ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រម្ងាស់​ស៊ុប​ក្បែរ​ដប​សាំង ក្លាយជា​អណ្តាត​ភ្លើង​ឆាបឆេះ​ខ្ទេច (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះល្វែង​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត រួម​ជាមួយ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ផង​ដែរ ដូច​ជា​សម្ភារៈ​សម្រាប់​ប្រើប្រាស់ គ្រឿងបន្លាស់​ម៉ូតូ​ជា​ច្រើន ព្រមទាំង​ម៉ូតូ​៣​គ្រឿង ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះល្វែង​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត រួម​ជាមួយ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ផង​ដែរ ដូច​ជា​សម្ភារៈ​សម្រាប់​ប្រើប្រាស់ គ្រឿងបន្លាស់​ម៉ូតូ​ជា​ច្រើន ព្រមទាំង​ម៉ូតូ​៣​គ្រឿង ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ​ឡើយ ។

សេចក្តីរាយការណ៍​បន្ត​ថា ចំពោះ​មូលហេតុ​បង្ក​ឡើង​ដោយ​ម្ចាស់ផ្ទះ​ខាងលើ ដុត​ភ្លើងចង្ក្រាន​រម្ងាស់​​ស៊ុប​ឲ្យ​ផុយ​នៅ​ក្បែរ​ដបប្រេង​សាំង ហើយ​ស្រាប់​មានការ​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោរ​សន្ធៅ​តែ​ម្ដង ខណៈនោះ​អ្នក​ជិតខាង​ជួយ​ពន្លត់​ឱ្យ​រលត់​ទៅ​វិញ​។ ហេតុការណ៍​នោះ បង្ក​ឲ្យ​មាន​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុងផ្ទះ​ខាង​លើ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេ​តុ​ខាងក្រោយ​វត្ត​គោក​បញ្ជាន់ ក្នុងភូមិ​ចោម​ចៅ​ទ​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ខាងលើ គឺជា​ផ្ទះល្វែង​សាងសង់​ពី​ថ្ម ហើយ​មិន​ត្រូវ​បាន​ស្គាល់​​អត្តសញ្ញាណ​ម្ចាស់ផ្ទះ​នោះ​ឡើយ ។ ហើយ​ផ្ទះ​នេះ​ត្រូវ​បាន​ពួក​គាត់​បើក​រកស៊ី​លក់​សាំង​ដប និង​ហ្គា​ស់ ព្រមទាំង​ជួសជុល​ម៉ូតូ​ផង​ដែរ ។ ខណៈ​នៅ​មុន​ពេល​កើតហេតុ នោះ ម្ចាស់ផ្ទះ​បាន​ដុត​ភ្លើងចង្ក្រាន​រំងាស់​ឆ្នាំង​ស៊ុប​នៅ​ក្បែរ​ដប​សាំង​ដែល​តាំង​លក់​នោះ​។

ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​មេឃ​ក៏​ក្តៅ​ខ្លាំង​ថែម​ទៀត ក្រោយមក​ក៏​ស្រាប់តែ​ភ្លើងចង្ក្រាន​ស៊ុប​នោះ​ឆាបឆេះ​ដប​សាំង បណ្តាល​ឲ្យ​ផ្ទុះ​ក្លាយជា​អណ្ដាតភ្លើង​ឡើង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង​។ ពេល​​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ម្ចាស់ផ្ទះ និង​អ្នក​ជិតខាង ក៏​នាំ​គ្នា​យក​ទុយោ​ទឹក និង​បំពង់​ពន្លត់អគ្គីភ័យ​ទៅ​បាញ់​ពន្លត់​ទប់ស្កាត់ មួយសន្ទុះ​ធំ​ទើប​ភ្លើង​រលត់​ទៅ​វិញ និង​មិន​ឆេះ​រីក​រាល​ឆ្លង​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ប្រើប្រាស់ រួម​ទាំង​គ្រឿងបន្លាស់​ម៉ូតូ ព្រម​ជា​មួយនឹង​ម៉ូតូ​ចំនួន​៣​គ្រឿង​ផង ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់ ចំណែកឯ​ម្ចាស់ផ្ទះ​មិន​បាន​រង​របួស​នោះ​​ឡើយ ហើយ​ក៏​មិន​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ពន្លត់​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ