួរនាំ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ ។

ជុំវិញ​ករណី​បង្ក្រាប​បទល្មើស​ឈូស​ឆាយ​រំលោភ​បំពាន​យក​ដី​រដ្ឋ នៅ​ក្នុង​តំបន់ហាមឃាត់​ «​ពហុ​បំណង​សេក​សក​» ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​លោក​ឡុ​ង ផល្គុន ប្រធាន​មន​ន្ទីរ​ធន​ធានទឹក​និង​ឧតុនិយម​ខេត្តបាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ដោយ​ទូរស័ព្ទ​របស់​លោក ​គ្មាន​អ្នក​ទ​ទូល​ ។ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​សកម្មភាព​រំលោភ​បំពាន​ដី​រដ្ឋ​នេះ បើ​តាម​ប្រភព​ព័​ត៌មាន​ថា លោក​ថៅកែ​គ្រឿងចក្រ​ឈ្មោះ ស៊ុត ទូ​ន នេះ ​ហាក់​មិន​ខ្លាចញញើត​នឹង​ច្បាប់​ឡើយ ​។ គេ​ឃើញ​លោក​ថៅកែ​ដ៏​មហិមា​នេះ បាន​ប្រើប្រាស់​គ្រឿងចក្រ​របស់​ខ្លួន ចូល​ធ្វើ​សកម្មភាព​ឈូស​រំលោភ​បំពាន់​លើ​ដី​នៅ​ក្នុង​តំបន់ហាមឃាត់​ខាងលើ​នេះ ចាប់តាំងពី​ខែកុម្ភៈ​រហូត​មក​ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយនឹង​សកម្មភាព​បំពាន​ច្បាប់​នេះ គេ​ឃើញ​មន្ត្រី​ជំនាញបាន​ចុះ​ទៅ​ហាមឃាត់​មួយ​លើក​ជា​ពីរ​លើក​ដែរ ប្រាប់​ឲ្យ​ម្ចាស់​គ្រឿងចក្រ​នេះ ដកថយ​ឈប់​ធ្វើ​សកម្មភាព តែ​ជន​នេះ​មិន​ស្ដាប់​ទេ ​។ រហូត​នៅ​លើក​ចុង​ក្រោយ មន្ត្រី​ជំនាញ បាន​ចុះ​ទៅ​ប​ញ្ឈប់សកម្មភាព​គ្រឿងចក្រ​នេះ ថែម​ទាំង​ឲ្យ​ធ្វើ​កិច្ចសន្យា​ផ្ដិត​មេដៃ​ទៀត​ផង តែ​ជន​នេះ ​នៅ​តែ​វិនាស​រឹង​រុះ​មិន​ព្រម​ឈប់ ទើប​មន្ត្រី​ធនធានទឹក និងកម្លាំង​កងរាជអាវុធហត្ថ ប្រើ​ធ​ម៌​ក្ដៅ ចុះ​ទៅ​បង្ក្រាប រឹបអូស​គ្រឿងចក្រ និងឃាត់ខ្លួន​ថៅកែ​គ្រឿងចក្រ​នេះ​ ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្ដង​។

យ៉ាងណា​ក៏​ដោយ បើ​តាម​លោក​ឡា​ច វ៉ា​ន់ នាយការិយាល័យ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ នៃ​ម​ញ្ជា​ការ​កង​រាជ​អាវុធ​ហ្ថ​ខេត្ត បាន​ប្រាប់​ថា កិច្ច​ប្រតិបត្តិការ​នេះ គឺ​ដឹកនាំ​ឲ្យ​មន្ត្រី មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម​ខេត្ត​។ ប៉ុន្តែ​ក្រោយ​ពី​ធ្វើការ​បង្ក្រាប ដកហូត​វត្ថុ​តាង និងឃាត់ខ្លួន​ថៅកែ​គ្រឿងចក្រ មន្ទីរ​ធនធានទឹក ក៏​បាន​ប្រគល់​កិច្ចការ​នេះ មក​ឲ្យ​ខាង​កងរាជអាវុធហត្ថ ជា​អ្នក​សួរនាំ និង កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ។

លោក​ឡា​ច វ៉ា​ន់ បាន​បញ្ជាក់​ថា ពេល​នេះ​ ​លោក​មេបញ្ជាការ​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ​របស់​លោក​សួរនាំ​ជនសង្ស័យ និងកសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា នេះ​
ហើយ​៕

dav
dav
dig

អត្ថបទសរសេរ ដោយ