ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទួល​អភិរក្ស​សត្វ​ស្លាបពាន់តា​ឡីបឹង​ស្នេ​ហ៌ ​ភ្ញៀវ​ទេសចរ​អាច​ទស្សនាសត្វ​ស្លាប​ជា​ច្រើន​ប្រភេទ នៅ​មុន​ពេល​ថ្ងៃ​លិច

9 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ទួល​ពាន់តា​ឡី គឺជា​ទួល​ដ៏​ធំ​មួយ​​ដុះ​នៅ​ចំ​​កណ្តាល​បឹង​ស្នេ​ហ៍ ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែលកាលពីមុន​ទួល​នេះ​គេ​ឃើញ​មាន​វ៉ូង​សត្វ​​​ស្លាប ចុះ​មក​រក​ចំណី​នៅ​តាម​មាត់ទឹក តែ​នៅ​ពេល​ល្ងាច​មួយ​ភ្លែ​ត​ៗ​តែ​ប៉ុណ្ណោះ រួច​ក៏​នាំ​គ្នា​ហើរ​ចេញ​ទៅ​វិញ​អស់ ដោយសារ​មានការ​គំរាមកំហែង ពី​សំណាក់​​អ្នកស្រុក​ដែល​នៅ​ក្បែ​ៗ​នោះ មិន​អាច​ឱ្យ​ពួក​វា​ធ្វើ​សំបុក​រស់នៅ​លើ​ទួល​នេះ​បាន​។

នៅ​ឆ្នាំ​២០១១ បន្ទាប់​ពី​អង្គការ women កំណត់​យក​ទីតាំង​ទួល​​ពាន់តា​ឡី​នេះ ធ្វើ​ជា​ទួល​អភិរក្ស ដោយ​មានការ​ការពារ​យ៉ាង​តឹងរ៉ឹង​ផង​នោះ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​គេ​ឃើញ​មាន​សត្វ​ស្លាប​រាប់​ម៉ឺន​ក្បាល​បាន​នាំ​គ្នា​មក​រស់នៅ​លើ​ទីទួល​នេះ ដែល​ក្នុង​នោះ​មាន​ដូច​ជា ទុង ននៀល​ខ្ច​ង ខ្វែក កុក និង​សត្វ​ស្លាប​ប្រភេទ​ផ្សេង​ៗ​ទៀត​ជា​ច្រើន ហើយពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពួក​​វា​បាន​កើន​កាន់តែ​ច្រើន​ឡើង​ៗ​រហូត​មើលឃើញ​ស​ព្រាត​ពេញ​ទួល​នេះ​ទៅ​ហើយ​។

មន្ត្រី​អង្គការ women ឱ្យដឹង​ថា នៅ​ពេល​ព្រឹក​ភ្លឺ​ច្បាស់​សត្វ​ស្លាប​ទាំង​នោះ បាន​នាំ​គ្នាហើរ​ទៅ​រក​ចំណី​នៅ​កន្លែង​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​ដល់​ម៉ោង​៣​ទៅ​៤​រសៀល សត្វ​ទាំងនោះ​ក៏​នាំ​គ្នា​ត្រឡប់​មក​កាន់​ទួល​ពាន់តា​ឡី​នេះ​វិញ ដោយ​ខ្លះ​ចូល​ទៅ​សំបុក ខ្លះ​ហើរ​ទៅ​ទំ​លើ​ដើម​ចំរៀក និង​ខ្លះ​ទៀត​ចេញ​ដើរ​រក​ចាប់​ចំណី​នៅ​តាម​មាត់ទឹក ហើយ​ភ្ញៀវ​ទេសចរ​​ក៏​អាច​ជិះទូក​មក​ទស្សនា​សម្រស់​ដ៏​ស្រស់​ត្រកាល​តាម​បែប​ធម្មជាតិ នៃ​ពពួកសត្វ​ស្លាប​ទាំងនោះ​បាន​យ៉ាង​សប្បាយ​រីករាយ​ផង​ដែរ​។

លោក ហាក់ វង្ស មេឃុំ​ធា​យ ឱ្យ​ដឹង​ថា ដែន​អភិរក្ស​​ទួល​ពាន់តា​ឡី បឹង​ស្នេ​ហ៍នេះ ទៅ​ថ្ងៃ​ខាង​មុខ​មិន​ត្រឹមតែ​ជា​កន្លែង​ប្រមូលផ្តុំ ពពួកសត្វ​ស្លាប​ដែល​កម្រ ទុក​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ​នឹង​ស្គាល់​នោះ​ទេ ប៉ុន្តែ​វា​នឹង​ក្លាយទៅជា​តំបន់​ទេសចរ​​ធម្មជាតិ​ដ៏​ធំ​មួយ​របស់​ខេត្ត ដែល​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​​យ៉ាងច្រើន ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ពិសេស​គឺ​ផ្តល់​នូវ​ការងារ​ជា​ច្រើន ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ ដែល​ធ្វើ​ឱ្យ​ជីវភាព​មាន​ភាព​ប្រសើរ​ឡើង ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​​ធ្វើនៅ​តំបន់ឆ្ងាយ​ៗ​ដែល​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ខ្លាំង​តទៅ​ទៀត​នោះ​ទេ​៕