ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនាវដ្ដី​ថែម​ផ្សាយ​បញ្ជី​ឈ្មោះ​អ្នកមាន​ឥទ្ធិពល​ខ្លាំង​១០០​រូប​នៃ​ពិភពលោក

13 ឆ្នាំ មុន

ទស្សនាវដ្ដី​ថែមបាន​ចេញផ្សាយ​កាលពីថ្ងៃ​ទី​២៩ មេ​សា នូវ​បញ្ជី​ឈ្មោះ​ប្រចាំឆ្នាំ​នៃមនុស្ស​១០០​នាក់ ដែល​មាន​ឥទ្ធិពល​ខ្លាំងបំផុត​នៃ​ពិភពលោក ។ ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក​ល្វី​ស​អ៊ី​ណា ស៊ី​យ៉ូ លូ​ឡា ដា​ស៊ី​ល​វ៉ា មាន​ចំណាត់ថ្នាក់​ទី​១ ក្នុង​បញ្ជី​នេះ​សំរាប់​បណ្ដា​មេដឹកនាំ ។ នាយទាហាន​អា​មេ​រិ​ក​ឧត្ដមនាវី MIKE MUL-LEN ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ហើយប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ស្ថិត​ក្នុង​លំដាប់​លេខ​៤ ។

ទស្សនាវដ្ដី​ថែមបាន​ចេញផ្សាយ​កាលពីថ្ងៃ​ទី​២៩ មេ​សា នូវ​បញ្ជី​ឈ្មោះ​ប្រចាំឆ្នាំ​នៃមនុស្ស​១០០​នាក់ ដែល​មាន​ឥទ្ធិពល​ខ្លាំងបំផុត​នៃ​ពិភពលោក ។ ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក​ល្វី​ស​អ៊ី​ណា ស៊ី​យ៉ូ លូ​ឡា ដា​ស៊ី​ល​វ៉ា មាន​ចំណាត់ថ្នាក់​ទី​១ ក្នុង​បញ្ជី​នេះ​សំរាប់​បណ្ដា​មេដឹកនាំ ។ នាយទាហាន​អា​មេ​រិ​ក​ឧត្ដមនាវី MIKE MUL-LEN ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ហើយប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ស្ថិត​ក្នុង​លំដាប់​លេខ​៤ ។ ក្នុង​បញ្ជី​នេះ​ក៏​មានឈ្មោះ​លោកស្រី​សា​រ៉ា​ហ៍ ប៉ា​លី​ន ស្ដ្រី​អ្នកនយោបាយ​អា​មេ​រិ​ក និង​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​បេ​ក្ខ​នារី​អនុ​ប្រ​ធានា​ធិ​បតី​អម​លោក​ច​ន ម៉ា​ក់កេ​ន ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​កាលពី​ឆ្នាំ២០០៨ ។ លោក​ប៊ី​ល​គ្លី​ន​តុ​ន អតីត​ប្រ​ធានាធិ​បតី​អា​មេ​រិ​ក ដែល​ផ្ដល់​ការ​ខិតខំ​ប្រឹងប្រែងក្នុង​ការ​ជួយ​សង្គ្រោះ​នៅ​ហៃ​ទី​ក្រោយ​ការរញ្ជួយ​ដី និង​នាង​ឡេ​ឌី ហ្គា​ហ្គា តារាចំរៀងអា​មេ​រិ​ក ក៏​មានឈ្មោះ​ក្នុង​បញ្ជី​នេះ​ដែរ ។

ឥស្សរជន​ដទៃ​ទៀត ដែល​ទស្សនាវដ្ដី ថែមបញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​១០០ រួម​មានប្រធាន​សភា​អា​មេ​រិ​ក លោកស្រី​ណា​ន​ស៊ី ពី​ឡូ​ស៊ី និង​តារា​កំប្លែង​អា​មេ​រិ​ក CONAN O’BRIEN ។ ទស្សនាវដ្ដី​ថែមជា​រៀង​រាល់ឆ្នាំ​ចាប់ពី​ឆ្នាំ​១៩៩៩​មក តែង​ចេញផ្សាយបញ្ជី​ឈ្មោះ​មនុស្ស​មាន​ឥទ្ធិពល​ជាងគេ​បំផុត១០០​នាក់​នៃ​ពិភពលោក ៕