ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាក់​លូ​បន្ថែម​២​ទីតាំង​ទៀត​​ក្នុង​​សង្កាត់​វត្ត​ភ្នំ ​ដើម្បី​​ដោះស្រាយបញ្ហាទឹកជន់លិច​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤ របស់​អង្គការ JICA កាលពី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២០​នេះ បាន​បើក​ការដ្ឋាន​ជីក​ដាក់​លូ​បន្ថែមចំនួន​២​ទីតាំង​ថ្មី នៅ​សង្កាត់​វត្ត​ភ្នំ…

រាជធានី​ភ្នំពេញ ​៖ គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤ របស់​អង្គការ JICA កាលពី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២០​នេះ បាន​បើក​ការដ្ឋាន​ជីក​ដាក់​លូ​បន្ថែមចំនួន​២​ទីតាំង​ថ្មី នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ខាងជើង​រមណីយដ្ឋាន​វត្ត​ភ្នំ​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ខាងជើង​រមណីយដ្ឋាន​វត្ត​ភ្នំ កាលពី​ថ្ងៃ​ទី​២៦ ​ខែមីនា​ឆ្នាំ​២០២០​នេះ គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤ របស់​អង្គការ JICA បាន​បើក​ការដ្ឋាន​ជីក​ដាក់​លូ​បន្ថែមចំនួន​២​ទីតាំង​ថ្មី នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ការដ្ឋាន​ជីក​ដាក់​លូ​បន្ថែមចំនួន​២​ទីតាំង​ថ្មី​នេះ​រួម​មាន​​ទី​១-ការ​ដាក់​បំពង់​លូ​ផ្លូវ​លេខ​៩២​ភ្ជាប់​ទៅ​ផ្លូវ​លេខ​៤៧ ទំហំ​មុខកាត់​២​ម៉ែត្រ ប្រវែង​៣៦​ម៉ែត្រ និង​ទី​២-ការ​ដាក់​បំពង់​លូ​នៅ​ផ្លូវ​លេខ​៨៨ ភ្ជាប់​ពី​ផ្លូវ​លេខ​៤៧ ដល់​មហាវិថី​ព្រះ​ស៊ី​សុវត្ថិ មុខកាត់​ទំហំ​២,៣​ម៉ែត្រ ប្រវែង​២២៧​ម៉ែត្រ​។ ប៉ុន្តែ​ដោយសារ​ទីតាំង​នេះ​មាន​លក្ខណៈ​តូច​ចង្អៀត មិន​អាច​ប្រើ​គ្រឿងចក្រ​ធំ​ៗ​ជីក​ដាក់​លូ​បាន ទើប​ក្រុមការងារ​បាន​សម្រេច​ប្រើ​បច្ចេកវិទ្យា​ថ្មី ខួង​រុញ​ដាក់​លូ​( Blade Jacking ) ។

គួរ​រំលឹក​ថា គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញជំហាន​ទី​៤​នេះ មាន​ទឹកប្រាក់​សរុប​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA ។

គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​ការដ្ឋាន​ដូច​ជា ​៖ ១-​ដាក់​បណ្តាញ​លូ​មេ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក ប្រវែង ៨.២​គីឡូម៉ែត្រ​, ២-​ដាក់​បណ្តាញ​លូ​មេ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ ប្រវែង ៤.៤​គីឡូម៉ែត្រ​, ​៣-​សាង​សង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ៍​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC​, ៤-​​ដំឡើង​​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅ​មុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ៍​បូមទឹក​ចតុមុខ ព្រះ​គ​ន្ល​ង់​១ ព្រះ​គ​ន្ល​ង់​២ និង​ផ្សារ​ចាស់​ និង​៥-​ផ្តល់​រថយន្ត​បូមទឹក​ចល័ត​ចំនួន​២​គ្រឿង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ