ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី១៤ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩៣៩
-​កុមារី​លី​ណា​មេ​ឌី​ណា បាន​ក្លាយជា​ម្ដាយដ៏​ក្មេង​បំផុត​ក្នុង​ពិភពលោក គឺ​ក្នុង​អាយុ​៥​ឆ្នាំជាប់​ក្នុង​ប្រវត្ដិសាស្ដ្រ​វេជ្ជសាស្ដ្រ ។ នាង​រស់នៅ​ប្រទេស​ប៉េ​រូ ។
​ឆ្នាំ​១៩៤០
-​ទីក្រុង​រ៉ូ​ធើ​រ​ដាម​របស់​ប្រទេស​ហុ​ល្លង់ បាន​ទទួល​រង​ការ​ទំលាក់​គ្រាប់បែក​ពី​កង
ទ័ពអាកាស​ប្រទេស​អា​ល្លឺ​ម៉​ង់ ។
-​ប្រទេស​ហុ​ល្លង់​ប្រកាស​ចុះចាញ់​ប្រទេសអា​ល្លឺ​ម៉​ង់ ក្នុង​សង្គ្រាមលោក​លើក​ទី​២ ។

ឆ្នាំ​១៦៤៣
-​ល្វី​ស​ទី​១៤ ដែល​មាន​ព្រះ​ជន្ម​៤​ព្រះវស្សា បាន​ក្លាយជា​ស្ដេច​នៃ​ប្រទេស​បារាំង បន្ទាប់​ពី​ព្រះ​បិតា​របស់​ព្រះ​អង្គ​ព្រះ​នាម​ល្វី​ស​ទី​១៣ សោយ​ទិវង្គត ។
ឆ្នាំ​១៨១១
-​ប្រទេស​ប៉ា​រ៉ា​ហ្កា​យ​បាន​ទទួល​ឯករាជ្យចេញពី​ប្រទេស​អេ​ស្ប៉ា​ញ ។
ឆ្នាំ​១៨៧៩
-​ក្រុម​ទី​១​នៃ​ពួក​ទាសករ​មក​ពី​ប្រទេសឥណ្ឌា បាន​មក​ដល់​ប្រទេស​ហ្វី​ជី ។
ឆ្នាំ​១៩៣៥
-​ប្រទេស​ហ្វ៉ី​លី​ពី​ន​បាន​អនុម័ត​យក​កិច្ចព្រមព្រៀង​ទទួល​ឯករាជ្យ​ភាព​ពី​អា​មេ​រិ​ក ។
ឆ្នាំ​១៩៣៩
-​កុមារី​លី​ណា​មេ​ឌី​ណា បាន​ក្លាយជា​ម្ដាយដ៏​ក្មេង​បំផុត​ក្នុង​ពិភពលោក គឺ​ក្នុង​អាយុ​៥​ឆ្នាំជាប់​ក្នុង​ប្រវត្ដិសាស្ដ្រ​វេជ្ជសាស្ដ្រ ។ នាង​រស់នៅ​ប្រទេស​ប៉េ​រូ ។
ឆ្នាំ​១៩៤០
-​ទីក្រុង​រ៉ូ​ធើ​រ​ដាម​របស់​ប្រទេស​ហុ​ល្លង់ បាន​ទទួល​រង​ការ​ទំលាក់​គ្រាប់បែក​ពី​កង
ទ័ពអាកាស​ប្រទេស​អា​ល្លឺ​ម៉​ង់ ។
-​ប្រទេស​ហុ​ល្លង់​ប្រកាស​ចុះចាញ់​ប្រទេសអា​ល្លឺ​ម៉​ង់ ក្នុង​សង្គ្រាមលោក​លើក​ទី​២ ។
-​យន្ដហោះ​ចម្បាំង Yermolayev Yer-2  របស់​សហភាព​សូ​វៀតបាន​ធ្វើការ​ហោះហើរជា​លើក​ទី​១​របស់​ខ្លួន ។ នេះ​ជា​ប្រភេទ​យន្ដហោះ​ទំលាក់​គ្រាប់បែក​រយៈ​ចំងាយ​ឆ្ងាយដែល​មាន​គ្រាប់បែក​ធុន​កណ្ដាល ។
ឆ្នាំ​១៩៤៣
-​កង​នាវាមុជទឹក​ជប៉ុនបាន​បាញ់​ពន្លិច នាវា​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ AHS Centauv  នៅ​ក្នុង​សមុទ្រ​គ្វី​ន​ឡេ​ន ។
ឆ្នាំ​១៩៤៨
-​អ៊ី​ស្រា​អែ​ល​បាន​ប្រកាស​ជា​រដ្ឋ​ឯករាជ្យនិង​បង្កើត​រដ្ឋាភិបាល ។
ឆ្នាំ​១៩៥៥
-​ក្នុង​សង្គ្រាមត្រជាក់ប្រទេស​ប្លុក​កុ​ម្មុ​យ នី​ស្ដ​ទាំង​៨​បាន​ចុះហត្ថលេខា​លើ​សន្ធិសញា​ទីក្រុង​វ៉ា​សូ​វី ក្នុង​ប្រទេស​ប៉ូ​ឡូញ រួម​ជាមួយសហភាព​សូ​វៀតដើម្បី​ការពារ​ប្រទេស​កុ​ម្មុ នី​ស្ដ​ទាំងនោះ​ទៅ​វិញ​ទៅ​មក ។
ឆ្នាំ​១៩៦៣
-​ប្រទេស​គុយ​វ៉ែត បាន​ចូល​ជា​សមាជិកអង្គការសហប្រជាជាតិ ។
ឆ្នាំ​១៩៧៣
-​ស្ថានីយ​អវកាស​ទី​១​របស់​សហរដ្ឋ​អាមេ​រិ​ក​ត្រូវ​បាន​បាញ់​បង្ហោះ ។
ឆ្នាំ​២០០៤
-​តុលាការ​ធម្មនុញ​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​លុប​ចោលការ​ដក​តំណែងប្រធានាធិបតី​ទី​១៦ របស់​ប្រទេស​គឺ​លោករ៉ូ​មូ​យុន ។
ឆ្នាំ​២០០៨
-​ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅខេត្ដ​ស៊ី​ឈួ​ន កើនឡើង​ដល់​១៥.០០០​នាក់​។
ឆ្នាំ​២០០៩
-​កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា អ្នកកាសែត​អា​មេ​រិ​ក​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន គឺ​ឈ្មោះ​អឺ​ណា​លី និង​នាង​ឡូ​រ៉ា​លីងនឹង​ត្រូវ​នាំយក​មក​កាត់ក្ដី​នៅ​ថ្ងៃ​ទី​៤ មិថុនា ៕