ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជ​ដ្ឋា​ភិ​បាល​អាច​នឹង​ប្រកាស​អាសន្ន បើ​ករណី​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ កាន់តែ​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​នឹង​ប្រកាស​អាសន្ន បើសិន​ករណី​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ កាន់តែ​ខ្លាំង​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​នោះ ។ នេះ​បើ​តាម​សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​នឹង​ប្រកាស​អាសន្ន បើសិន​ករណី​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ កាន់តែ​ខ្លាំង​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​នោះ ។ នេះ​បើ​តាម​សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ យោង​តាម​កិច្ច​បទ​សម្ភាសន៍​ខ្លី​មួយ​ជាមួយ​អ្នក​សារព័ត៌មាន នៅ​ខេត្តបាត់ដំបង ក្រោយ​បញ្ចប់​ជំនួប​សំណេះសំណាល​ជាមួយ​មន្ដ្រីរាជការ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា ៖«​ប្រសិនបើ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​បន្ដ​កើនឡើង​ចៀស​មិន​ផុត​ពី​ការ​ដាក់​ប្រទេស​កម្ពុជា ក្នុង​គ្រាអាសន្ន​នោះ​ទេ​» ។

សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ឲ្យ​ដឹង កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០​ថា មក​ដល់​ពេល​នេះ គឺ​មិន​ទាន់​មាន​ទេ «​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​» ប៉ុន្ដែ​សម្ដេច​តេ​ជោ លោក​មាន​ប្រសាសន៍​ថា កំពុង​ពិចារណា ខ្ញុំ​គិត​ថា ប្រ​សិន​ណា​ជា​ស្ថានភាព​នេះ​វា​កាន់តែ​រីក​ចំនួន​អ្នក​ផ្ទុកមេរោគ​នេះ​កូ​វី​ដ​១៩​នេះ​ចៀស​មិន​ផុត​ទេ ប៉ុន្ដែ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ក្នុង​កម្រិត​ប៉ុណ្ណឹង ប្រហែលជា​មិន​ទាន់​មាន​ទេ ។

បើ​តាម​សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ឲ្យ​ដឹង​ថា​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ​តាម​តួលេខ​ដែល​សម្ដេច​ទទួល​បាន​ពី​អគ្គស្នងការ​នគរបាល​ជាតិ ចំនួន​ពលករ​ខ្មែរ ដែល​បាន​ចាក​ចេញពី​ប្រទេស​ថៃ ក្រោយ​ប្រទេស​មួយ​នេះ​បាន​ប្រកាស​បិទ​ព្រំដែន​បណ្ដោះអាសន្ន​ជាមួយ​កម្ពុជា មាន​ចំនួន​ប្រមាណ​២១,០០០​នាក់ ។ ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​បាន​ណែនាំ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​ធ្វើការ​ស្រង់​បញ្ជី​ចំនួន​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ឲ្យ​បាន​ច្បាស់លាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ