ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ពេទ្យ​៤៧​នាក់ ឆ្លង​កូ​វី​ដ​១៩ ក្រោយ​ពី​ធ្លាប់​ទៅ​ចូលរួម​ពិធី​មង្គលការ

4 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ បុគ្គលិក​ពេទ្យ​នៅ​ម៉ា​ឡេ​ស៊ី​ចំនួន​៤៧​នាក់ ក្នុង​ចំណោម​បុគ្គលិក ៧៣​នាក់ មក​ពី​ក្រសួងសុខាភិបាល (MOH) ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​ជំងឺ​កូ​វី​ដ​១៩ គឺ​ធ្លាប់​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ ដែល​មានការ​ចូលរួម​ពី​សំណាក់​អ្នក​ទៅ​ពិធីបុណ្យ​ជួបជុំ​អ៊ី​ស្លា​ម…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ បុគ្គលិក​ពេទ្យ​នៅ​ម៉ា​ឡេ​ស៊ី​ចំនួន​៤៧​នាក់ ក្នុង​ចំណោម​បុគ្គលិក ៧៣​នាក់ មក​ពី​ក្រសួងសុខាភិបាល (MOH) ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​ជំងឺ​កូ​វី​ដ​១៩ គឺ​ធ្លាប់​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ ដែល​មានការ​ចូលរួម​ពី​សំណាក់​អ្នក​ទៅ​ពិធីបុណ្យ​ជួបជុំ​អ៊ី​ស្លា​ម tabligh នៅ Masjid Jamek, Sri Petaling ។

អគ្គនាយក​សុខាភិបាល វេជ្ជបណ្ឌិត Noor Hisham Abdullah បាន​បន្ថែម​ថា គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ជា​អ្នក​ជួរ​មុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​ទេ​។ លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ (២៥ មីនា​) ថា ករណី​ភាគច្រើន​នៃ​កូ​វី​ដ​១៩ ដែល​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ប្រទេស គឺ​មក​ពី​ពិធី​ជួបជុំ​សាសនា​អ៊ី​ស្លា​មនា​ពេល​កន្លង​មកនេះ​។

វេជ្ជបណ្ឌិត Noor Hisham បាន​និយាយ​ថា អ្នក​ផ្សេង​ទៀត​មាន​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស និង​ទាក់ទង​ជាមួយ​អ្នកមាន​ផ្ទុក​កូ​វី​ដ​១៩ ករណី​វិជ្ជមាន​ផ្សេង​ទៀត​។

លោក​បាន​បន្ថែម​ថា ក្នុង​ចំណោម​បុគ្គលិក​ជួរ​មុខ​ចំនួន ១៤៩៩​នាក់ នៃ​ក្រសួងសុខាភិបាល MOH បាន​ធ្វើតេស្ត​រក​ជំងឺ​នេះ​ចំនួន ១១៨៧​នាក់ បាន​ធ្វើតេស្ត​អវិជ្ជមាន ខណៈ​ដែល ៧០៨​នាក់​ផ្សេង​ទៀត​កំពុង​រង់ចាំ​លទ្ធផល​។

លោក​បាន​និយាយ​ថា អ្នក​ជួរ​មុខ​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ថែរក្សា​អនាម័យ​និង​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​លាងដៃ ការ​រក្សា​គម្លាត​សង្គម និង​ត្រូវ​ពាក់​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន នៅ​ពេល​ចាំបាច់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ