ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​ជាតិ​នឹង​បើ​សម័យប្រជុំ​វិសាមញ្ញ ដើម្បី​បោះ​ឆ្នោត​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​ជាតិ​បាន​កំណត់​ថ្ងៃ​ទី​៣០ ខែមីនា​ខាង​មុខ​នេះ បើក​សម័យប្រជុំ​វិសាមញ្ញ ដើម្បី​បោះ​ឆ្នោត​ជ្រើសតាំង​កែសម្រួល​សមាស​ជិ​ក​រាជរដ្ឋាភិបាល​តាម​សំណើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ។ នេះ បើ​តាម​លោក ឡេ​ង…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​ជាតិ​បាន​កំណត់​ថ្ងៃ​ទី​៣០ ខែមីនា​ខាង​មុខ​នេះ បើក​សម័យប្រជុំ​វិសាមញ្ញ ដើម្បី​បោះ​ឆ្នោត​ជ្រើសតាំង​កែសម្រួល​សមាស​ជិ​ក​រាជរដ្ឋាភិបាល​តាម​សំណើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ។ នេះ បើ​តាម​លោក ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា ។ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នា​ព្រឹក ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០ ។

លោក ឡេ​ង ប៉េង​ឡុ​ង បាន​ឲ្យ​ដឹង​ថា យ៉ាង​ដូច្នេះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​៣០ ខែមីនា ដើម្បី​បើក​សម័យប្រជុំ​វិ​សមាញ្ញ​រដ្ឋសភា​បោះ​ឆ្នោត​ទុកចិត្ត​លើ​ការ​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល ។ ការ​ពិនិត្យ​សំណើសុំ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល ។ ការ​ពិនិត្យ​សមាសភាព​លេខាធិការ​ចំនួន​៣​រូប​របស់​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦ គឺ​លោក ឈឹ​ម ម៉ា លោក​ជំទាវ គឹ​ម សុ​វ​ណ្ណា និង​លោក លី ឆេ​ង ។

អ្នកនាំពាក្យ​ដដែល​បាន​បន្ត​ថា សំណើរ​ខាងលើ​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ស្នើ​មក​រដ្ឋសភា ។ ប៉ុន្តែ​ចំពោះ​សមាសភាព​ជ្រើសតាំង និង​ផ្លាស់​ប្តូរ​សមាជិក​រាជរដ្ឋាភិបាល​នោះ​មិន​អាច​ប្រកាស​ផ្សាយ​នៅ​ពេល​នេះ​បាន​ទេ ពីព្រោះ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ការ​សង្ងាត់ ។ សមាសភាព រាជរដ្ឋាភិបាល​នឹង​ត្រូវ​ដឹង​ជា សាធារណៈ​នៅ​ថ្ងៃ​ទី​៣០ ខែមីនា​ខាង​មុខ​នេះ ។ លោក ឡេ​ង ប៉េង​ឡុ​ង បាន​លើក​ឡើង​ថា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​អនុ​វា​នុ​វត្ត ជា​ក្រសួង​ថ្មី ដូច្នេះ​ការ​បោះ​ឆ្នោត​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល គឺ​ក្រសួង​នឹង​ត្រូវ​មាន​រដ្ឋមន្ត្រី​មួយ​មក​ធ្វើការ​ដឹកនាំ ។ លោក​បន្ត​ថា ការ​បោះ​ឆ្នោត​ផ្លាស់​ប្តូរ​សមាសភាព​រាជរដ្ឋាភិបាល​នៅ​ពេល​ខាង​មុខ​នេះ ត្រូវការ​សម្លេង​គាំទ្រ​ពី​សមាជិក​សភា​៥០​ភាគរយ​បូក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ